Codex Gigas គឺជាសៀវភៅដែលសរសេរដោយដៃធំបំផុតរបស់ពិភពលោកដែលនៅតែមានតាំងពីសម័យកណ្តាល។ បន្ថែមពីលើទំហំនិងវ័យចំណាស់របស់វា រឿងមួយទៀតដែលធ្វើឱ្យសៀវភៅនេះសក្ដិសមគឺមាតិកានៅខាងក្នុងដែលត្រូវបានគេនិយាយថា "លូស៊ីហ្វើរ" គឺជាមនុស្សម្នាក់ដែលបានផាត់ពណ៌ដោយដៃផ្ទាល់!
Codex Gigas មានកម្រាស់ ២២ សង់ទីម៉ែត្រកំពស់ ៩២ សង់ទីម៉ែត្រដែលមានទំហំធំរហូតដល់វាត្រូវការស្បែកសត្វច្រើនជាង ១៦០ ដើម្បីរួមគ្នាបង្កើតសៀវភៅនេះឡើងនិងមានទម្ងន់រហូតដល់ ៧៤ គីឡូក្រាម។
មាតិការខាងក្នុងដែលនិយាយពីអារក្សសាហាវៗដែលត្រូវបានគេជឿថាវាជាប្រភពនៃបណ្តាសានានា។ ម្យ៉ាងវិញទៀតពុំមាននរណាម្នាក់ដឹងប្រភពនៃសៀវភៅអារក្សនេះច្បាស់នោះទេ។
នេះបើយោងតាមរឿងព្រេង, "អារក្សនៃព្រះគម្ពីរ" គឺជាការងាររបស់បព្វជិតមជ្ឈឹមបូព៌ាដែលត្រូវបានផ្តន្ទាទោសឱ្យគេកប់នៅលើជញ្ជាំងដោយសារសម្បថមួយ។ ហើយដើម្បីគេចផុតពីការដាក់ទណ្ឌកម្មគាត់ត្រូវតែសរសេរសៀវភៅដែលមានចំណេះដឹងសម្រាប់មនុស្សទាំងអស់ក្នុងរយៈពេលមួយយប់។
ពីការវិភាគតួអក្សរវាត្រូវបានគេរកឃើញថាសៀវភៅនេះគឺជាការងាររបស់អ្នកនិពន្ធតែម្នាក់គត់ដែលបានបង្កើតវាឡើងមក។ ស្នាមទឹកខ្មៅដែលត្រូវបានគេប្រើដើម្បីសរសេរគឺបានមកពីកិននៃសំបុករបស់សត្វល្អិតជាច្រើនបញ្ចូលមក។ សៀវភៅនេះផងដែលត្រូវបានចំណាយពេល ៥ ឆ្នាំដើម្បីសរសេរដោយគ្មានការសម្រាក។
"វាច្បាស់ណាស់ថាអ្នកនិពន្ធត្រូវកាប្រើគំនិតយ៉ាងខ្លាំងដើម្បីបានបង្កើតការងារនេះឡើងមក។ ប៉ុន្តែថាតើវាជាថាមពលងងឹតឬថាមពលផ្លូវភ្លឺ?ពិតណាស់វាគឺជាការងារដ៏អស្ចារ្យបំផុតរបស់អ្នកនិពន្ធ។ "
នៅក្នុងមាតិការបស់ Codex Gigas ត្រូវបានបន្ថែមជាគំនូររបស់អារក្សហើយក៏មានមាតិកាខ្លះសរសេរពីព្រះគម្ពីរគ្រិស្តសាសនាផងដែរ។ លោក Flavius Josephus ជាអ្នកប្រវត្ដិវិទូនិងទស្សនវិទូដែលបានរស់នៅកាលពីសតវត្សទី ១ លោកបានសរសេរវាឡើង។
អ្នកស្រាវជ្រាវខ្លះជឿថាការយល់ច្រឡំអំពីការដាក់ទណ្ឌកម្មរបស់ពួកបុព្វជិកគឺមកពីការចុះហត្ថលេខា "Hermanus inclusus" ។ ពាក្យ inclusus ជាភាសាឡាតាំងមានន័យថាការដាក់ទណ្ឌកម្ម។ ប៉ុន្តែអត្ថន័យពិតគឺពាក្យថា "ភាពស្ងប់ស្ងាត់" ដែលមានន័យថាសៀវភៅនេះគឺជាការងាររបស់បុព្វជិកដែលចង់បំបែកចេញពីសង្គមនិងឧទ្ទិសដល់ការសរសេរសៀវភៅ Codex Gigas នេះ។
បច្ចុប្បន្ននេះសៀវភៅអារក្សនេះត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិស៊ុយអែដនៅរដ្ឋធានី Stockholm ។ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីប្រវត្តិពិតនៃសៀវភៅនេះទេ វាទំនងថាអាចត្រូវបានប្រើនៅក្នុងពិធីបុណ្យដើម្បីហៅអារក្សក៏ថាបាន។
រាល់ការបកស្រាយខាងលើគឺបានបកពីប្រភពបរទេសទាំងស្រុក។