ប្រុសស្រីត្រូវចាំ! មនុស្សស្រី មិនរៀបការ​​ ជាមួយ បុរស ៣ ប្រភេទ មនុស្សប្រុស មិនរៀបការ ជាមួយមនុស្សស្រី ២ ប្រភេទ

អាពាហ៍ពិពាហ៍ គឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់មនុស្ស។ បុរាណ​តែង​រំឭក​ថា​ «​ស្ត្រី​មិន​គួររៀបការ​ជាមួយនឹងបុរស​ ៣ ​ប្រភេទ បុរស​មិន​គួររៀបការជាមួយនឹង​ស្ត្រី ​២​ប្រភេទ​» តើ​ប្រយោគ​នេះ​មានន័យ​ដូចម្តេច​?

មាន​ពាក្យ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ការ​រៀបការ​ជា​ការ​ចាប់​កំណើត​លើក​ទី​ពីរ​របស់​មនុស្ស បើនិយាយតាមហេតុជាក់ស្ដែង ជម្រើសនៃដៃគូជីវិត គឺពិតជាទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសន្ទស្សន៍សុភមង្គលនៃជីវិតពិតមែន។

ថ្វីដ្បិតតែពេលនេះអាចលែងលះគ្នាបានមែន តើជីវិតនៅសល់រយៈពេលប៉ុន្មាន ហើយតើអ្នកអាចស៊ូទ្រាំនឹងការរៀបការបានប៉ុន្មានដង? សម្រាប់​មនុស្ស​ភាគ​ច្រើន ចំណង​មួយ​ការ​បែក​គ្នា​ គឺ​គ្រប់គ្រាន់​ដើម្បី​កាត់ភាព​យុវវ័យរបស់ខ្លួន។

តាំងពីយូរយារណាស់មកហើយ នៅតែមានមតិផ្សេងគ្នាជាច្រើនអំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសប្រពន្ធ និងជ្រើសរើសស្វាមី។ តាមពិតទៅ នេះ​ជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​មួយ​… មាន​ពាក្យ​ចាស់​មួយ​ពោល​ថា “​ស្ត្រី​មិន​គួររៀបការ​ជាមួយនឹងបុរស​ ៣ ​ប្រភេទ បុរស​មិន​គួររៀបការជាមួយនឹង​ស្ត្រី ​២​ប្រភេទ​”​។ អត្ថន័យនៃប្រយោគនេះ មិនពិបាកយល់ពេកទេ។ មនុស្ស​ប្រុស​បី​ប្រភេទ​ដែល​អ្នក​មិន​គួរ​រៀប​ការ និង​មនុស្ស​ស្រី​ពីរ​ប្រភេទ​ដែល​អ្នក​មិន​គួរ​រៀប​ការ។ ខាងក្រោមនេះ គឺជាការបកស្រាយយ៉ាងលម្អិត​។

១. បុរស​ ៣ ​ប្រភេទ​ ​ដែល​មនុស្ស​ស្រី​មិន​គួរ​រៀបការជាមួយ

០

- បុរស​គ្មានការងារ មិនចេះរកលុយ​ មិន​គួរ​រៀប​ការ​ជាមួយឡើយ

ទោះបីជាសង្គមសម័យទំនើបនាពេលបច្ចុប្បន្ននេះ បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការអប់រំ និងកន្លែងធ្វើការក្ដី។ ប៉ុន្តែជារឿយៗ ស្ត្រីត្រូវលះបង់ការងារមួយរយៈដើម្បីមានផ្ទៃពោះ សម្រាលកូន ហើយវានឹងត្រូវការពេលវេលាដើម្បីឱ្យពួកគេជាសះស្បើយឡើងវិញ ក្រោយពេលសម្រាលកូន។ ក្នុងអំឡុងពេលនេះ ការចំណាយលើគ្រួសារស្ទើរតែទាំងអស់ធ្លាក់លើស្មារបស់បុរស។

ដូច្នេះប្រសិនបើបុរសមិនមានការងារ និងប្រាក់ចំណូលស្ថិរភាព ប៉ុន្តែទំនេរពេញមួយថ្ងៃ មិនធ្វើការរកស៊ីអ្វីសោះ នោះនឹងជាបញ្ហាដ៏គ្រោះថ្នាក់សម្រាប់គ្រួសារ។ ជាងនេះទៅទៀត មនុស្សភាគច្រើនដែលមិនធ្វើការ តែងតែមានទម្លាប់អាក្រក់ដូចជា ផឹកស្រាច្រើន លេងល្បែងស៊ីសង ជាដើម សរុបមក ពួកគេមិនចង់ធ្វើការរកស៊ីឡើយ។

សម្រាប់​គ្រួសារ ផល​វិបាក​នៃ​អំពើ​អាក្រក់​ក្នុង​សង្គម​ដូចជា​ ពេស្យាចារ ល្បែង​ស៊ីសង គ្រឿងញៀន ការ​ញៀន​ហ្គេម​ជា​រឿង​គួរឱ្យសង្វេគណាស់។ ជា​រៀង​រាល់​ឆ្នាំ មាន​គ្រួសារ​រាប់​មិន​អស់ ​ត្រូវ​បែក​បាក់​ដោយ​សារ​ហេតុផល​ទាំង​នេះ។ បើ​ស្ត្រី​រៀបការ​ជាមួយ​បុរស​ណា​ដែល​ធ្វើ​ការងារ​មិន​សមរម្យ មិន​បំពេញ​តួនាទី​ក្នុង​គ្រួសារ នោះ​ស្ត្រី​នឹង​រង​ទុក្ខ។ ដូច្នេះប្រសិនបើអ្នកមានទំនាក់ទំនងជាមួយបុរសដូចនោះ វិធី​ល្អ​បំផុត ​គឺ​កាត់​រឿង​ចោល ហើយ​បែក​គ្នា​ឱ្យទាន់ពេលវេលា។

- បុរស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ

ក្នុង​គ្រួសារ បុរស​ជា​សសរស្តម្ភ បុរាណ​ក៏​និយាយ​ថា «​បុរស​សង់​ផ្ទះ ស្ត្រី​ធ្វើ​សម្បុក​» ។ បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ នឹង​មិន​យក​ការ​ងារ​លំបាក​របស់​ភរិយា​ខ្លួន​ ទៅ​ជា​ប្រយោជន៍​ឡើយ។ ពួកគេនឹងចែករំលែកការងារយ៉ាងសកម្មជាមួយប្រពន្ធ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ ប្រសិនបើបុរសមិនមានការងារមានស្ថិរភាពនោះបន្ទុកនឹងធ្លាក់លើស្មារបស់ស្ត្រី ពួកគេត្រូវបំពេញការងារផ្ទះភាគច្រើន បន្ថែមពីលើការងារចម្បងរបស់ពួកគេ ប្រសិនបើអាច។ នេះ​នឹង​ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​ពិបាក​នឹង​មាន​សុភមង្គល​ក្នុង​រយៈពេល​វែង។

ជាងនេះទៅទៀត បន្ទាប់ពីស្ត្រីរៀបការរួច វាស្មើនឹងការចាកចេញពីគ្រួសាររបស់នាង ដើម្បីទៅបង្កើតគ្រួសារថ្មី។ នៅក្នុងដំណើរការនេះ ចៀសមិនរួចនឹងមានបញ្ហា ការលំបាក។ ប្រសិនបើស្វាមីមិនទទួលខុសត្រូវ និងជួយជ្រោមជ្រែង នោះជីវិតរៀបការធ្វើឱ្យស្ត្រីមានអារម្មណ៍មិនសប្បាយចិត្ត និងងាយបែកបាក់បំផុត។

- បុរសថោកទាប

មនុស្ស​សម័យ​ថ្មី​ មាន​ភាព​ផ្អែមល្ហែម ​និង​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​ ពេល​មាន​ស្នេហា។ ប៉ុន្តែអ្វីគ្រប់យ៉ាង បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សបន្ទាប់ពីរៀបការរួច។ ការផ្លាស់ប្តូរនេះកើតចេញពីភាពខុសគ្នារវាងចំណុចទាបបំផុត និងចំណុចខ្ពស់បំផុតនៃភាពក្លាហានរបស់បុរស។ អ្នក​ដែល​ល្អ​ចំពោះ​អ្នក​អាច​ល្អ​ខ្លាំង ប៉ុន្តែ​អ្នក​អាក្រក់​ក៏​អាច​អាក្រក់​ខ្លាំង​ដែរ។

ការ​រៀបការ​ជាមួយ​បុរស​ដែល​មាន​សីលធម៌​អាក្រក់​ គឺជា​ការ​ចាញ់​ល្បែង។ ព្រោះ​មនុស្ស​ដែល​មាន​សីលធម៌​មិន​ល្អ គ្មាន​គោល​ការណ៍ និង​ច្បាប់វិន័យ។ ហើយសម្រាប់ពួកគេ គ្មានអ្វីអាចជាករណីលើកលែងនោះទេ សូម្បីតែប្រពន្ធរបស់ពួកគេក៏ដោយ។

២. មនុស្ស​ស្រី​ ២ ​ប្រភេទ​ ដែល​បុរស​មិន​គួរ​រៀបការជាមួយ

១

- មនុស្ស​ស្រី​មិន​ល្អ​មិន​គួរ​រៀប​ការ

មាន​គូស្នេហ៍​ដែល​មើល​ទៅ​ចុះសម្រុង​នឹង​គ្នា​ខ្លាំង ប៉ុន្តែ​គុណវិបត្តិ​នឹង​បង្ហាញ​ក្នុង​ការ​រួម​រស់​ប្រចាំថ្ងៃ។ បើប្រៀបធៀបទៅនឹងបុរស ស្ត្រីច្រើនតែស្មុគស្មាញ ហើយស្ត្រីភាគច្រើនចូលចិត្តគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលប្តីធ្វើ។

បើ​ស្ត្រី​មាន​ចិត្ត​ទូលាយ ចេះ​អត់ឱន​ចំពោះ​អ្នក​ដទៃ ជារឿយៗនឹងសើចចំអកចំពោះកំហុសអចេតនាមួយចំនួនរបស់ស្វាមីនាង ហើយនឹងចង្អុលបង្ហាញពីកំហុសក្នុងលក្ខណៈធូរស្រាល និងរីករាយ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​រអ៊ូរទាំ និង​អាត្មានិយម វា​នឹង​ពិបាក​ទ្រាំ​នឹង​ប្តី​ខ្លាំងណាស់។ ពួកគេជ្រើសរើសដោះស្រាយបញ្ហាយ៉ាងព្រហើន ហើយធ្វើឱ្យវារឹតតែស្មុគស្មាញ។

លើស​ពី​នេះ​ទៅ​ទៀត ស្ត្រី​ដែល​មិន​ចេះ​អត់​ឱន​ ច្រើន​តែ​មាន​ការ​យល់​ចិត្ត​ខ្សោយ​ខ្លាំង។ អាចធ្វើឱ្យបុរសកាន់តែអស់កម្លាំង។ ពេល​ប្ដី​ពិបាក​ចិត្ត នាង​នៅ​តែ​មិន​ចេះ​លួង​ចិត្ត ក៏​បន្ត​ប្រោះ​អំបិល​លើ​មុខ​របួស។ ហត់​ណាស់​រស់​នៅ​ជាមួយ​មនុស្ស​ស្រី​បែប​នេះ។

- ស្ត្រី​មិនចេះដឹងគុណ

ស្ត្រីណា​ដែល​មិន​គោរព​ឪពុក​ម្តាយ មិន​ចេះ​តបស្នង​ នឹង​មិន​អាច​ធ្វើ​ជា​ភរិយា​ល្អ​បាន​ឡើយ ។ ក៏មិនអាចគ្រប់គ្រងគ្រួសារបានល្អដែរ។ រៀបការ​ជាមួយ​មនុស្ស​ស្រី​បែប​នេះ​គ្មានសុភមង្គល គ្រួសារគ្មានភាពកក់ក្ដៅនោះឡើយ៕

ប្រភព ៖ Phunutoday / Knongsrok