៣ ចំណុចខាងក្រោមនេះ គឺពិតជាសំខាន់ខ្លាំងណាស់ មនុស្សស្រី ប្រសិនបើអ្នកមិនទាន់ទទួលបានចំណុចទាំង ៣ ខាងក្រោមនេះ ពីដៃគូរបស់អ្នកទេ អ្នកគួរតែគិតដល់ទំនាក់ទំនងឡើងវិញ ថាគួរបន្ត ឬក៏បញ្ឈប់។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នក អាចផ្ដល់ឱ្យអ្នកនូវ ៣ ចំណុចនេះបាន អ្នករៀបការជាមួយគេមិនខុសឡើយ។
១. គោរព និងឱ្យតម្លៃអ្នក
ក្នុងជីវិតអាពាហ៍ពិពាហ៍ ការគោរព គឺជាអ្វីដែលស្ត្រីត្រូវការបំផុត នៅពេលពួកគេរស់នៅក្នុងផ្ទះតែមួយ។ បើស្នេហាមនុស្សត្រូវការតែភាពផ្អែមល្ហែម នោះក្នុងអាពាហ៍ពិពាហ៍ របស់ដែលមានតម្លៃបំផុត គឺនៅពេលដែលភាគីទាំងសងខាងផ្តល់ទំនុកចិត្ត និងគោរពដល់គ្នាទៅវិញទៅមក។
ការគោរពរបស់បុរសចំពោះភរិយា គឺជាការចិញ្ចឹមបីបាច់ថែរក្សានាងក្នុងជីវិតប្រចាំថ្ងៃ។ គាត់ប្រគល់ជីវិតទាំងស្រុងទៅឱ្យប្រពន្ធ ដោយទុកឱ្យនាងសម្រេចចិត្តគ្រប់យ៉ាងពីតូចដល់ធំនៅក្នុងផ្ទះ។ ចំពោះគាត់ ពាក្យរបស់ប្រពន្ធគាត់គឺដូចជា "បញ្ជាដែលមិនអាចព្រហើយកន្តើយបានឡើយ" គាត់តែងតែស្ម័គ្រចិត្តធ្វើគ្រប់យ៉ាង ដរាបណានាងសប្បាយចិត្ត ដោយមិនមានការស្ទាក់ស្ទើរសូម្បីតែបន្តិច។ ក្រៅពីនេះ គាត់ក៏មិនដែលបង្ខំប្រពន្ធឱ្យធ្វើអ្វីដែលខ្លួនមិនចង់ដែរ។
នៅក្នុងជីវិតប្តីប្រពន្ធ មិនគួរគ្រាន់តែគោរពគ្នាទៅវិញទៅមកក្នុងពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងត្រូវជឿជាក់លើអ្នកគ្រប់គ្រងសេដ្ឋកិច្ចរបស់គ្រួសារ ដើម្បីប្រគល់សិទ្ធិឱ្យប្រពន្ធរបស់គាត់រក្សាប្រអប់គន្លឹះ។ អ្នកខ្លះទៀតអាចប្រយ័ត្នប្រយែងខ្លាចប្រពន្ធចំណាយច្រើនហួសហេតុ លាក់លុយ ឬយកលុយទៅឱ្យឪពុកម្ដាយ ប៉ុន្តែគាត់មិនធ្វើជាដាច់ខាត។
គាត់ទុកឱ្យដៃគូរបស់គាត់មានសេរីភាពក្នុងការប្រើប្រាស់លុយ ដែលប្តីរបស់គាត់រកបាន គាត់ថែមទាំងចាត់ទុកថាវាជារឿងរីករាយមួយដោយសារតែគាត់បានមើលថែប្រពន្ធរបស់គាត់ពេញមួយជីវិត។ វាត្រូវការបុរសដែលស្រឡាញ់ប្រពន្ធខ្លួន ហើយទុកចិត្តប្រពន្ធរបស់ខ្លួន ទើបអាចគោរព និងស្រឡាញ់ដៃគូបានច្រើន។
២. ជួយការងារផ្ទះប្រពន្ធ
ក្នុងជីវិតអាពាហ៍ពិពាហ៍ដោយក្ដីស្រឡាញ់ និងការគោរព អ្វីដែលបុរសឧត្ដមតែងតែធ្វើចំពោះភរិយា គឺព្យាយាមជួយនាងទាំងក្នុងជីវិត និងការងារ។ វាអាចទៅរួចដែលថាបន្ទាប់ពីធ្វើការយ៉ាងលំបាក បុរសម្នាក់តែងតែចង់សម្រាក ប៉ុន្តែនៅពេលដែលគាត់មកផ្ទះ គាត់នៅតែធ្វើកិច្ចការងារផ្ទះ ដូចជា ដាំបាយ មើលកូន និងជួយការងារផ្សេងរបស់ប្រពន្ធគាត់។ នៅកន្លែងធ្វើការ ប្រពន្ធគាត់ជួបការលំបាក គាត់ក៏នឹងចំណាយពេលចែករំលែក និងជួយជម្នះរាល់ឧបសគ្គនៅចំពោះមុខគាត់។
គាត់មិនត្រឹមតែជួយប្រពន្ធរបស់គាត់ជាមួយការងារផ្ទះ និងកូនប៉ុណ្ណោះទេ គាត់ថែមទាំងព្យាយាមជួយប្រពន្ធរបស់គាត់ ឱ្យសម្រេចបានលទ្ធផលដែលចង់បានក្នុងអាជីព និងផ្លូវដែលគាត់ជ្រើសរើស។ ការគាំទ្ររបស់គាត់នេះ ពិតជាមានតម្លៃលើសមាសមួយពាន់ គ្មានលុយណាអាចប្រៀបផ្ទឹមបាន។
៣. លើកទឹកចិត្តប្រពន្ធឱ្យធ្វើអ្វីដែលនាងចង់ធ្វើ
បុរសម្នាក់ដែលពិតជាយកចិត្តទុកដាក់ចំពោះប្រពន្ធរបស់គាត់ នឹងមានវិធីផ្ទាល់ខ្លួនរបស់គាត់ក្នុងការបង្ហាញពីសេចក្តីស្រឡាញ់របស់គាត់ចំពោះដៃគូរបស់គាត់។ គាត់មិនត្រឹមតែគ្របដណ្តប់ ការពារ មើលថែគ្រប់ពេលវេលា គ្រប់ទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងចេះចង្អុលប្រាប់អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ប្រពន្ធរបស់គាត់បានរៀនផងដែរ។
បុរសជាច្រើនគិតថា ស្ត្រីដែលរៀបការហើយត្រូវតែខិតខំ អ្វីដែលសំខាន់គឺត្រូវយកចិត្តទុកដាក់លើការថែរក្សាប្តី កូន និងគ្រួសាររបស់ពួកគេ។ ប៉ុន្តែសម្រាប់បុរសដែលគិតចំពោះប្រពន្ធខុសពីគេ គឺគាត់មិនចង់បានប្រពន្ធទេ ព្រោះគាត់យកចិត្តទុកដាក់ប្តីកូន តែមិនអាចរស់ដើម្បីខ្លួនឯង។
គាត់មិនឃាំងឃាប្រពន្ធរបស់គាត់នៅក្នុងជញ្ជាំងផ្ទះទាំង ៤ ជ្រុងនោះទេ ផ្ទុយទៅវិញគាត់តែងតែលើកទឹកចិត្តដល់ប្រពន្ធរបស់គាត់ ឱ្យក្រោកឡើងធ្វើជាខ្លួនឯង ធ្វើអ្វីដែលខ្លួនចូលចិត្ត និងលើកកម្ពស់ភាពរឹងមាំរបស់គាត់។ មានតែប្តីដែលចេះអធ្យាស្រ័យផ្លូវចិត្ត និងស្រលាញ់ប្រពន្ធខ្លាំងប៉ុណ្ណោះ ទើបអាចធ្វើរឿងនេះចំពោះប្រពន្ធបាន។ ប្រសិនបើគូស្វាមីភរិយារបស់អ្នកក៏ចេះអធ្យាស្រ័យ និងចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធរបស់គាត់ផងដែរ សូមអបអរសាទរ អ្នកពិតជាសំណាង និងសុភមង្គលខ្លាំងណាស់៕
ប្រភព ៖ Phunutoday / Knongsrok