ចិន ៖ លោក Li Shunji និងអ្នកស្រី Du Li បានបាត់បង់កូនប្រុសអាយុ 3 ឆ្នាំរបស់ពួកគេនៅលើផ្លូវដែលពោរពេញដោយមនុស្សច្រើននៅទីក្រុងស៊ីអានកាលពីថ្ងៃទី 8 ខែសីហាឆ្នាំ 1994 ។
លោក Li Lei អាយុ 27 ឆ្នាំបានជួបឪពុករបស់គាត់អាយុ 59 ឆ្នាំរបស់គាត់កាលពីថ្ងៃសុក្របន្ទាប់ពីប៉ូលិសក្នុងតំបន់បានកំណត់អត្តសញ្ញាណរបស់គាត់ដោយប្រើមូលដ្ឋានទិន្នន័យ DNA របស់កុមារដែលបានបាត់ជាង២០ឆ្នាំមុន។
ទឹកភ្នែកហូរលាយលំនិងក្តីសប្បាយរីករាយត្រូវបានស្រក់នៅពេលដែលលោក Li Shunji និងអ្នកស្រី Du Li ចុងក្រោយបានជួបជុំជាមួយកូនប្រុសបាត់ខ្លួនរបស់ពួកគេបន្ទាប់ពីជិត 24 ឆ្នាំមកហើយ។ កូនប្រុសរបស់ពួកគេគឺលោក Li Lei បានបាត់ខ្លួនក្នុងឆ្នាំ 1994 នៅទីក្រុងស៊ីអានប្រទេសចិន។
លោក Li ចងចាំថ្ងៃដែលគាត់បានបាត់បង់កូនប្រុសរបស់គាត់ដែលត្រូវបានគេស្គាល់ថាជាលោក Li Lei ។
គាត់បាននិយាយថា "ខ្ញុំចេញពីផ្ទះដើម្បីលក់សម្លៀកបំពាក់នៅតូបរបស់ខ្ញុំ" ។ ឪពុកឈ្មោះ Li Shunji អាយុ 59 ឆ្នាំបានប្រាប់សារព័ត៌ Chinese Business Gazette ថា "ខ្ញុំមិនបានដឹងថាកូនប្រុសរបស់ខ្ញុំបានតាមខ្ញុំទេ។ ខ្ញុំគ្រាន់តែដឹងថាគាត់បានបាត់ខ្លួនបន្ទាប់ពីភរិយារបស់ខ្ញុំបានមករកខ្ញុំនៅហាង។ ជើងរបស់ខ្ញុំបានញ័រភ្លាមៗ "។
លោកលីបានមានប្រសាសន៍ថា "បច្ចេកវិជ្ជាទំនាក់ទំនងនៅពេលនោះមិនបានជួយយើងឱ្យស្វែងកូនយើងបានទេ គ្រប់វិធីគឺគ្មានប្រសិទ្ធភាព" ។
បន្ទាប់លោក Li Shunji បានលក់មុខរបររបស់គាត់ទាំងអស់ហើយបានចាប់ផ្តើមធ្វើដំណើរគ្រប់កន្លែងក្នុងប្រទេសដើម្បីស្វែងរកកូនប្រុសរបស់គាត់។
គាត់បានបោះពុម្ភក្រដាស់ចំនួន 180.000 ច្បាប់ដើម្បីប្រកាសស្វែករកកូនដែលបាត់ហើយនិងបានបោះពុម្ភនៅលើបាវនីឡុងនៅទូទាំងប្រទេសដោយបញ្ជូនវាទៅខេត្តផ្សេងៗ។
លោក Li បាននិយាយថា "ខ្ញុំនៅតែប្រាប់ខ្លួនឯងថាខ្ញុំមិនត្រូវបោះបង់ឡើយ។ ខ្ញុំត្រូវតែជួបកូនប្រុសរបស់ខ្ញុំម្ដងទៀត។"
ដំណឹងល្អបានកើតឡើងនៅពេលប៉ូលីសក្នុងតំបន់អាចកំណត់អត្តសញ្ញាណកូនប្រុសរបស់គាត់ ដោយប្រើមូលដ្ឋានទិន្នន័យ DNA។
នៅថ្ងៃជួបជុំគ្នាដោយទឹកភ្នែកឪពុកដែលយំនេះបានលុតជង្គង់នៅពេលដែលគាត់បានឃើញកូនប្រុសរបស់គាត់ដែលឥឡូវនេះជាមនុស្សធំពេញវ័យ។
កូនប្រុសមានការរំភើបយ៉ាងខ្លាំងផងដែរហើយបានអោបឪពុករបស់គាត់។
ដោយ៖ វីរៈ
ប្រភព: Daily Mail