មនុស្សប្រុសមានអាថ៌កំបាំង ២ យ៉ាង ដែលមនុស្សប្រុសមិនហ៊ាននិយាយប្រាប់មនុស្សស្រីដែលខ្លួនស្រឡាញ់។ តាមពិតទៅ គេមិនមានបំណងលាក់បាំងអ្វីនោះឡើយ គ្រាន់តែថាមិនចង់ឱ្យមនុស្សស្រីដឹង ព្រោះខ្លាចមនុស្សស្រីមិនសប្បាយចិត្ត ខ្លាចនាងដឹងហើយ ត្រូវខូចចិត្ត។
១. អំពីអតីតកាល
នេះជាអាថ៌កំបាំងដែលបុរសចង់កប់ជ្រៅក្នុងចិត្ត។ ពួកគេតែងតែចងចាំស្នេហាចាស់របស់ពួកគេ ជាពិសេសស្នេហាដំបូងរបស់ពួកគេ។ ទាំងនោះ គឺជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបំផុត ដែលគេមិនចង់បំភ្លេច ឬប្រាប់នរណាម្នាក់ឡើយ។ ទោះប្រពន្ធមានប្រាជ្ញាចេះចង់ដឹងប៉ុនណាក៏ដោយ កុំល្ងង់សួរសំណួរនេះឱ្យសោះ។
នៅពេលអ្នកសួរនាំ អ្នកនឹងមានអារម្មណ៍ថា អ្នកអន់ជាងអតីតរបស់គេ ហើយស្វាមីរបស់អ្នកនឹងមិនសប្បាយចិត្តទេ។ គាត់មិនចូលចិត្តនិយាយពីអតីតកាលដែលធ្វើឱ្យគាត់ឈឺចាប់នោះឡើយ។
ប្រសិនបើអ្នកចង់ដឹងចង់ឃើញ អ្នកនឹងមានអារម្មណ៍មិនស្រួល ព្រោះកាលពីមុន ប្តីរបស់អ្នកបានលះបង់កម្លាំងទាំងអស់របស់គាត់ទៅអតីត។ បន្ទាប់មកអ្នកនឹងកើតចិត្តប្រចណ្ឌដោយគ្មានហេតុផល។ ប្រការនេះអាចធ្វើឱ្យចំណងអាពាហ៍ពិពាហ៍បែកបាក់ ប្តីធុញនឹងប្រពន្ធដល់ក។
ដូច្នេះ ស្ត្រីដែលមានប្រាជ្ញាមិនគួរចង់ដឹងពីរឿងចាស់របស់ស្វាមីឡើយ។ អ្នកគួរតែខ្វល់តែពីបច្ចុប្បន្ន និងអនាគតប៉ុណ្ណោះ។ ប្រហែលជាកាលពីអតីតកាលគាត់លះបង់អស់ពីចិត្តចំពោះអតីតរបស់គាត់។ ប៉ុន្តែឥឡូវនេះ គាត់ជារបស់អ្នក អ្នកគួរតែស្រលាញ់ពេលវេលានេះ។
២. របស់ផ្ទាល់ខ្លួន ឬទូរស័ព្ទ
អាថ៌កំបាំងភាគច្រើនត្រូវបានលាក់នៅក្នុងទូរស័ព្ទរបស់បុរស។ ដោយសារតែបែបនេះ ពួកគេតែងមានអារម្មណ៍មិនស្រួលពេលប្រពន្ធប៉ះទូរសព្ទ ឬរបស់របរផ្ទាល់ខ្លួន។ ដូច្នេះស្ត្រីមិនគួរចង់ដឹងពីអ្វីដែលមាននៅក្នុងទូរស័ព្ទ ឬកុំព្យូទ័ររបស់ប្តីឡើយ។
កុំជ្រៀតជ្រែកច្រើនពេកក្នុងជីវិតឯកជនរបស់គាត់។ ព្រោះអាថ៌កំបាំងទាំងនោះអាចបំបែកគ្រួសារអ្នក ឬធ្វើឱ្យអ្នកសោកសៅ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើ គឺគោរពជីវិតឯកជនរបស់គាត់។ កុំប្រែក្លាយខ្លួនឯងទៅជាអ្នកនិយាយចង់ចេះចង់ដឹងរឿងគាត់ជ្រុលហួសហេតុពេក។
អាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរយូរអង្វែង ត្រូវតែផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។ ដូច្នេះ ចូរទុកចិត្តប្តីអ្នកបន្តិច ព្រមទាំងផ្តល់ឱកាសឱ្យខ្លួនឯងមានសុភមង្គល។ កុំជ្រើសរើសការសង្ស័យគ្នាទៅវិញទៅមក ប៉ុន្តែទទួលយកការជឿជាក់។ នេះមិនមែនជាវិធីដ៏ល្អបំផុតទេ ប៉ុន្តែតិច ឬច្រើនធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ។
មនុស្សប្រុសមានអាថ៌កំបាំងរៀងៗខ្លួន ដូច្នេះមនុស្សស្រីក៏ដូចគ្នាដែរ។ ដូច្នេះសូមគោរពគ្នាទៅវិញទៅមក អ្វីដែលគួរដឹង អ្វីគួរកុំព្យាយាមដឹង។ រស់នៅក្នុងជីវិត កុំឆ្ងល់ពេក គិតវិជ្ជមានឱ្យបានច្រើន ទើបជីវិតគូ មិនប៉ះទង្គិច៕
ប្រភព ៖ Phunutoday / Knongsrok