មនុស្សស្រីបានប្ដីអ្នកមាន ជាសំណាងធំ បុណ្យកុសលខ្ពស់ តែកុំសម្លឹងឃើញទ្រព្យកេរ្តិ៍សម្បត្តិរបស់គេ ឬកេរ្តិ៍អាករម៉ែឪគេឱ្យសោះ

វាជារឿងធម្មតាទេ មនុស្សស្រីណា ក៏ប្រាថ្នាចង់បានមនុស្សប្រុសស្អាត ឆ្លាតពូកែ ស្មោះត្រង់ ខ្ពង់ខ្ពស់ ជាអ្នកមានស្ដុកស្ដម្ភ មានទ្រព្យ មានលុយ ហើយកើតក្នុងត្រកូលអ្នកមាន ជាពិសេសគឺ មនុស្សស្រីដែលមានសមត្ថភាព ពូកែ ឆ្លាត មានចំណេះដឹង ប្រាកដជាត្រូវរកឱ្យបានបុរសល្អ ដែលខ្លាំងជាងនាង មានជាងនាង ទើបសក្តិសមជាដៃគូរបស់នាង។

លើសពីនេះ សម្រាប់មនុស្សស្រីដែលកើតក្នុងគ្រួសារអ្នកមានបង្គួរ ឬអ្នកមានស្ដុកស្ដម្ភ កើតក្នុងគ្រួសារអភិជន ឪពុកម្ដាយរបស់នាង ក៏ត្រូវតែរកប្ដីដែលជាកូនអ្នកមានដូចគ្នា ឱ្យសក្តិសមទាំងរូបទាំងទ្រព្យ និងឋានៈរបស់គ្រួសារ។ ត្រូវដឹងថា គ្មានមនុស្សស្រីណា ចង់បានប្ដីក្រ ខ្វះចំណេះ ខ្វះជំនាញ គ្មានសមត្ថភាពនោះឡើយ ដូច្នេះហើយ កុំបន្ទោសថា មនុស្សស្រីឃើញតែលុយ កុំបន្ទោស ថានាងឃើញតែទ្រព្យឱ្យសោះ បើអ្នកជាមនុស្សប្រុស គ្មានសមត្ថភាពរកលុយទេ មិនអាចធ្វើជាអ្នកមានស្ដុកស្ដម្ភ មិនអាចនាំសំណាង និងភាពស្រណុកឱ្យមនុស្សស្រីទេ កុំថាមនុស្សស្រីរកតែប្រុសអ្នកមានឱ្យសោះ។

284601248_566383694848068_5042921523493953974_n

តែទោះជាយ៉ាងណាក៏ដោយ ចង់ផ្ដាំទៅមនុស្សស្រីទាំងអស់ សូម្បីតែឪពុកម្ដាយរបស់អ្នក ក៏ត្រូវតែដឹងពីហេតុផលនេះដែរ។

- អ្នកយកប្ដីអ្នកមាន មិនខុសទេ!

- អ្នកស្រឡាញ់ប្រុសចេះរកលុយបានច្រើន ក៏មិនខុសដែរ!

- ក្នុងនាមជាឪពុកម្ដាយ ចង់ឱ្យកូនបានប្ដីអ្នកមាន ជាកូនអ្នកស្ដុកស្ដម្ភ មានទ្រព្យ មានយស ខ្ពង់ខ្ពស់ ក៏មិនទាស់ខុសអ្វីដែរ!

ប៉ុន្តែ អ្វីដែលសំខាន់ ដែលអ្នកគួរតែដឹងឱ្យច្បាស់នោះគឺ ទោះបីបានប្ដីអ្នកមានប៉ុនណា ពូកែរកលុយយ៉ាងណា ជាកូនអ្នកស្ដុកស្ដម្ភ ទោះបីឪពុកម្ដាយគេជាអភិជន មានទ្រព្យរាប់ពាន់លានក៏ដោយ ក៏អ្នកមិនត្រូវរៀបការដោយសារតែសម្លឹងឃើញទ្រព្យគេ កុំសម្លឹងឃើញកេរ្តិ៍អាករ របស់ម៉ែឪគេឱ្យសោះ។

- អ្នកត្រូវដឹងថា ទោះគេជាមនុស្សដែលរកលុយបានច្រើនប៉ុនណា ក៏មិនប្រាកដថា គេសប្បាយនឹងឱ្យអ្នកចាយ ដោយចិត្តទូលាយនោះឡើយ!

- ទោះបីគេជាអ្នកមានខ្លាំងប៉ុនណា ក៏មិនមែនមានន័យថា យើងមានសិទ្ធិ ទៅគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់គេ ទាំងដែលយើងមិនបានខំរកជាមួយគេផងនោះ!

- ទោះបីម៉ែឪគេមានខ្លាំងប៉ុនណា សល់លុយ សល់ដី សល់ផ្ទះ សល់ឡានក៏ដោយ ក៏មិនប្រាកដថា គេលើកទ្រព្យទាំងអស់របស់ម៉ែឪគេមកឱ្យយើងនោះដែរ!

284305111_566386178181153_2664655810353407658_n

មនុស្សស្រី បានប្ដីអ្នកមានជារឿងល្អ បានក្លាយជាកូនប្រសារអភិជន មានទ្រព្យស្ដុកស្ដម្ភ គឺជារឿងប្រសើរ តែបើអ្នកមិនចេះរកលុយ គ្មានការងារ គ្មានមុខរបរ គ្មានភាពឯករាជ្យ គ្មានម្ចាស់ការលើខ្លួនឯង បើអ្នកជាមនុស្សខ្ជិលច្រអូស ជាស្រីកញ្ជើធ្លុះ មិនចេះថែរក្សាទ្រព្យ មិនចេះរកលុយ មិនមើលថែគ្រួសារ មិនចេះរៀបចំទុកដាក់លុយកាក់ផងនោះ ក៏បុរសអ្នកមាន ម៉ែឪអភិជននោះ មិនឱ្យអ្នកនៅផ្ទះគេដែរ គេមិនឱ្យកូនគេមកយកមនុស្សស្រីដូចជាអ្នកនោះឡើយ។

ចង់ប្ដីអ្នកមាន ចង់ក្លាយជាកូនប្រសារអ្នកស្ដុកស្ដម្ភ ចង់បានដៃគូជីវិតស្អាត ឆ្លាត ពូកែ មានសមត្ថភាព សួរខ្លួនឯងសិនទៅថា ខ្លួនមានគុណសម្បត្តិគ្រប់គ្រាន់ ចូលទៅក្នុងគ្រួសារអភិជនហើយឬនៅ? ខ្លួនមានសមត្ថភាពពិសេស ខ្លួនមានតម្លៃគ្រប់គ្រាន់ នឹងបានប្ដីល្អ ពូកែហើយឬនៅ?

- រឿងមួយដែលដែលមនុស្សស្រីត្រូវចាំ បានប្ដីមានប៉ុនណា ក៏អ្នកត្រូវតែចេះធ្វើការរកលុយ ជួយគ្នាទៅវិញទៅមក!

- បានប្ដីល្អប៉ុនណា ក៏អ្នកត្រូវតែជាស្ត្រីគ្រប់ល័ក្ខណ៍ ជួយធ្វើការងារផ្ទះ រៀបចំទុកដាក់ផ្ទះសម្បែង និងគោរព ផ្គាប់ផ្គន់ប្ដីឱ្យបានល្អ!

- ទោះបីគ្រួសារគេស្ដុកស្ដម្ភ មានថ្កុំថ្កើងយ៉ាងណា ក៏អ្នកត្រូវតែខំប្រឹង ធ្វើការ រកលុយចាយដោយខ្លួនឯងដែរ​ កុំទៅរំពឹងទ្រព្យគេ កុំទៅផ្ដេកផ្ដួល ដេកស៊ីលើសម្បត្តិគេ​ កុំទៅដេកចាំគេចែកទ្រព្យឱ្យ ចេះរកដោយខ្លួនឯង ទើបមានតម្លៃ ថ្លៃថ្នូរ គេមិនមើលងាយ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: