មនុស្សស្រីត្រូវចាំថា ទោះបីជាអ្នកធ្លាប់ជាមនុស្សដែលគេស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ តែបើពេលរៀបការរួចហើយ អ្នកមានចរិតទាំង ៥ ខាងក្រោមនេះ ច្បាស់ណាស់ថា ប្ដីនឹងចាប់ផ្ដើមធុញទ្រាន់ជាមួយនឹងអ្នក ហើយចេះតែរកលេសចេញទៅក្រៅ មានស្រីខាងក្រៅ មិនចង់សូម្បីតែឃើញមុខអ្នក។
១. មនុស្សស្រីគ្មានមុខរបរ គ្មានការងារធ្វើ
មនុស្សជាច្រើនមានទស្សនៈថា ពេលដែលស្ត្រីរៀបការរួច នាងមិនចាំបាច់ធ្វើការ រកស៊ី រកលុយអ្វីទេ ត្រឹមធ្វើជាស្ត្រីមេផ្ទះ ដាំបាយ ធ្វើម្ហូប មើលកូនទៅបានហើយ។ ប៉ុន្តែស្ត្រីដើម្បីឱ្យស្វាមីស្រឡាញ់ និងគោរពស្ត្រីត្រូវតែមានការងារធ្វើ។
មនុស្សស្រី នៅពេលពួកគេអាចរកប្រាក់បាន និងមានចំណង់ចំណូលចិត្តរបស់ខ្លួន ស្ត្រីអាចគ្រប់គ្រងជីវិតរបស់ខ្លួនមិនត្រូវមើលងាយពីស្វាមី និងម្ដាយក្មេកឡើយ។ ហើយនេះនឹងធ្វើឱ្យបុរសកាន់តែគោរព និងស្រឡាញ់ប្រពន្ធទ្វេដង។
២. មនុស្សស្រីមិនចេះលួងលោមប្តី
មនុស្សស្រីប្រភេទនេះមិនយល់ពីចិត្តសាស្ត្ររបស់បុរសទាល់តែសោះ ហើយក៏មិនយល់ពីបំណងប្រាថ្នារបស់ស្វាមីដែរ។ តើនៅពេលណាដែលពួកគេរង់ចាំគំនិតផ្តួចផ្តើមនិងការផ្លាស់ប្តូរពីប្តីរបស់ពួកគេ។
ប្រសិនបើប្រពន្ធមិនចេះលួងលោម ផ្គាប់ចិត្តស្វាមីទេ ច្បាស់ណាស់ថា ប្ដីប្រាកដជាចេញទៅរកស្រីខាងក្រៅ ចង់សប្បាយ ចង់មានអ្នកខ្វល់ពីពួកគេ ដូច្នេះ ប្រពន្ធលែងសំខាន់ លែងធ្វើឱ្យប្ដីនឹកនាទៀតហើយ។
៣. ស្ត្រីរស់នៅតាមគោលការណ៍ ច្បាប់វិន័យ តឹងតែងខ្លាំងពេក
នេះជាប្រភេទមនុស្សស្រីដែលតែងតែឱ្យតម្លៃភាពល្អឥតខ្ចោះ និងល្អិតល្អន់ក្នុងជីវិតនេះ។ ពួកគេខ្លាចប្តីធ្វើមិនបានល្អ ទើបខំប្រឹងឱបក្រសោប និងធ្វើឱ្យប្ដីកាន់តែមានសម្ពាធ។
ជាមួយប្រពន្ធបែបនេះ ប្ដីគ្រប់រូបសប្បាយចិត្តតែពីដំបូងប៉ុណ្ណោះ។ ប៉ុន្តែយូរៗទៅ វានឹងក្លាយទៅជាមនុស្សចិត្តចង្អៀត និងពឹងផ្អែកលើប្រពន្ធរបស់គាត់។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលវែង ជាមួយនឹងប្រពន្ធដែលមានគោលការណ៍បែបនេះ បុរសៗនឹងមានអារម្មណ៍រងសម្ពាធ ហើយគ្រាន់តែចង់ស្វែងរកអ្នកផ្សេង។
៤. ស្ត្រីដាក់កូនដំបូង
មនុស្សប្រុសមានចរិតអាត្មានិយមខ្លាំងណាស់ មិនចង់ឱ្យប្រពន្ធខ្វល់ពីអ្នកណាជាងខ្លួនឡើយ។ ហេតុនេះហើយ ពេលបុរសឃើញប្រពន្ធខ្វល់តែកូន ហើយភ្លេចខ្លួន បុរសនោះក៏បាក់ទឹកចិត្តចង់មានស្រីខាងក្រៅ មកកំដរអារម្មណ៍។
ដូច្នេះ ភរិយាដែលមានប្រាជ្ញាគួរចេះថ្លឹងថ្លែងគ្នារវាងការមើលថែកូន និងការមើលថែដៃគូ។ ចូរចាំថា "បុរសជាកូនធំ" ដូច្នេះត្រូវចំណាយពេលខ្លះពីពេលមួយទៅពេលមួយ។
៥. ស្ត្រីចូលចិត្តរអ៊ូរទាំ បញ្ជាប្ដីហួសហេតុ
បុរសមានការទាក់ទាញខ្លាំងចំពោះប្រភេទមនុស្សស្រីដែលចេះលួងលោម ផ្អែមល្ហែម និងសុភាព មិនដូចប្រពន្ធដែលតែងតែ "អង្គុយ"ចាំតែបញ្ជាគាត់នោះឡើយ។ ពួកគេគិតថា ពួកគេមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីដឹងពីអ្វីដែលពួកគេគួរ និងមិនគួរធ្វើសម្រាប់ខ្លួនពួកគេ។
ពួកគេមិនត្រូវការនរណាម្នាក់នៅក្បែរខ្លួនដើម្បីរំឭក និងត្អូញត្អែរញឹកញាប់នោះទេ។ ដូច្នេះហើយ ស្ត្រីគួរតែបោះបង់ទម្លាប់និយាយស្តី និងចូលចិត្តគ្រប់គ្រងប្តី៕
ប្រភព ៖ Phunutoday / Knongsrok