ការពិតទៅ នេះគ្រាន់តែជាការវិភាគពីអ្នកជំនាញតែប៉ុណ្ណោះ តែយ៉ាងណា វាក៏ជាសារដាស់តឿនដល់ស្ត្រីទាំងឡាយ ឱ្យប្រុងប្រយ័ត្ន ប្រសិនបើអ្នកឃើញថា ស្វាមីអ្នកមានសញ្ញាទាំង ៣ ឡើងមក នោះក៏ចង់ប្រាប់ថា ប្ដីអ្នកកំពុងតែលួចលាក់ ទាក់ទង មានស្រីខាងក្រៅ ក្បត់ចិត្តអ្នកហើយ។
១. ជារឿយៗចេញពីផ្ទះពីព្រលឹមដល់យប់ជ្រៅ
ការផ្លាស់ប្តូរពេលវេលានៃការចេញទៅធ្វើការ ក៏ជាសញ្ញាព្រមានថាគាត់ប្រហែលជាកំពុងមានស្នេហាលួចលាក់ខាងក្រៅហើយ។ រំពេចនោះ គាត់តែងតែចេញពីព្រលឹម ហើយត្រឡប់មកយឺត ប៉ុន្តែហេតុផលដែលផ្តល់ឱ្យ គឺមិនគួរឱ្យជឿទាល់តែសោះ ។ ពេលខ្លះគាត់ថែមទាំងប្រាប់ថា អត់បានមកផ្ទះ ២ ៣ថ្ងៃ ដោយសារតែដំណើរអាជីវកម្ម ទោះបីជារឿងនេះមិនធ្លាប់មានពីមុនមកក៏ដោយ។
២. ប្រែប្រួលអារម្មណ៍
ភ្លាមៗនោះ គាត់បានរាប់អានអ្នកដោយក្តីស្រលាញ់ខ្លាំងជាងមុន ជារឿយៗផ្ញើសារស្នេហា ឬពេលខ្លះថែមទាំងជូនផ្កាថែមទៀត។ អ្វីមួយដែលគាត់កម្របានធ្វើពីមុនមក។ សកម្មភាពនេះអាចផ្តើមចេញពីអារម្មណ៍នៃកំហុសចំពោះអ្នក។
ប៉ុន្តែអ្នកគួរកត់សម្គាល់ថា នេះគ្រាន់តែជាសញ្ញាព្រមានដែលអ្នកត្រូវបង្កើនការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកគួរតែយកចិត្តទុកដាក់ ថាតើគាត់មានរោគសញ្ញាផ្សេងទៀតឬអត់។ បើអ្នកប្រើម៉ាស៊ីនតាមដានដើម្បីរកឃើញប្តីរបស់អ្នកមានសង្សារ ជួនកាលអ្នកនឹងចោទគាត់ខុស។ ព្រោះពេលខ្លះការចាប់អារម្មណ៍របស់គាត់មកពីការដែលគាត់ចង់កក់ក្ដៅចំពោះអ្នក។
ករណីមួយទៀត គឺគាត់ឧស្សាហ៍ឈ្លោះជាមួយអ្នក ដើម្បីរកលេសចាកចេញពីផ្ទះ ដើម្បីទៅរកមនុស្សស្រីថ្មី ដែលអាចកំដរអារម្មណ៍របស់គាត់បាន។
៣. ក្លិនចម្លែកនៅលើដងខ្លួន
ស្ត្រីមានភាពរសើបខ្លាំង ដូច្នេះសូមប្រើប្រាស់ញ្ញាណទី ៦ របស់អ្នកឱ្យបានពេញលេញ ដើម្បីដឹងថាប្តីរបស់អ្នក ក្បត់អ្នកនៅខាងក្រៅជាមួយស្រីផ្សេង។ ជាធម្មតា ពេលរៀបការ អ្នកត្រូវតែស្គាល់ក្លិនខ្លួន ក៏ដូចជាក្លិនទឹកអប់ សាប៊ូងូតទឹកជាដើម ដែលគាត់ប្រើរាល់ថ្ងៃ។ ដូច្នេះប្រសិនបើថ្ងៃណាមួយប្តីរបស់អ្នកត្រឡប់មកវិញ ជាមួយនឹងក្លិនចម្លែកនៅលើខ្លួនរបស់គាត់ អ្នកគួរតែចាប់អារម្មណ៍ចំពោះសញ្ញានេះ៕
ប្រភព ៖ Phunutoday / Knongsrok