ដើម្បីកម្មវិធី Met Gala តារាទូរទស្សន៍ Kim Kardashian ដ៏ល្បីប្រឹងសម្រកទម្ងន់បានយ៉ាងច្រើនត្រឹមតែ ៣ សប្តាហ៍ ដោយប្រើវិធីទាំងនេះ

តារាទូរទស្សន៍ Kim Kardashian មានរបបអាហារដ៏តឹងរ៉ឹង ហើយបានឃើញនាងស្រកទម្ងន់យ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ ដើម្បីចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២២។ តារាទូរទស្សន៍ម្នាក់នេះបានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក្នុងសម្លៀកបំពាក់របស់នាងសម្រាប់ខួបកំណើតគម្រប់ ៤៥ ឆ្នាំរបស់ John F. Kennedy ។

២

អ្នកស្រី Kim បានប្រាប់ Vogue ថានាងបានស្រកទម្ងន់ ១៦ ផោន (ប្រហែល ៧គីឡូ) ក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ។ តារាទូរទស្សន៍វ័យ ៤១ ឆ្នាំរូបនេះបានអះអាងថា នាងនឹងស្លៀកឈុតសូណា ដូច្នេះត្រូវរត់លើម៉ាស៊ីនហាត់ប្រាណ កាត់បន្ថយជាតិស្ករ និងកាបូអ៊ីដ្រាតទាំងអស់ ហើយគ្រាន់តែញ៉ាំបន្លែ និងប្រូតេអ៊ីនដែលល្អៗប៉ុណ្តោះ។

នាងបានបន្ថែមថា៖ «ខ្ញុំមិនបានបង្អត់អាហារទេ ប៉ុន្តែខ្ញុំមានរបបអាហារតឹងរ៉ឹងណាស់»។ បន្ទាប់ពីតមអាហារយ៉ាងខ្លាំងជិតមួយខែ អ្នកស្រី Kim បាននិយាយថា នាងអាចស្លៀករ៉ូបសមឥតខ្ចោះ។ នាងបានប្រាប់ថា៖ «ខ្ញុំចង់ស្រក់ទឹកភ្នែកពេលធ្វើវាបាន»។

១

បន្ថែមពីនេះ អ្នកស្រី Kim ត្រូវបានអនុញ្ញាតឱ្យស្លៀកសម្លៀកបំពាក់សាមញ្ញ (ជាមួយស្រោមដៃ និងគ្មានគ្រឿងសម្អាង) ដើរលើកំរាលព្រំក្រហមនៅសារមន្ទីរ Metropolitan Museum of Art ឡើងជណ្តើរ ថតរូបពីរបីសន្លឹក ហើយបន្ទាប់ផ្លាស់ប្តូរសម្លៀកបំពាក់។

អ្នកស្រីបានពន្យល់ថា៖ «ខ្ញុំគោរពយ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ និងអត្ថន័យនៃប្រវត្តិសាស្ត្រអាមេរិក។ ខ្ញុំមិនចង់អង្គុយ ឬញ៉ាំ ឬធ្វើឲ្យបះពាល់កម្មវិធីលក្ខណៈប្រវត្តិសាស្ត្រនេះឡើយ»។

ប្រភព៖ https://www.unilad.co.uk/celebrity/kim-kardashian-lost-huge-amount-of-weight-in-three-weeks-20220503