ក្មេងស្រីកំព្រាអាយុ 15 ឆ្នាំ ធ្វើការសំនង់ក្រោមពន្លឺព្រះអាទិត្យក្តៅចង់ឆេះ ដើម្បីព្យាយាមរកលុយមើលថែជីដូន ទោះបីជាលំបាកនាងនៅតែខិតខំធ្វើដោយស្នាមញញឹម

យើងទាំងអស់គ្នាដឹងថាធ្វើការនៅក្រោមពន្លឺព្រះអាទិត្យដែលក្តៅដូចភ្លើងឆេះនៅកន្លែងសំណង់គឺជាការងារដ៏លំបាក ...

ក្មេងស្រីអាយុ 15 ឆ្នាំគួរតែបានរៀនសូត្រនៅសាលារៀន មានចំណេះដឹងថ្មីៗ ហើយមិនចាំបាច់បារម្ភអំពីការចំណាយលុយទៅលើការរស់នៅនៃជីវិតទេ។ ប៉ុន្តែគ្រប់យ៉ាងវាខុសពីក្មេងស្រីនៅក្នុងរូបភាពនេះ។

នៅអាយុ 10 ឆ្នាំនាងបានក្លាយជាក្មេងកំព្រានៅពេលដែលឪពុករបស់នាងបានស្លាប់នៅក្នុងគ្រោះថ្នាក់។ ម្ដាយរបស់នាងបានចាកចេញពីនាងហើយបានរៀបការជាមួយប្រុសថ្មីដោយមិនមិនគិតពីកូនស្រីរបស់ខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះក្មេងស្រីដ៏រឹងមាំ និងក្លាហាននេះបានទទួលខុសត្រូវថែរក្សាជីដូន ជីតារបស់នាងថែមទៀត។

Zhang Qianqian មកពីខេត្ត Guizhou ប្រទេសចិនមានអាយុ 15 ឆ្នាំកំពុងរស់នៅក្នុងបរិវេណនៃរោងចក្រផលិតឥដ្ឋធ្វើផ្ទះ។ នេះជារបៀបដែលនាងចំណាយពេលវិស្សមកាលរដូវក្តៅរបស់នាង។

-->

រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែនិងប្រាក់សោធនប្រចាំខែសម្រាប់មនុស្សវ័យចំណាស់ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ថ្លៃពេទ្យរ្តរបស់ជីដូនរបស់នាងទេ។ ពួកគាត់ឈឺហើយត្រូវការការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្ត្រ។ ក្រៅពីការព្យាបាលវេជ្ជសាស្រ្តនាងត្រូវការលុយដើម្បីផ្គត់ផ្គង់ជីវភាពហើយលុយពីការឧបត្ថម្ភសោធនរបស់រដ្ឋាភិបាលនិងប្រាក់សោធននិវត្តន៍គឺមិនគ្រប់គ្រាន់ទេ។ ដូច្នេះនាងត្រូវបានបង្ខំចិត្តធ្វើការ។

ស្នាមញញឹមពិតប្រាកដដែលចេញពីចិត្តរបស់នាង

ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមបន្តិចបន្តួចនាងសម្រេចចិត្តធ្វើការនៅកន្លែងសំណង់ក្បែរនោះ។ អ្នកគ្រប់គ្រងកន្លែងនេះមានអារម្មណ៍សោកសៅបន្ទាប់ពីស្តាប់រឿងរ៉ាវរបស់នាងសំរេចចិត្តអោយនាងជួយនៅកន្លែងនោះ។ នាងជាក្មេងស្រីម្នាក់ដែលមានរូបរាងតូចដូច្នេះនាងត្រូវបានគេប្រគល់ភារកិច្ចឱ្យធ្វើឥដ្ឋនិងការងារងាយស្រួលជាងអ្នកដទៃទៀត។

នាងគឺជាក្មេងស្រីដ៏រឹងមាំម្នាក់

ធ្វើការនៅកន្លែងសាងសង់ក្នុងអំឡុងពេលរដូវក្តៅគឺមានការនឿយហត់ណាស់សម្រាប់មនុស្សពេញវ័យ។ ពួកគេនឹងសម្រាកជាញឹកញាប់។ ពួកគេមានអារម្មណ៍សោកស្តាយចំពោះក្មេងស្រីនេះដែលធ្វើការក្រោមលក្ខខណ្ឌដ៏លំបាកនៅកន្លែងសំណង់បែបនេះ។

ប៉ុន្តែក្មេងស្រីនេះតែងតែឆ្លើយតបនឹងស្នាមញញឹមដោយនិយាយថាវាល្អមែននាងត្រូវការប្រាក់ចំណូលបន្ថែមដើម្បីបង់ថ្លៃថ្នាំពេទ្យនិងឱសថសម្រាប់ជីដូនរបស់នាង។ ធ្វើការនៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងនិងអស់កម្លាំងគឺប្រសើរជាងជីដូនរបស់នាងដែលទទួលរងពីជំងឺ។

កូនក្មេងនេះមានសីលធម៌ល្អណាស់ហើយមានភាពសក្ដិសមនឹងការកោតសរសើរ។ នាងមានភាពក្លាហានខ្លាំងណាស់ក្នុងការប្រឈមមុខនឹងការលំបាកហើយទុកឱ្យយើងទាំងអស់សង្ឃឹមថាជីវិតរបស់នាងនឹងប្រែជាល្អប្រសើរវិញនាពេលអនាគត។

 

ដោយ៖ វីរៈ

ប្រភព៖ Goodtimes