រឿងនឹកស្មានមិនដល់! បងប្អូនបែកគ្នា ៥២ ឆ្នាំ បានជួបជុំគ្នាវិញដោយសារ ការដាក់រូបស្វែងរកប្អូនស្រី នៅលើកញ្ចប់អាហារ

កាលពី 52 ឆ្នាំមុននៅប្រទេសកូរ៉េខាងត្បូងក្មេងប្រុសអាយុ 10 ឆ្នាំម្នាក់ឈ្មោះ Li Zhixi តែងតែនាំប្អូនស្រីអាយុ 8 ឆ្នាំឈ្មោះ Li Yongzhen ទៅផ្សារ។ ជាអកុសល់ប្អូនស្រីរបស់គាត់បានបាត់ខ្លួននៅថ្ងៃមួយពេលគាត់កំពុងធ្វើដំណើរទៅផ្ទះវិញ។ គ្រួសាររបស់គាត់បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកក្មេងស្រី Li Yongzhen ហើយគាត់តែងតែយំពីការបាត់ខ្លួនរបស់ប្អូនស្រី។

ច្រើនខែច្រើនឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែពួកគេមិនដែលបានទទួលព័ត៌មានអំពីកន្លែងដែលនាងរស់នៅទេ។ ការបាត់ខ្លួនរបស់នាងនៅតែជាអាថ៌កំបាំងអស់រយៈពេលជាង 5 ទសវត្សមកហើយ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលគាត់ធំឡើងគាត់មិនដែលបោះបង់ក្តីសង្ឃឹមដើម្បីអាចជួបប្អូនស្រីគាត់ម្ដងទៀតទេ។

ប៉ុន្តែម្ដាយរបស់គាត់បានស្លាប់នៅឆ្នាំ 2016  គាត់មានការខូចចិត្តដោយដឹងថាម្តាយរបស់គាត់បានស្លាប់ដោយមិនបានឃើញកូនស្រីរបស់គាត់ជាថ្មីម្តងទៀត។ គាត់បានតាំងចិត្តរកប្អូនស្រីរបស់គាត់ដើម្បីជាដែលជាការសន្យាជាមួយម្តាយរបស់គាត់មុនពេលស្លាប់។

គាត់បានទៅរកអង្គការមួយដែលអាចជួយរកកុមារដែលបាត់ខ្លួនដែលហៅថាមូលនិធិបៃតងនៃកុមារ។ ពួកគេមានគំនិតដ៏អស្ចារ្យមួយក្នុងការសហការជាមួយក្រុមហ៊ុនផលិតអាហារសម្រន់កូរ៉េដ៏ល្បីល្បាញមួយឈ្មោះថា Jolly Pong ហើយបានស្នើសុំឱ្យដាក់រូបថតក្មេងស្រីដែលបានបាត់ខ្លួនដែលបានបោះពុម្ពនៅលើកញ្ចប់អាហារសម្រន់។

អាហារសម្រន់កូរ៉េដ៏ល្បីល្បាញដែលបានយល់ព្រមសហការជាមួយមូលនិធិកុមារបៃតង។

ពួកគេបានបោះពុម្ភរូបថតក្មេងស្រីដែលបាត់ខ្លួនហើយរួមបញ្ចូលលេខទូរស័ព្ទនិង រូបថតរបស់ Li Yongzhen 

វាត្រូវតែជាការហៅទូរស័ព្ទយូរជាងគេបំផុតដែលលោក Li Zhixi ជាបងប្រុសបានរង់ចាំពេលគាត់ទទួលបានការហៅទូរស័ព្ទមួយថ្ងៃ។ ស្ត្រីម្នាក់បានខលប្រាប់គាត់ថាគាត់បានរកឃើញអាហារសម្រន់ជាមួយនឹងរូបថតរបស់គាត់នៅលើកញ្ចប់អាហារនោះ។

រូបថតរបស់កុមារបាត់ខ្លួននៅពីក្រោយកញ្ចប់វេចខ្ចប់។

ភ្លាមៗនោះគាត់បានដឹងថាស្ត្រីរូបនេះបានសំដៅទៅលើរូបថតដែលគាត់បានបង្ហោះពីប្អូនស្រីរបស់គាត់ហើយភ្លាមៗគាត់បានរៀបចំការណាត់ជួបជាមួយគាត់ហើយក្រោយមកគាត់ធ្វើតេស្ត DNA ។ នៅពេលលទ្ធផលចេញមកវាគឺជាការការត្រេងអរបំផុត! គាត់និយាយអ្វីមិនចេញទេតែគាត់បានស្រក់ទឹកភ្នែកនៅពេលគាត់បានឮព័ត៌មាន។

បងប្អូនបានជួបជុំគ្នាដោយទឹកភ្នែក។

ដោយសារតែនាងមានវ័យក្មេងនៅពេលនោះប្អូនស្រីរបស់គាត់ Li Yongzhen មិនដែលបានដឹងថានាងជាកូនដែលបានបាត់ខ្លួននោះទេ រហូតដល់នាងឃើញរូបថតរបស់នាងនៅលើកញ្ចប់អាហារសម្រន់។ មានតែពេលនោះទេដែលវាបានបង្ហាញដល់នាងថានាងមិនដែលមានរូបថតរបស់នាងដែលមានអាយុតិចជាងប្រាំបីឆ្នាំទេ។

តើនរណាដឹងថាក្រោយពី ៥០ឆ្នាំ និងដោយគ្មានតម្រុយអ្វីទាំងអស់នេះបងប្រុសម្នាក់ដែលបានបាត់បង់ប្អូនយូរហើយ ប្អូនស្រីគាត់នឹងត្រូវឆ្លងកាត់ផ្លូវជីវិតដោយរបៀបណា។ តែនៅទីបំផុតក្តីបំណងរបស់គាត់ដែលចង់ជួបប្អូនស្រីរបស់គាត់ក៏បានសំរេច៕

 

ប្រែសម្រួលដោយ៖ វីរៈ|ប្រភព៖ បរទេស