ពេលដែលជីវិតយើងជួបការលំបាកខ្លាំង មនុស្ស៣ប្រភេទដែលយើងនឹងនឹកឃើញជានិច្ច

ជីវិតមនុស្សម្នាក់ៗ តែងតែមានទុក្ខ ជួបបញ្ហា មិនអាចចៀសផុតបានឡើយ ប៉ុន្តែមិនថាជួយរឿងរ៉ាវ បញ្ហា ឬទុក្ខសោកធំប៉ុនណាក៏ដោយ ក៏យើងនៅតែអាចឆ្លងផុតទៅបាន ដរាបណាយើងក្លាហាន រឹងមាំ ហ៊ានប្រឈមមុខ មិនចុះចាញ់។

ប៉ុន្តែ គ្រប់ពេលដែលយើងមានទុក្ខ ជួបញ្ហា មិនថាតិច ឬច្រើន តូច ឬធំទេ ក៏មានមនុស្ស៣ប្រភេទដែលយើងតែងតែនឹកដល់គេជានិច្ច មនុស្ស៣ប្រភេទនោះគឺ ៖

១. មនុស្សដែលរត់ចោលយើងពេលយើងមានទុក្ខ

មិនថាជាមិត្ត​ ឬសុម្បីតែាច់ញាតិបងប្អូនឯង ក៏អាចរត់ចោលយើងបានដែរ ព្រោះជាប្រភេទមនុស្សដែល មានមុខតែពេលដែលយើងមានបាន សម្បូរសប្បាយតែប៉ុណ្ណោះ។ ប៉ុន្តែពេលដែលយើងមានទុក្ខ ជួបបញ្ហា មនុស្សអស់ទាំងនេះ ប្រាកដជារត់យករួចខ្លួន មិនខ្វល់ មិនអើពើនឹងយើងនោះឡើយ មនុស្សប្រភេទនេះហើយ ដែលនឹងធ្វើឱ្យយើងចងចាំគេ ចាំទង្វើដែលគេធ្វើមកលើយើងគ្មានថ្ងៃបំភ្លេចបានទេ ពេលដែលយើងលំបាកគ្មានវត្តមានគេ ដូច្នេះពេលដែលយើងជោគជ័យ ក៏មិនត្រូវមានវត្តមានគេដែរ។

84666335_2793165540796596_5254995737669795840_n

២. មនុស្សដែលតែងតែនាំទុក្ខ និងបញ្ហាមកឱ្យយើង

ជាប្រភេទេមនុស្សដែលគេហៅថា " ទុកមិនចំណេញ ដកចេញក៏មិនខាត " ផ្ទុយទៅវិញ មនុស្សប្រភេទនេះ បើយើងកុំស្គាល់វាល្អជាជាង។ មិនមែនស្គាល់រាប់អាន មិត្តដើម្បីប្រយោជន៍នោះទេ តែមនុស្សខ្លះអត់ប្រយោជន៍ ក៏មិនដឹងថា ស្គាល់រាប់អានដើម្បីអ្វី។ ដូច្នេះហើយ មនុស្សប្រភេទ នាំតែទុក្ខ យកតែបញ្ហាមកឱ្យយើង នឹងធ្វើឱ្យយើងចងចាំគេថា ទៅណា កន្លែងណា ក៏មិនបាច់ទៅជួប ឬស្គាល់គេដែរ ព្រោះស្គាល់បានតែនាំរឿង នាំចង្រៃមកឱ្យយើងតែប៉ុណ្ណោះ មិនស្រួលនាំបញ្ហា រីករាលដាល គ្រោះដល់ក្រុមគ្រួសារ និងអ្នកផ្ទះយើងទៀត។

83163446_229586734727074_1746881843459784704_n

៣. មនុស្សដែលមិនបោះបង់យើង មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

ជាមនុស្សដែលស្រឡាញ់យើងបំផុត​ មិនថាស្ថិតក្នុងកាលៈទេសៈណា ជីវិតយើងជួបបញ្ហា ធ្លាក់ដុនដាបដល់ចំណុចណាទេ ក៏គេនៅតែចាំផ្ដល់កម្លាំងចិត្ត និងជ្រោមជ្រែងយើងរហូត។ គេជាមនុស្សដែលយើងតែងតែចងចាំ និងនឹកដឹងគុណគេគ្មានថ្ងៃបំភ្លេចបានទេក្នុងជីវិតនេះ។ ក៏ជាប្រភេទមនុស្សដែលយើងនឹងមិនអាចរកបានងាយៗនោះឡើយ ពេលខ្លះ ទោះយើងខំតាមរកយ៉ាងណាក៏ដោយ ក៏មិនអាចជួបគេបានដែរ តែមនុស្សបែបហ្នឹង គេនឹងដើរចូលក្នុងជីវិតរបស់យើងដោយខ្លួនគេ ដូច្នេះ ត្រូវតែចេះថែរក្សាគេឱ្យបានល្អ​ ហើយតទៅថ្ងៃមុខ មិនថាយើងជួបទុក្ខ មានបញ្ហា ឬជួបអ្នកណាដែលធ្វើឱ្យយើងឈឺចាប់ និងខូចចិត្ត យើងនឹងនឹកដល់មនុស្សល្អម្នាក់នោះមុនគេ ព្រោះគេជាកម្លាំងចិត្ត និងក្ដីសង្ឃឹមដ៏ធំធេងសម្រាប់យើង។

83934031_2572473793034157_3535154540154191872_n

ប៉ុន្តែ មិនថាជីវិតយើងនឹងជួបរឿងអ្វី ឬជួបមនុស្សបែបណា ល្អ ឬក៏អាក្រក់ក៏ដោយ គ្រប់យ៉ាង គឺសុទ្ធតែជាមេរៀន បទពិសោធន៍ និងជាគ្រូបង្រៀនដ៏ល្អសម្រាប់យើងទាំងអស់ ចងចាំគ្រប់យ៉ាងទុក ចាំទុកជាមេរៀន មិនមែនចងចាំឱ្យខ្លួនឯងកើតទុក្ខ គ្មានក្ដីសុខនោះឡើយ។ ទោះជាយ៉ាងណា ក៏អរគុណគ្រប់រឿងរ៉ាវ និងមនុស្សល្អៗ និងអាក្រក់ៗ ដែលបានចូលមកក្នុងជីវិតនេះ បង្រៀនយើងឱ្យចេះដឹង និងយល់ច្រើនពីជីវិត ជាពិសេសគឺ​ ស្គាល់ច្បាស់ពីមនុស្សដែលនៅជុំវិញខ្លួន៕

84527453_171090984196817_337146115168141312_n

អត្ថបទ ​៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ