ក្នុងនាមជាបុរសដ៏ល្អម្នាក់ ក៏ជាស្វាមីដ៏ល្អ បុរសគួរតែដឹងពីវិធីចងចិត្តភរិយាបែបងាយៗ និងសាមញ្ញ បើទោះជាអ្នកមិនស្អាតក៏ដោយ ក៏អាចធ្វើឱ្យប្រពន្ធស្រឡាញ់អ្នកខ្លាំង គ្រួសារក៏កាន់តែមានភាពរីករាយ និងសុភមង្គលផងដែរ។
១. ផ្តល់ឱ្យប្រពន្ធរបស់អ្នកនូវកន្លែងដែលស្រួលក្នុងការគេង
ប្រសិនបើអ្នកមានទម្លាប់គេង ក្នុងបរិវេនគ្រែធំទូលាយ ប៉ុន្តែប្តីរបស់អ្នកនៅតែសុខចិត្តបណ្ដោយខ្លួន និងមិនត្អូញត្អែរ នោះបញ្ជាក់ថាគាត់ជាបុរសដ៏អស្ចារ្យម្នាក់។ ដោយសារតែប្តីបែបនេះយល់ថា ស្ត្រីមានថ្ងៃលំបាកក្នុងការងារ និងមើលថែកូន ដូច្នេះហើយទើបពួកគេចង់ឱ្យប្រពន្ធរបស់ពួកគេបានសុខស្រួលបំផុតនៅពេលគេងក្នុងកន្លែងត្រឹមត្រូវដែលពួកគេចង់បាន។
២. តែងតែថើបប្រពន្ធរបស់អ្នករាល់ព្រឹកនៅពេលអ្នកភ្ញាក់
ការថើបថ្នមៗរបស់ស្វាមីចំពោះភរិយា សូម្បីតែការថើបលើថ្ងាសក្រោយរាត្រីដ៏រីករាយក៏ជាទង្វើមួយដែលបង្ហាញថាបុរសស្រឡាញ់ប្រពន្ធខ្លាំងណាស់។ ដូច្នេះហើយ នៅពេលដែលអ្នកក្រោកពីដំណេករាល់ព្រឹក អ្នកគួរតែថើបថ្ងាសភរិយាថ្នមៗ នោះជាការថ្នាក់ថ្នមដ៏កក់ក្ដៅ សម្រាប់មនុស្សស្រីនៅពេលភ្ញាក់ពីគេង។
៣. តែងតែធ្វើឱ្យប្រពន្ធមានអារម្មណ៍ស្រស់ស្រាយរាល់ព្រឹកពេលក្រោកពីដំណេក
ទង្វើដែលក្លាហានពេលព្រឹកព្រលឹមដូចជា រៀបចំអាហារពេលព្រឹកឱ្យប្រពន្ធ ឬរៀបចំសម្លៀកបំពាក់ឱ្យប្រពន្ធទៅធ្វើការ នោះបញ្ជាក់ថាគាត់ស្រឡាញ់ប្រពន្ធ។ បុរសដែលគួរស្រលាញ់ប្រពន្ធរបស់គាត់ មិនត្រឹមតែបង្ហាញពីការស្រលាញ់របស់គាត់នៅលើគ្រែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រចាំថ្ងៃតូចតាចដែលបង្ហាញពីការស្រលាញ់របស់គាត់ចំពោះប្រពន្ធរបស់គាត់មួយផ្នែកផងដែរ។
៤. តែងតែគ្របដណ្ដប់ភួយឱ្យប្រពន្ធ ពេលខ្លួនភ្ញាក់ពីគេង
មុនពេលចូលគេង ឬភ្ញាក់ពីគេងពាក់កណ្តាលអធ្រាត្រ គាត់តែងតែចង់មើលថាតើអ្នកបានយកភួយមកគ្របឬអត់។ ពេលខ្លះគាត់ថែមទាំងកែខ្នើយដេកឱ្យប្រពន្ធទៀតផង។
នៅរដូវក្ដៅ គាត់ក៏តែងតែយកចិត្តទុកដាក់ កែសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឱ្យសមស្រប ដើម្បីកុំឱ្យប្រពន្ធគាត់ត្រជាក់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ នារីណាដែលអាចយកប្ដីបែបនេះនឹងមានសុភមង្គលមិនខាន។
៥. ម៉ាស្សាសម្រាប់ប្រពន្ធ
ស្ត្រីទាំងអស់ចូលចិត្តអារម្មណ៍នេះ។ នេះប្រហែលជារឿងដ៏ល្អបំផុតដែលស្វាមីអាចធ្វើសម្រាប់ភរិយារបស់ខ្លួនបន្ទាប់ពីនឿយហត់ក្នុងការងារ។ បុរសដែលស្រឡាញ់ប្រពន្ធខ្លាំង គាត់តែងតែម៉ាស្សាឱ្យប្រពន្ធ ទាំងនេះត្រូវបានគេចាត់ទុកថាជាទង្វើដ៏ល្អបំផុតសម្រាប់ស្វាមីដែលស្រឡាញ់ភរិយា។ ទង្វើនេះក៏បញ្ជាក់ថា គាត់ខ្វល់ខ្វាយពីការលំបាករបស់អ្នក យល់ដឹងពភាពហត់នឿយរបស់ប្រពន្ធ ក៏មិនខ្លាចនឹងបង្ហាញការយកចិត្តទុកដាក់ចំពោះនារីជាទីស្រឡាញ់ដែរ៕
ប្រភព ៖ Phunutoday / Knongsrok