មនុស្សស្រីមានរូបសម្រស់ស្អាត គឺជាក្ដីប្រាថ្នារបស់បុរសទាំងពួង បុរសណាក៏ចង់បានប្រពន្ធស្អាត ដើម្បីអាចបណ្ដើរបង្អួតគ្រប់គ្នាដែរ។ តែទោះជាយ៉ាងណា បើបុរសណាបាននារីដែលមានលក្ខណៈសម្បត្តិទាំង ៧ ខាងក្រោមនេះ ជីវិតរឹតតែមានសំណាងទ្វេរដង នរណាក៏ច្រណែននឹងសំណាងរបស់អ្នកដែរ។
១. ស្មោះត្រង់ បរិសុទ្ធ
បុរសភាគច្រើន ងប់ងល់នឹងភាពស្រស់ស្អាតរបស់ស្ត្រី តែនៅទីបំផុត ពួកគេបែរជារៀបការជាមួយនារីដែលមានមុខមាត់ធម្មតា ប៉ុន្តែមានចិត្តល្អបរិសុទ្ធ។ ស្ត្រីប្រភេទនេះ តែងតែលេចធ្លោជាងស្ត្រីដទៃ។ ដោយសារតែពួកគេពោរពេញទៅដោយភាពកក់ក្តៅដែលមនុស្សគ្រប់គ្នាគោរពបំផុត។
២. ច្បាស់លាស់ យល់ការណ៍
ប្រពន្ធល្អ ច្បាស់ជាធ្វើឱ្យមនុស្សប្រុសចង់នៅក្បែរនាងរហូតពេញមួយជីវិត។ ដោយសារតែមនុស្សស្រីប្រភេទនេះ គេមិនមានចិត្តលោភលន់ចង់បានកេរ្តិ៍ឈ្មោះ និងកេងចំណេញពីអ្នកណាឡើយ។ តែគេជាមនុស្សដែលច្បាស់លាស់ យល់ការណ៍ គោរពខ្លួនឯង ក៏ឱ្យតម្លៃអ្នកដទៃផងដែរ។
៣. មានចំណេះដឹង
មនុស្សស្រីដែលចេះយោគយល់ តែងតែត្រូវបុរសឱ្យតម្លៃនៅពេលដែលនាងមិនត្រូវការពាក្យច្រើន ប៉ុន្តែនៅតែអាចយល់ពីចិត្តអ្នកដទៃបាន។ មនុស្សស្រីប្រភេទនេះធ្វើឱ្យបុរសស្រឡាញ់ និងព្យាយាមរក្សាពេញមួយជីវិត។
៤. ឆ្លាតវៃ
មនុស្សប្រុសតែងតែចង់បានប្រពន្ធដែលស្មោះត្រង់ ទោះបីជានាងមិនមានរូបរាងទាក់ទាញក៏ដោយ ប្រសិនបើនាងចេះប្រព្រឹត្តិចំពោះអ្នកដទៃប្រកបដោយភាពវៃឆ្លាត
នោះនាងនឹងត្រូវស្វាមីចូលចិត្ត។ នាងមានចិត្តស្មោះស្ម័គ្រ ប៉ុន្តែមិនល្ងង់ខ្លៅសាទរ ប៉ុន្តែពោរពេញដោយការអត់ឱន។
៥. គោរព
នារីដ៏ស្រស់ស្អាតម្នាក់ អាចធ្វើឱ្យបុរសលង់ស្នេហ៍ និងធ្វើឱ្យបុរសចង់រក្សានាង។ ប៉ុន្តែដើម្បីរក្សាបានអស់មួយជីវិត ទាល់តែចេះគោរពប្តីទើបអាចធ្វើបាន។ ប្រពន្ធឆ្លាតតែងតែផ្តល់កន្លែងឯកជនដល់គាត់ គោរពសេរីភាពដល់ប្ដី កាន់ដៃតឹង តែក៏មានពេលចេះផ្ដល់សិទ្ធដល់ស្វាមីដែរ។
៦. រឹងមាំ និងតស៊ូ
ស្ត្រីអាចកាន់ដៃប្តីឱ្យជាប់ក្នុងជីវិត មិនថាស្ថិតក្នុងគ្រាលំបាក ឈឺថ្កាត់យ៉ាងណាទេ ក៏នាងមិនដែលចុះចាញ់ ឬធ្វើអ្វីខុសចំពោះប្តីឡើយ។ ស្នេហា ឬលោភលន់ មនុស្សស្រីកម្សត់ដូចនាងជាត្បូងដ៏មានតម្លៃដែលបុរសណាក៏ប្រាថ្នាចង់មាន។
៧. ឯករាជ្យ
ប្រពន្ធល្អ គឺឱ្យបុរសស្រឡាញ់ រាប់អាន និងនៅជិតនាង ។ នាងមិនពឹងប្តីជាដាច់ខាត មិនបង្ខំប្តីឱ្យមើលថែនាងឡើយ។ នាងមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន នាងឯករាជ្យ នាងចេះរកលុយ ហើយនាងបំពេញចំណង់ចំណូលចិត្តរបស់នាងដោយការខិតខំប្រឹងប្រែងរបស់នាងផ្ទាល់ មិនពឹងផ្អែកលើបុរសជាដាច់ខាត៕
ប្រភព ៖ Phunutoday . Knongsrok