មណ្ឌលគិរី គឺជាដែនដីដ៏គួរជាទីមនោរម្យ និងមានរីហ្សតលំហែបែបធម្មជាតិជាច្រើនកន្លែងកំពុងតែរីកដុះដាលដូចផ្សិត ដើម្បីបម្រើភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជាយើងមួយនេះ។
នៅក្នុងនោះដែរ ទីកន្លែងស្នាក់នៅមួយទៀតហើយបានធ្វើឱ្យរំជើបរំជួលអារម្មណ៍អ្នកដែលចង់មកកម្សាន្តនោះគឺ « រសាត់ » ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី តែម្តង ដោយកន្លែងនេះទើបតែរៀបចំបាន ៧០% តែប៉ុណ្ណោះ តែទិដ្ឋភាពវិញម៉ាអែមតែម្តង។
« រសាត់ » គឺជាកន្លែងដ៏ស័ក្តសមសម្រាប់អ្នកដែលចង់មកលេងបោះតង់ លក្ខណៈ Adventure ជាមួយធម្មជាតិព្រៃភ្នំ គេងស្តាប់សត្វយំ អង្គុយមើលថ្ងៃលិច ចំនាយលុយតិច ជាពិសេសអ្នកចូលចិត្ត Solo trip មកគឺត្រូវម៉ាច់តែម្តង។ ពិសេសទៅទៀតនោះ មិនត្រឹមតែអាចស្រូបយកបរិយាកាសល្អៗ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនោះទេ នៅទីនោះក៏បន្លែផ្លែឈេីជាច្រេីនសម្រាប់លំហែអារម្មណ៍អ្នកមកកម្សាន្តថែមទៀតផង។
គួរឱ្យដឹងផងដែរថា « រសាត់ » មានទីតាំងស្ដិតនៅភូមិទ្បៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ដោយកន្លែងនេះនឹងបើកដំណើរការឆាប់ៗនេះហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក