មើលឃើញបែបនេះហើយ ហ៊ានពេបជ្រាយតារាថៃកាន់ស្វាយលើឆាកទៀតទេ

តារា Rap របស់ថៃដ៏ល្បីលំដាប់អន្តរជាតិ Malli ( Dhanupha Mill Khanatheerakul )​ បានទទួលទានបាយដំណេីបស្វាយទុំ​ ជាសាធារណៈនៅលេីឆាកមហោស្រពសិល្បៈ Coachella Valley Music and Arts Festival ក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យស្វាយទុំនៅក្នុងប្រទេសថៃត្រូវបានគេប្រមូលទិញអស់ រហូតមិនអាចរកផ្លែស្វាយផ្គត់ផ្គង់ទៀតផង។

C1_2296650_220419104852

បន្ទាប់ពីបានឃើញទង្វើតារាស្រីថៃវ័យក្មេងរូបនេះ បានធ្វើឱ្យបណ្តាញសង្គមថៃមួយចំនួន និងប្រជាជនខ្មែរបានពេបជ្រាយនឹងទង្វើនេះថាមិនសមគួរលើសាធារណៈ និងជាទង្វើបង្ករភាពអាម៉ាស់ផងដែរ តែយ៉ាងណាមិញទង្វើនេះបានធ្វើឱ្យកសិករថៃរីកមុខរីកមាត់មិនស្ទើរនោះឡើយ។

T 01 Thai Rapper Makes ‘Mango Sticky Rice Twitters Top Hashtags On Coachella Stage California 1

តែងាកមកមើលប្រទេសកម្ពុជាយើងវិញ កសិករខ្មែរកំពុងតែត្អូញត្អែររឿងដំណាំស្វាយគ្មានទីផ្សារ ដោយគណនីហ្វេសប៊ុក Sen Phonn បានរៀបរាប់ថា ៖ « មានអារម្មណ៍យ៉ាងមិចដែលខំធ្វើបានផលហើយអត់អ្នកទិញបងប្អូនចាក់ចោលប្រហែល30តោនអ្នកធ្វើចំការដូចខ្ញុំ ឃើញទន់ខ្លួនអស់ដើរអត់ចង់ទៅមុខ. ២៣ ០៤. ២២ចំការរង្វង់មូលធំបន្ទាយស្រី » ។

Screen Shot 2022 04 25 At 10.37.57 AM Copy

ដូច្នេះអ្នកដែលតែងតែអួតខ្លួនខ្មែរស្រលាញ់ខ្មែរ សូមកាត់បន្ថយការរិះគន់អ្នកដទៃ យើងគួរតែនាំគ្នាគាំទ្រទីផ្សារកម្ពុជា និងជួយដល់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនប្រសើរជាងកុំឱ្យពាក្យគេថា « និយាយបានតែមាត់ » តែមិនធ្វើ៕

278661909_1455861264817026_3704263977035437730_n

279093773_1455858431483976_3830086791683809283_n

279085883_1455857964817356_7425392206069489657_n

278928996_1455858698150616_8985908116767938857_n

279153261_1455858161484003_2724224239352172617_n

279107239_1455858848150601_2532154455920625118_n

279093242_1455858708150615_411168983817374108_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក