តាមពិតទៅ មនុស្សស្រីមិនគយរឈឺចាប់ ខូចចិត្តព្រោះប្ដីក្បត់ទេ ព្រោះនៅពេលដែលគេក្បត់ ក៏មានន័យថា គេមិនបានស្រឡាញ់យើងឡើយ ហើយគេក៏មិនសក្តិសមនឹងទទួលបានការផ្ដល់តម្លៃពីយើងបន្តទៀតដែរ។ យ៉ាងណាមិញ មានរឿង ៤ យ៉ាងខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សស្រីឈឺចាប់ ខកចិត្ត ហត់នឿយ និងសោកស្ដាយបំផុតនៅក្នុងជីវិត។
១. គ្មានការងារធ្វើ
ស្ត្រីមិនទាន់រៀបការ ឬរៀបការហើយ ក៏ត្រូវមានការងារធ្វើ ដើម្បីរកប្រាក់ យ៉ាងហោចណាស់ក៏គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងដែរ។ មានស្នេហាមិនអីទេ បើអត់មានលុយទិញបាយហូបច្បាស់ជាស្លាប់មិនខាន។
នៅពេលដែលស្ត្រីនៅលីវ ពួកគេមានជម្រើសកាន់តែច្រើនអំពីអាជីព ទីតាំង និងបរិយាកាសការងារ។ ពួកគេក៏មិនភ័យខ្លាចក្នុងការហក់លោតបានតាមចិត្ត ប្រសិនបើពួកគេមានអារម្មណ៍ថាការងារបច្ចុប្បន្នរបស់ពួកគេមិនសមរម្យ ឬបញ្ហារសើបកើតឡើង។
ប៉ុន្តែនៅពេលស្ត្រីរៀបការ និងសម្រាលកូន ស្ត្រីត្រូវមានស្ថិរភាពក្នុងការងារ។ កន្លែងធ្វើការត្រូវតែនៅជិតផ្ទះ សក្តិសមសម្រាប់អ្នករៀបការរួច។ ការងារមិនគួរតានតឹងពេក ទើបអាចនាំកូនទៅសាលាបាន។
នេះចាត់ទុកជាតម្លៃដែលស្ត្រីភាគច្រើនត្រូវចំណាយសម្រាប់ការមានគ្រួសារ ដែលកំពុងបាត់បង់ឱកាសជាច្រើនក្នុងការអភិវឌ្ឍអាជីព។ មនុស្សស្រីសម័យនេះនឹងមិនអាចរស់នៅដូចប្រាថ្នាបានទេ ត្រូវស៊ូទ្រាំ អត់ធ្មត់ ធ្វើការងារដែលខ្លួនមិនពេញចិត្ត មិនសប្បាយចិត្ត។
២. ប្តីមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលសម្រាលកូន
ការមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំកូន គឺជារយៈពេលដ៏យូរបំផុតសម្រាប់ស្ត្រី។ ស្ត្រីភាគច្រើនទទួលរងពីជំងឺធ្លាក់ទឹកចិត្តនៅពេលនេះ។ ភាពខុសគ្នាតែមួយគត់គឺថាតើវាធ្ងន់ ឬស្រាលតែប៉ុណ្ណោះ។
ព្រោះនេះជាចំណុចរបត់ដ៏ធំមួយក្នុងជីវិតរបស់ពួកគេ។ ពួកគេក្លាយជាម្តាយ ពួកគេត្រូវទទួលបន្ទុកនៃការសម្រាលកូន ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅក្នុងរាងកាយ និងរូបរាង។ អ្វីដែលពួកគេត្រូវការបំផុត គឺការយកចិត្តទុកដាក់ និងការយល់ដឹងពីស្វាមី។
ប៉ុន្តែនៅពេលប្រពន្ធសម្រាលកូន ក៏ជាពេលដែលបុរសជាច្រើនផ្លាស់ប្តូរចិត្តដូចគ្នាដែរ។ មួយផ្នែកដោយសារតែការមិននៅជិតប្រពន្ធ ធ្វើឱ្យពួកគេមិនអាចបំពេញតម្រូវការផ្លូវភេទរបស់ពួកគេ។ ទី២ ការប្រែប្រួលសរីរវិទ្យារបស់ប្រពន្ធ ធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលជិត។ នោះហើយជាមូលហេតុដែលបុរសជាញឹកញាប់ បោះបង់ប្រពន្ធរបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកមួយនេះ។ ដូច្នេះស្ត្រីមានអារម្មណ៍ភ័យខ្លាច។
៣. ប្តីធ្វេសប្រហែសពេលឈឺ
ដូចពេលសម្រាលកូនដែរ ពេលស្ត្រីឈឺក៏ងាយនឹងអាណិតខ្លួនឯងដែរ។ ពួកគេត្រូវការការថែទាំ និងការសាកសួរពីស្វាមី។ ប៉ុន្តែប្តីជាច្រើនព្រងើយកន្តើយ រវល់លេងគិតរឿងខ្លួនឯង ហើយភ្លេចប្រពន្ធ។
ប្រពន្ធនៅពេលនេះនឹងឈឺចាប់ខ្លាំង ទាំងឈឺទាំងវេទនា តែត្រូវស្លាប់ចិត្តបន្តិចម្តងៗ មានអារម្មណ៍ឯកាតែម្នាក់ឯង។ ដូច្នេះ មិនថាបុរសណាម្នាក់ចិត្តអាក្រក់ប៉ុនណាក៏ដោយ មិនត្រូវចាកចេញពីប្រពន្ធក្នុងពេលនេះឡើយ។
៤. គ្មានពេលមើលថែខ្លួនឯង
រឿងដ៏គួរឱ្យខ្លាចបំផុតមួយទៀតរបស់មនុស្សស្រី គឺពួកគេគ្មានពេលថែទាំខ្លួនឯង។ ពួកគេតែងតែរវល់ជាមួយការងារផ្ទះ និងកូនៗ។ ពេលក្រឡេកទៅមើលកញ្ចក់ក៏ស្រឡាំងកាំងពេលឃើញស្ត្រីចំណាស់ម្នាក់សក់រញ៉េរញ៉ៃ ក្បាលពោះយារធ្លាក់ ស្បែកខ្មៅស្រអាប់ ភ្នែកពោរពេញទៅដោយរង្វង់ខ្មៅងងឹតយ៉ាងអាណោចអាធ័ម...។
ពួកគេបានធ្វេសប្រហែសខ្លួនឯងរហូតដល់មិនដឹងខ្លួន ថ្ងៃណាមួយពួកគេនឹងមានអារម្មណ៍សោកស្ដាយជាខ្លាំង។ ដូច្នេះស្ត្រីត្រូវរៀនមេរៀនខ្លួនឯង បើស្រឡាញ់ប្តីក៏ត្រូវស្រឡាញ់ខ្លួនឯងដែរ។ កុំទុកកង្វល់ និងបន្ទុកទាំងអស់លើខ្លួនអ្នក ក្រែងលោអ្នករងទុក្ខ៕
ប្រភព ៖ Phunutoday / Knongsrok