មនុស្សស្រីដែលឆ្លាត មិនខ្វល់ថា រៀបការហើយត្រូវរស់នៅជាមួយនឹងម្ដាយបង្កើត ម្ដាយក្មេក ឬរស់នៅបែកផ្ទះនោះឡើយ តែអ្វីដែលនាងត្រូវដឹង គឺនៅពេលដែលត្រូវទៅរស់នៅខាងប្ដី នៅផ្ទះជាមួយនឹងម្ដាយក្មេក ក្នុងនាមជាកូនប្រសារស្រី ត្រូវចងចាំរឿងទាំង ៥ យ៉ាងនេះទុក បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងស្រណុកស្រួល មានសំណាង ម្ដាយក្មេក អាណិតស្រឡាញ់ទ្វេដង។
១. ដាច់ខាតកុំឈ្លោះជាមួយប្តីនៅមុខម្តាយក្មេក
ក្នុងនាមជាប្ដីប្រពន្ធ អ្នកទាំងពីរប្រាកដជាមិនអាចចៀសផុតពីជម្លោះ និងការខ្វែងគំនិតគ្នាបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រកែកជាមួយប្តីរបស់អ្នកនៅចំពោះមុខគ្រួសាររបស់គាត់ឡើយ។ បើខឹងខ្លាំងពេក ព្យាយាមទប់វាដោយចេញទៅទទួលខ្យល់អាកាសបន្តិចឲសិន ហើយចាំត្រលប់មកវិញ។ អ្នកគួរតែប្រកែក និងនិយាយដោយត្រង់ជាមួយប្តីរបស់អ្នកនៅពេលដែលនៅតែពីរនាក់ស្ងាត់ៗ ទើបជាការល្អ។
២. ត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងទម្លាប់រស់នៅថ្មី
គ្រួសារនីមួយៗ ប្រាកដជាមានទម្លាប់រស់នៅរៀងៗខ្លួន។ ប៉ុន្តែកូនក្រមុំជាច្រើនចង់ផ្លាស់ប្តូរព្រោះពួកគេគិតថាវាមិនល្អ ប៉ុន្តែនេះជារឿងហាមឃាត់ជាដាច់ខាត។
អ្វីដែលកូនមនុស្សស្រីគួរធ្វើ គឺរៀន និងស៊ាំនឹងរបៀបរស់នៅថ្មីនោះ។ លុះត្រាតែវាមានឥទ្ធិពលខ្លាំងដល់សុខភាព ឬសុភមង្គលក្នុងគ្រួសារ សូមផ្តល់ដំបូន្មានដ៏ឈ្លាសវៃដល់ម្តាយក្មេករបស់អ្នក។ បើមិនដូច្នេះទេ អ្នកគ្រាន់តែត្រូវសម្របខ្លួនទៅនឹងជីវិតថ្មីរបស់អ្នក។
៣. ចរិតឱ្យសុភាពរាបសារ កុំបង្កជម្លោះជាមួយសមាជិកគ្រួសារ
បងប្អូនបង្កើត គឺជាទំនាក់ទំនងជិតស្និទ្ធ។ តែយ៉ាងណាមិញ នៅពេលដែលអ្នករៀបការ ទៅរស់នៅខាងប្ដី ជាពិសេសនៅពេលដែលអ្នកទើបរៀបការថ្មីថ្មោង ម្តាយក្មេកគ្រប់រូបតែងតែយកចិត្តទុកដាក់ ថាតើអ្នកចុះសម្រុងជាមួយមនុស្សគ្រប់គ្នាឬអត់។ វាមិនមែនជាការមើលបំណាំទេ វាគ្រាន់តែជាការសាកល្បងតូចមួយដើម្បីមើលថា តើអ្នកសមនឹងគ្រួសារថ្មីរបស់អ្នកឬអត់។
កូនប្រសាស្រីដែលអាចចុះសម្រុងជាមួយបងប្អូនក្នុងគ្រួសារ ជាពិសេសដោយមិនមានការច្រណែនឈ្នានីស ការរស់នៅដោយភាពស្មោះត្រង់ ប្រាកដជាត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់។
៤. ការសាកសួរអំពីសុខភាព
នៅអាយុរបស់ម្តាយក្មេក ពួកគាត់នឹងឈឺជាញឹកញាប់ដោយចៀសមិនរួចពីជំងឺមួយឬមួយផ្សេងទៀតឡើយ។ ពេលខ្លះស្ត្រីតែងតែខ្លាចប៉ះពាល់ដល់ការងាររបស់កូន ដូច្នេះពួកគេមិនចង់រំខាន ប៉ុន្តែការពិតសម្រាប់មនុស្សចាស់ ការទៅលេងនាំមកនូវប្រភពដ៏សំខាន់បំផុតនៃការលើកទឹកចិត្តខាងវិញ្ញាណ។
ក្នុងនាមជាកូនប្រសារ អ្នកគួរតែទៅពិនិត្យសុខភាពម្តាយក្មេកឱ្យបានទៀងទាត់ ជាពិសេសនៅពេលដែលម្តាយក្មេកចាស់ និងមានជំងឺប្រចាំកាយ។ បើចាំបាច់ នាំម្តាយក្មេកទៅមន្ទីរពេទ្យដើម្បីតាមដានសុខភាពឱ្យបានជាប់លាប់។ បើមិនរស់នៅផ្ទះតែមួយទេ ត្រូវតែហៅកូនៗទៅលេងគាត់ជាប្រចាំ កុំឱ្យខានឡើយ។
៥. ទៅទិញអីវ៉ាន់ជាមួយម៉ាក់
ក្នុងនាមជាស្ត្រី ប្រាកដណាស់អ្នកម្តាយគ្រប់រូបចាប់អារម្មណ៍នឹងការដើរទិញឥវ៉ាន់។ ខណៈពេលដែលកូនប្រុសជាធម្មតាមិនចាប់អារម្មណ៍នឹងរឿងនេះ ពេលនេះកូនប្រសារស្រីត្រូវតែក្លាយជាដៃគូដ៏ល្អរាល់ពេលដែលគាត់ចង់ទៅទិញអីវ៉ាន់។
ឆ្លៀតពេលទំនេររបស់អ្នក ដើម្បីនាំម្តាយក្មេកទៅញុំាអាហារពេលល្ងាច ឬមើលកុន។ ក្នុងអំឡុងពេលនេះ អ្នក និងម្តាយក្មេកនឹងមានឱកាសបានជជែកគ្នាលេង ស្និទ្ធស្នាល និងយល់ចិត្តគ្នាកាន់តែប្រសើរឡើង៕
ប្រភព ៖ Phunutoday / Knongsrok