ស្ដាប់ពាក្យម្ដាយម្នាក់ ដាស់តឿនកូនប្រុសក្នុងថ្ងៃរៀបការ អំពីតួនាទីរបស់កូន ពេលមានគ្រួសារជារបស់ខ្លួនឯង

#ម្ដាយម្នាក់ផ្ដាំទៅកូនប្រុសពេលរៀបការ

កូនហា៎!​ កូនមានប្រពន្ធហើយ ចុះកូនមានដឹងពីតួនាទីរបស់កូនទេពេលនេះ?

កូនមានប្រពន្ធហើយ កុំធ្វើខ្លួនដូចកូនកាលពីកំឡោះ កុំធ្វើអ្វីតាមតែចិត្តខ្លួនឯង កុំធ្វើដូចកូនហ្នឹងមានតែម្នាក់ឯង។

- កាលកូននៅជាមួយម៉ាក់ កូនទៅណាមកណា កូនមិនប្រាប់ម៉ាក់ ក៏មិនអីដែរ ព្រោះម៉ាក់ដឹងតែCallទៅសួរកូនហើយ តែនេះកូននៅជាមួយប្រពន្ធ កុំខ្ជិលអី គ្រាន់តែប្រាប់នាងថា អូន! បងទៅនេះទៅនោះ ជាមួយអ្នកនេះជាមួយអ្នកនោះ ម៉ោងនេះម៉ោងនោះ ទើបបងបានទៅផ្ទះ ។ តែបើប្រាប់ហើយនាងថា បងកុំទៅអី! ដាច់ខាតកូនកុំរឹងមានះ ចង់ឈ្នះនាង កូនត្រូវត្រឡប់ទៅផ្ទះវិញ ទៅជួបនាង ។

175742479_6108831385809045_984940699183518772_n

- កូនហា៎! កូនកុំអាងថាកូនជាប្រុស ជាមេគ្រួសារ ជាអ្នករកលុយចូលផ្ទះ ក៏បែរជាចង់ឈ្នះ ធ្វើបាប ដល់ថ្នាក់ហ៊ានលើកដៃវ៉ៃតប់នាងឱ្យសោះ ព្រោះនាងជាប្រពន្ធកូន មិនមែនបាវសាកទេ បើកូនហ៊ានលើកដៃវ៉ៃនាង ធ្វើបាបនាង ជេរដៀលត្មេះនាង មិនមែនតែនាងទេដែលឈឺ ម៉ាក់ក៏ឈឺដែរ ព្រោះម៉ាក់ជាស្រី ម៉ាក់ជាអ្នកបង្កើតកូន ថែកូនផ្ទាល់ដៃ តែម៉ាក់ប្រដៅកូនមិនល្អ ម៉ាក់បណ្ដោយឱ្យកូនប្រុស លើកដៃវ៉ៃមនុស្សស្រី ដោយគ្មានភាពអៀនខ្មាស ។

- កូនប្រុស! ទោះកូនខឹងនឹងនាង អន់ចិត្តនឹងនាងយ៉ាងណា ដាច់ខាតកុំដើរចោលផ្ទះ កុំយកមិត្តភក្តិ ស៊ីផឹកខាងក្រៅជាធំ ដើម្បីបន្ធូរអារម្មណ៍អី ត្រូវនិយាយត្រង់ៗជាមួយនាង ត្រូវប្រាប់នាងឱ្យច្បាស់ តើបជាដំណោះស្រាយដ៏ល្អ

174611575_6108831282475722_2725376206358682376_n

- រឿងម្ហូបអាហារក៏អ៊ីចឹងដែរ មនុស្សស្រីឥឡូវ នាងអាចនឹងមិនសូវជាចេះប៉ុន្មានទេរឿងអាហារហ្នឹង អ៊ីចឹងហើយ កូនត្រូវតែរៀនធ្វើដោយខ្លួនឯងដែរ ចេះច្រើនមិនខុសទេកូនប្រុស កុំប្រកាន់ថា ការងារស្រី ឬការងារប្រុសឱ្យសោះណាកូន

កូនអើយ! ជីវិតប្ដីប្រពន្ធ ត្រូវមានភាពអត់ធ្មត់ អត់ធន់ឱ្យបានខ្ពស់ #កូនប្រុស ត្រូវទន្ទេញពាក្យថា #អភ័យ #កូនស្រី ត្រូវទន្ទេញពាក្យថា #អត់ធ្មត់ ហើយរឿងដែលប្រាកដបំផុតគឺ កូនត្រូវស្រឡញ់ ស្មោះត្រង់ចំពោះគ្នា ជឿជាក់គ្នា គោរពឱ្យតម្លៃគ្នា យល់ចិត្តគ្នាឱ្យបានច្រើនណា!

175772098_6108830912475759_6079609363697650849_n

អ្វីដែលប៉ាម៉ាក់ប្រាថ្នា គ្មានអ្វីក្រៅពីចង់ឃើញគ្រួសារកូន មានក្ដីសុខ សុភមង្គល និងរុងរឿង ថ្កើងថ្កាននោះឡើយ

ម៉ាក់សង្ឃឹមថា កូនប្រុស នឹងឱ្យតម្លៃខ្ពស់ចំពោះប្រពន្ធកូន និងយល់ពីអត្ថន័យ នៃពាក្យថា ប្ដីប្រពន្ធនេះឱ្យបានច្បាស់ណា៕

177360726_6108831092475741_3814434253175832369_n

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: