មិនមែនជា Super Women ក៏មិនមែនជា Super Mommy អីដែរ តែរាល់ថ្ងៃនេះ ធ្វើការមិនចាញ់មនុស្សប្រុសឡើយ ដោយសារតែភាពថា តួនាទី និងទំនួលខុសត្រូវ

មនុស្សស្រីស្ទើរតែ ៨០%ហើយ ដែលរឹងមាំខ្លាំង អាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយខ្លួនឯង មិនដែលគិត រឹតតែមិនដែលខ្វល់ថានោះជាការងារមនុស្សស្រី ឬមនុស្សប្រុស អ្វីដែលនាងអាចធ្វើបាន នាងប្រាកដជាធ្វើ ព្រោះមានការងារខ្លះ បើនាងមិនធ្វើទេ គឺគ្មានអ្នកណាធ្វើឡើយ ហើយក៏គ្មានអ្នកណាជួយនាងនោះដែរ។

ឆាកជីវិតមនុស្សស្រី គឺមានកិច្ចការងារជាច្រើនដែលត្រូវទទួល និងរ៉ាប់រង ដោយមិនខ្វល់ថាឈឺ ឬជាទេ គឺត្រូវតែធ្វើ ការងារខ្លះទុក្ខចោលមិនបាន អាចនិយាយបានថា វាជាតួនាទីរបស់នាង ហើយក៏ជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតដែលមិនអាចទុកចោល ឬទម្លាក់ចុះបានឡើយ។

178662543_289027912675497_7954332667153987777_n

ជីវិតមនុស្សស្រីពោរពេញទៅដោយបញ្ហា និងសម្ពាធជាច្រើនដែលត្រូវរ៉ាប់រង ពេលដែលមានប្ដី មានកូន ត្រូវមើលថែប្ដីផង កូនផង ឪពុកម្ដាយខ្លួនឯងផង នៅត្រូវធ្វើខ្លួនឱ្យសក្តិសមជាប្រពន្ធល្អ ជាកូនប្រសារល្អ មើលថែឪពុកម្ដាយក្មេកថែមទៀត ថាទៅមើលហត់នឿយ លំបាកយ៉ាងណា អ៊ីចឹងបានគេថា មនុស្សស្រីមានដៃ១០០មិនខុសមែន។

តាមពិត ទស្សនៈជាច្រើនតែងលើកឡើងថា មនុស្សស្រីជាភេទទន់ខ្សោយ តែនាងបែរជាត្រូវរ៉ាប់រងការងារជាច្រើនដោយខ្លួនឯង មិនដែលគិតថាហត់នឿយអ្វីទាំងអស់ ឱ្យតែអាចធ្វើបាន នាងនឹងធ្វើឱ្យអស់ពីលទ្ធភាពមិនខានទេ។

154306139_257135105864778_4753367844802998414_n

វាជាការពិត ដែលគេថាមនុស្សស្រីជាភេទទន់ខ្សោយ ព្រោះនាងគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់តែប៉ុណ្ណោះ មិនមែនជា Super Women ហើយក៏មិនមែនជា Super Mommy អីដែរ តែនាងអាចធ្វើកិច្ចការងារជាច្រើនទាំងក្នុងផ្ទះ និងក្រៅផ្ទះ ចេញក្រៅរកលុយ ហើយនៅមើលថែ យកចិត្តទុកដាក់នឹងកូនចៅក្នុងផ្ទះថែមទៀត ដែលជឿថា មនុស្សប្រុសតិចណាស់ ដែលអាចធ្វើបានដូចជានាង។

172550216_281366536774968_2773444233270457888_n

មនុស្សស្រីខ្លះ អាចនឹងមិនមានកម្លាំងកាយគ្រប់គ្រាន់ ក្នុងការរ៉ាប់រងការងារច្រើនតែម្នាក់ឯងនោះឡើយ តែការដែលអាចឱ្យនាងធ្វើបានសឹងតែគ្រប់យ៉ាងពេញមួយថ្ងៃៗនោះ គឺមកពីនាងមានកម្លាំងចិត្ត និងកម្លាំងគំនិត ដែលជម្រុញឱ្យនាងហ៊ានច្បាំង ពុះពារ ជាមួយនឹងបញ្ហា ការលំបាកទាំងឡាយបាន។ បើនិយាយពីកម្លាំងកាយ មនុស្សស្រីមិនអាចប្រៀបនឹងមនុស្សប្រុសបានទេ តែចំពោះមនុស្សប្រុសខ្លះ មិនមានសូម្បីតែកម្លាំងកាយ គ្មានទាំងកម្លាំងគំនិត គ្មានសូម្បីតែកម្លាំងចិត្តក្នុងការផ្ដល់ និងជួយដល់ប្រពន្ធរបស់ខ្លួន ដូច្នេះមនុស្សស្រី មានតែរ៉ាប់រងម្នាក់ឯងនឹងហើយ៕

175533814_284424949802460_8744732886188025792_n

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: