ថ្មីៗនេះនៅក្នុងប្រទេសថៃ តម្រូវការស្វាយទុំបានកើនឡើងខ្ពស់ បន្ទាប់ពីតារា Rap របស់ថៃដ៏ល្បីលំដាប់អន្តរជាតិ Malli ( Dhanupha Mill Khanatheerakul ) បានទទួលទានបាយដំណេីបស្វាយទុំ ជាសាធារណៈនៅលេីឆាកមហោស្រពសិល្បៈ Coachella Valley Music and Arts Festival ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបង្អែមស្វាយទុំនៅក្នុងប្រទេសថៃក៏ត្រូវបានគេប្រមូលទិញអស់គ្រប់ហាងផងដែរ។
ការយកបាយដំណេីបស្វាយទុំថៃទៅបង្ហាញនៅលេីឆាកខ្នាតអន្តរជាតិក្នុងកម្មវិធី Coachella 2022 នៅអាមេរិកមួយនេះ ត្រូវបានគេទទួលស្គាល់ថា វាជាឱកាសនៃការប្រូម៉ូតអាហាររបស់ថៃនៅលេីឆាកអន្តរជាតិ ដោយបង្ហាញថាបាយដំណើបស្វាយទុំគឺជាបង្អែមថៃ ដែលពេញនិយមនៅក្នុងប្រទេសថៃ ។ ហើយតារារ៉េបស្រី Malli ដែលមានអាយុត្រឹមតែ ១៨ឆ្នាំត្រូវបានមហាជនថៃកោតសរសើរជាខ្លាំងនូវការបង្ហាញវប្បធម៌ថៃនៅលើឆាកអន្តរជាតិមួយនេះ ពិសេសសូម្បីតែគណៈកម្មាធិការគតិបណ្ឌិតនិងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃថែមទាំងមានបំណងស្នើសុំអង្គការយូណេស្កូ (Unesco) ឱ្យដាក់បញ្ចូលអាហារថៃមួយប្រភេទគឺបាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌ថៃទៀតផង។
គួរឱ្យដឹងផងដែរថា បង្អែមបាយដំណើបស្វាយទុំនេះ ក៏ជាបង្អែមរបស់បណ្តាប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៏ដែលមានដាំដុះដំណាំស្វាយនេះដូចគ្នា បេីនិយាយអោយចំទៅ ប្រភពនៃបាយដំណេីបស្វាយទុំ មានប្រភពចេញពីប្រទេសជាច្រេីននៅអាសុីអាគ្នេយ៏ដែលមាន ថៃ កម្ពុជា ឡាវ ភូមា ជាដេីម ដោយបាយដំណើបស្វាយទុំនៅថៃ មានឈ្មោះថា Mango Sticky Rice ឬសំនៀងជាភាសាថៃហៅថា Khao Nieo Mamuang ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក