របស់អពមង្គល ៥យ៉ាង ដែលមិនគួររក្សាទុកនៅក្នុងឡាន

ថ្ងៃនេះយើងនឹងនិយាយអំពី ជំនឿ លើរថយន្ត ដោយគេជឿថា រថយន្តគឺជាផ្នែកមួយដែលមនុស្សប្រើប្រាស់ច្រើនក្នុងជីវិតប្រចាំថ្ងៃ ហើយការរៀបចំរថយន្តឱ្យមានផាសុកភាព អាចនាំសំណាងដល់ម្ចាស់រថយន្តផងដែរ។ តែយ៉ាងណាមិញតាមជំនឿ ក៏មានរបស់មួយចំនួនដែលមានការហាមប្រាម ក្នុងការរក្សាទុកក្នុងរថយន្តទៀតផង ដែលគេជឿថារបស់ទាំងនោះជារបស់អពមង្គល មិនមានសំណាង ដែលមិនគួរមានវត្តមាននៅក្នុងឡាននោះទេ។

តោះ​ទៅ​មើល​ទាំងអស់គ្នាថា​តើ​របស់ដែលហាមមាននៅក្នុងឡានមានអ្វីខ្លះ ៖

Mae Yanang

១. របស់ដែលបាក់បែក

គេជឿ​ថា ការរក្សារបស់ខូច ឬបែកបាក់ អាច​បង្ក​ឱ្យ​មាន​ការ​ឃ្លាតឆ្ងាយ​ចេញ​ពី​មនុស្ស​ជិតស្និទ្ធ មាន​រឿង​ទុកសោក និង​ស្រក់​ទឹក​ភ្នែកបាន។

២. នាឡិកាខូច

គេជឿថា ការរក្សានាឡិកាខូច ឬងាប់ទ្រនិច នៅក្នុងឡាននឹងនាំតែទុក្ខវេទនា សំណាងអាក្រក់ និងការបាត់បង់។

Why Kei 51455 2400x1440

៣. ភួងផ្កាស្ងួត ឬក្រៀម

បើ​ទិញ​កម្រង ​ផ្កាស្រស់ ​ទៅ​ព្យួរ​ក្នុង​ឡាន គឺជារឿងល្អ តែប្រសិនជាផ្កាស្ងួត ក្រៀម ឬរលួយ មិនគួររក្សាវាទុកទៀតទេ ព្រោះក្រៅពីសោភណ្ឌភាពមិនល្អហើយ គេមានជំនឿថា អាច​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ទៅមកមានឧបសគ្គ ពិបាក និង​មិន​រលូនឡើយ ។

อันดับสิ่งของที่ผู้คนส่วนมากนิยมแขวนไว้หน้ารถยนต์_1

៤. របស់អ្នកស្លាប់

ការរក្សារបស់អ្នកស្លាប់ គេជឿ​ថា​វា​នឹង​ធ្វើ​ឱ្យ​មាន​អ្វី​មួយ​ខុសប្រក្រតី មានបញ្ហា និងស្ថិតក្នុងភាពតានតឹងទៀតផង។

៥. លុយជ្រុះក្នុងឡាន

ការរក្សាលុយក្នុងឡានជារឿងល្អ តែប្រសិនជាមានលុយជ្រុះក្នុងរថយន្តហើយ គេមានជំនឿថាមិនគួររើសមកចាយវិញទេ វាជាសញ្ញាថាលុយនឹងចាយចេញច្រើនជាងការរកបាន។

DiUtFmeXcAAFz5Q

ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួនប៉ុណ្ណោះ បើវាជាវត្ថុពិសិដ្ឋអាចជួយយើងឱ្យមានអារម្មណ៍ស្រួលនៅពេលបើកបរ ក៏រក្សាទៅចុះសំខាន់លើអារម្មណ៍ផ្ទាល់ខ្លួន ពិសេសកុំជឿលើជំនឿខ្លាំងពេក សំខាន់ត្រូវតែចេះពិនិត្យស្ថានភាពរថយន្តមុនចេញដំណើរនោះទើបជាការល្អ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក