ក្រោយពីឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីក៏ចូលមកដល់ព្រះនាង កិរិណីទេវី បុត្រីទីប្រាំ របស់កបិលមហាព្រហ្ម ក៏ត្រូវយាងចុះមកទទួលដំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ ព្រះនាង មណ្ឌាទេវី បុត្រីទី៤ របស់កបិលមហាព្រហ្ម។
ហើយខ្សែវីឌីអូទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២៥៦៦ គឺទទួលបានការកោតសរសើរច្រើនពីសំណាក់ពុកម៉ែបងប្អូនទូទាំងផ្ទៃប្រទេស ទៅលើបច្ចេកទេសថត ក្រាហ្វិច ជាមួយនិង ការសម្តែងផងដែរ។
ហើយខ្សែវីឌីអូនេះផងដែរគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនមួយគឺ (FUN Entertainment) ដោយមានការព្រឹក្សាយោបល់ពីសំណាក់ព្រឹទ្ធាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានទស្សនីយភាពភាពយន្ត ព្រមទាំងឯកឧត្តម លោកជំទាវ រួមជាមួយបងៗក្រុមការងាររបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមបង្ហាញនូវវត្តមានបុគ្គលសំខាន់ៗមួយចំនួនដែលបានរួមចំណែកយ៉ាងច្រើនក្នុងខ្សែវីឌីអូមួយនេះ ដោយមានដូចជា៖
១ លោក អន វិសាល (ផលិតករ/Producer)
២ លោក ខាន់ ភារម្យ (អ្នកដឹកនាំសម្តែង/Director)
៣ លោក យន ប៊ុនរាជ (សម្របសម្រួលអត្ថបទ, បង្តើតគំនិតថ្មី, ជំនួយការអ្នកដឹកនាំសម្តែង/ Copywriter, Creative Content, 1st AD)
៤ កញ្ញា Berry Chen និង អ្នកនាង Ny Windii (2nd AD)
៥ កញ្ញា មួយហួរ (បង្កើតគំនិតថ្មី, គូរគំនូរប្លង់ថត/ Creative Content, Storyboard)
៦ លោក អ៊ុច គីមស៊ន (គ្រប់គ្រងប្លង់, ថតវីឌីអូ/ DOP, Cameramen)
៧ លោក ណុប ចរិយា (អ្នកគ្រប់គ្រងនិងរៀបចំសម្ភារៈថត/ Props Master)
៨ លោក ប៉ាវ គីមឡាយ (ជំនួយការអ្នកថត/ AC)
៩ លោក ញ៉ែម ធារិទ្ធិ (បច្ចេកទេសទូទៅ/ Gaffer)
១០ ក្រុមលោក សុខ ឌី (បច្ចេកទេសភ្លើង/ Lighting)
១១ លោក Dembo & Thon Sokhawin (កាត់តវីឌីអូ/Editor)
១២ D P Team (បង្កើតប្លង់ក្រាហ្វិច/ VFX)
សូមទស្សនាវីឌីអីខាងក្រោម៖
ប្រភព៖ ហ្វេសប៊ុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក