១៣ ចំណុចសំខាន់ៗ បង្រៀនអ្នកឱ្យយល់ពីជីវិត និងរៀនធ្វើជាមនុស្សធំដឹងក្ដី

ជីវិតទម្រាំតែអាចយល់ច្បាស់ពីអ្វីៗគ្រប់យ៉ាង គឺត្រូវឆ្លងកាត់នូវការឈឺចាប់ អារម្មណ៍ឯកា បញ្ហា ការលំបាកជាច្រើន ហើយទម្រាំតែយើងអាចដឹងក្ដី ហើយយល់ពីអ្វីៗជាច្រើន ជាពិសេសគឺចរិតមនុស្សដែលនៅក្បែរខ្លួន ក៏ត្រូវរងការបោកប្រាស់ ធ្វើបាប កេងប្រវញ្ច ល្ងង់ឆោតក៏មិនតិចដែរ។ ម្យ៉ាងទៀត ការដែលធ្វើជាមនុស្សធំដឹងក្ដី វាក៏មានភាពហត់នឿយ ឯកា ឈឺចាប់ និងហែលឆ្លងនូវរឿងរ៉ាវច្រើនណាស់។ ប៉ុន្តែ ទោះជាយ៉ាងណា ចង់ឬមិនចង់ យើងសុទ្ធតែមិនអាចនឹងគេចវេសបានឡើយ ការធ្វើជាមនុស្សធំ ទោះត្រូវហត់នឿយយ៉ាងណា វាក៏ល្អជាងធ្វើជាកូនក្មេង ល្ងង់មិនដឹងអី ចាំតែឱ្យអ្នកដទៃការពារយើងគ្រប់ពេលដែល។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអាចឱ្យយើងរៀនធ្វើជាមនុស្សធំដឹងក្ដី រៀនសូត្រ និងយល់ពីអត្ថន័យខ្លះៗអំពីជីវិត ៖

Image_2022 04 16_011122

១. គ្មាននរណាម្នាក់ អាចនៅជាមួយយើងរហូតទេ ដូច្នេះហើយ ត្រូវរៀនរស់នៅជាមួយខ្លួនឯង ហើយរៀនរស់នៅក្នុងជីវិតខ្លួនឯង ឱ្យបានល្អ និងរីករាយបំផុត!

២. លុយមិនមែនសំខាន់នៅពេលដែលអ្នកមានវានោះទេ តែវាសំខាន់នៅពេលដែលអ្នកត្រូវការវា តែអ្នកបែរជាគ្មានលុយ ព្រោះអ្វីៗគ្រប់យ៉ាងនៅក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធតែត្រូវការលុយ សូម្បីតែស្នេហា ពេលខ្លះក៏និយាយរឿងលុយដែរ!

៣. មនុស្សដែលគួរឱ្យគោរព មិនមែនស្ថិតនៅលើអាយុ ឬវ័យនោះទេ តែវាអាស្រ័យនៅលើចំណេះដឹង និងក្រមសីលធម៌!

៤. អ្វីៗគ្រប់យ៉ាងតែងតែផ្លាស់ប្ដូរទៅតាមពេលវេលា សូម្បីតែចិត្តមនុស្សក៏មិនដូចគ្នាដែរ ដូច្នេះហើយ កុំប្រកាន់ខ្ជាប់គ្រប់យ៉ាង តាមតែអារម្មណ៍យើងតែម្នាក់ឯងអី!

Image_2022 04 16_011136

៥. មនុស្សម្នាក់ៗ សុទ្ធតែមានចិត្តអាត្មានិយម សូម្បីតែយើងខ្លួនឯង គ្រាន់តែភាពអាត្មានិយមតិច ឬច្រើន និងអាស្រ័យទៅលើបុគ្គលដែលយើងចងចិត្តកំណាញ់ជាមួយតែប៉ុណ្ណោះ!

៦. នៅពេលដែលជីវិតលំបាក ឬធ្លាក់ចុះ សូមកុំស្ដាយក្រោយ នូវអ្វីដែលធ្វើឱ្យយើងមិនសប្បាយចិត្ត ផ្ទុយទៅវិញ រៀនបើកចិត្តទទួលយកការពិត ហើយរីករាយជាមួយវា រៀនសូត្រពីវាឱ្យបានល្អទៅ!

៧. ពិភពលោកនេះ ពោរពេញទៅដោយល្បិចកល ដូច្នេះហើយ យើងមិនអាចថាគេអាក្រក់ដាក់យើងបានទេ ក៏ហាមគេមិនឱ្យក្បត់យើងបាននោះដែរ តែយើងខ្លួនឯង ត្រូវចេះប្រុងប្រយ័ត្ន និងការពារខ្លួនឯងឱ្យបានល្អ!

Image_2022 04 16_011324

៨. មនុស្សស្រឡាញ់តែអ្វីដែលល្អៗ តែបើចង់រស់នៅជាមួយគ្នាឱ្យបានយូរ មានតែរឿងល្អ គឺត្រូវចេះទទួលយកគ្រប់ចំណុចរវាងគ្នា មិនថាល្អ ឬអាក្រក់នោះឡើយ!

៩. កុំវាយតម្លៃនរណាម្នាក់ តាមរយៈពាក្យសម្ដីអ្នកដទៃ ឬត្រឹមភ្នែកមើលឃើញតែមួយផ្នែក ជួនកាលគេបង្ហាញយើង តែមួយជ្រុងតែប៉ុណ្ណោះ!

១០. ការពិត អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់យើង ធ្វើឱ្យយើងឈឺចាប់​ តែយ៉ាងហោចណាស់ ក៏វាបង្រៀនឱ្យយើងឆ្លាតជាងមុនដែរ!

Image_2022 04 16_011355

១១. កុំកើតទុក្ខជាមួយនឹងអ្វីដែលអ្នកបានបាត់បង់ទៅ តែត្រូវរីករាយ និងសប្បាយចិត្ត ជាមួយនឹងអ្វីដែលអ្នកមាន និងទទួលបាន!

១២. វាជារឿងធម្មតាទៅហើយ នៅក្នុងសង្គមនេះ មានមនុស្សដែលចូលចិត្តយើង និងមិនចូលចិត្តយើង យ៉ាងណា ក៏យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានដែរ!

១៣. លើលោកនេះ តែងតែផ្ដល់រង្វាន់ដល់មនុស្សដែលមានទេពកោសល្យ និងការអត់ធ្មត់ តស៊ូ ព្យាយាម ដូច្នេះហើយ កុំបន្ទោសព្រហ្មលិខិត កុំស្រែកជេរទេវតា ដរាបណាខ្លួនអ្នកមិនចេះប្រឹងប្រែង!!!

ប្រែសម្រួល ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: