ត្រៀម! ត្រៀម! ទៅមើលក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» នៅភូមិព្រះដាក់ទាំងអស់គ្នា!

ដូចយើងបានដឹងហើយថា ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគេឱ្យឈ្មោះថាជាភូមិស្រុកគំរូ ដែលមានការរៀបចំស្អាតបាត។ ហើយថ្មីៗនេះ បើយោងតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា នៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ភូមិព្រះដាក់នឹងមានកម្មវិធី ក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ទៀតផង។

213227216_518565016231879_3644426320176625423_n

277813726_535641684594366_4487280125734625502_n

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោក ឃឹម ហ្វីណង់ - Khim Finan បានឱ្យដឹងថា ៖ « ត្រៀម! ត្រៀម! ទៅមើលក្បួនដង្ហែ«ទីងមោងយក្សបន្ទាយស្រី» នៅភូមិព្រះដាក់ទាំងអស់គ្នា!

ដើម្បីឆ្លៀតឱកាសចូលរួមអបអរសាទរជាមួយកម្មវិធី«សៀមរាបសង្ក្រាន្ត» និងបន្ទាប់ពីខកខានមិនបានដង្ហែជាច្រើនលើកច្រើនសាររួចមក «ទីងមោងយក្សបន្ទាយស្រី»នឹងត្រូវបានបងប្អូនសហគមន៍យកមកដង្ហែនៅក្នុងភូមិព្រះដាក់ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៤ល្ងាចតទៅ!

Screen Shot 2022 04 11 At 6.49.21 PM

តោះ! មកគាំទ្របងប្អូនសហគមន៍យើង និងជួបគ្នានៅភូមិព្រះដាក់ នាថ្ងៃពុធនេះទាំងអស់គ្នា! ហើយកុំភ្លេចនាំកូនៗនិងកុមារតូចៗមកជាមួយផង ធានាថាប្លែកភ្នែកប្លែកអារម្មណ៍ទាំងសម្រាប់មនុស្សចាស់ និងកូនក្មេង! #ទៅលេងបន្ទាយស្រី | #ទីងមោងយក្សបន្ទាយស្រី » ។

278356345_536550074503527_3974013083800678583_n

ដូច្នេះសម្រាប់អ្នកដែលទៅលេងខេត្តសៀមរាបនៅថ្ងៃចូលឆ្នាំ កុំភ្លេចចូលរួមកម្មវិធីក្បួនដង្ហែ«ទីងមោងយក្សបន្ទាយស្រី» នៅភូមិព្រះដាក់ទាំងអស់គ្នាណា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក