ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយ្យធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្តខ្មែរ-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មី ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។
Traditions Before Khmer New Year
មុនថ្ងៃចូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរនិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និងតុបតែង លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីព្យួគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងឆាបកូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។
កំណត់ចំណាំ ៖ ពិធីលេងជះទឹក នៅកម្ពុជាមានប្រវត្តិមកយូលង់ណាស់មកហើយ តាំងពីសម័យសង្គមរាស្ត្រនានិយមមកម៉្លេះ ហើយត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះ រហូតដល់ប្រទេសជិតខាង ដាក់ចូលជាពិធីលេងជះទឹកយ៉ាងធំក្នុងប្រទេសរបស់ពួកគេទៀតផង ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពទៅលើសីលធម៌ របស់អ្នកដ៍ទៃផងដែរ សូមអរគុណ ។
ព្រេងនិទាន គោមផ្កាយ ដែលដកស្រង់ចេញពីគម្ពីរ Skanda Purāna ដ៏ធំរបស់ សាសនាហិណ្ឌូ ដែលនិទានពី ការកកើតនៅ សភាវៈសុីមិនចេះឆ្អែត "កាឡា" (Kala) ដែលជានិមិត្តសញ្ញានៃ ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាឡ (In the universe) ដែលត្រូវបានប្រសិទ្ធនាមថា "កិត្តិមុខ" (Kirtimukha) ដែលមានឆ្លាក់ជាប់នៅតាមផ្ដែរនៃប្រាសាទមួយចំនួនរបស់កម្ពុជា ។
នាថ្ងៃមួយដែល "ព្រះឥន្ទ្រ" (Indra) និង ព្រះហស្បាទី (Brihaspati) ដែលជាតារានិករ នៃ ភពព្រហស្បតិ៍ បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះនាងគង្គា ដោយល្បីថាទ្រង់មានសម្រស់ស្អាតដាច់គេនាជម្ពូទ្វីប និងចង់ទៅប្រឡោមស្នេហ៍មកធ្វើជាប្រពន្ធរបស់ខ្លួន ធ្វើដំណើបានពាក់កណ្តាលផ្លូវ ព្រះឥសូរ បានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងជាមួយព្រះឥន្ទ និង ព្រះហស្បាទី ។
ព្រះឥន្ទបានឱ្យ ឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយអាវុធ វជ្រ ដែលជាសិល៍កាំរន្ទះរបស់ខ្លួន និងបានចោលវាត្រូវដៃរបស់ព្រះឥសូរ ដោយសេចក្ដីគ្រោធខឹង ឥសីនោះក៏បើកភ្នែកទីបីអគ្គីនេត្រ បាញ់ប្រហារទៅ ព្រះឥន្ទ្រ ឯព្រះហស្បាទី ឃើញដូចនេះបានហក់ទៅជួយ ព្រះឥន្ទ្រ គេចចេញពីថាមពលភ្នែកទី៣ របស់ឥសីនោះ ថាមពលភ្នែកទីបីរបស់ឥសីនោះ បានរត់ទៅប៉ះនិងស្រទាប់ចក្រវាឡ បង្កើតបានជា សភាវៈសុីមិនចេះឆ្អែត "កាឡា" ។
កាឡា បានលេបយកដួងតារានិករទាំងអស់នៅក្នុងចក្រវាឡ ព្រះហស្បាទី ឃើញដូចនេះក៏ពោលថា បើសភាវៈនេះលេបយក ដួងផ្កាយទាំងអស់ នោះចក្រវាឡ ទាំងមូល និងប្រែជាខ្មៅងងឹតអន្ធកាល រីឯឥសីនោះ បានក្រឡាខ្លួនជា ព្រះឥសូរវិញ ព្រះឥន្ទ្រ និង ព្រហស្បាទី ក៏ស្គាល់ថា នេះគឺជាមហាទេវៈ ក៏លត់ជង្គង់សូមឱ្យព្រះឥសូរអភ័យទោស និង សូមឱ្យបញ្ឈប់សភាវៈកាឡា ព្រះឥសូរក៏យល់ព្រម និងបានហាម "កាឡា" មិនឱ្យលេបដួងផ្កាយបន្តទៀត តែកាឡាបានពោលទៅវិញថា ខ្ញុំសុីមិនឆ្អែតសោះ តើធ្វើដូចម្ដេចទើបខ្ញុំឈប់ឃ្លានបាន ?
ព្រះឥសូរ ក៏មានបន្ទូលថា ចូលឯងសុីកន្ទុយខ្លួនឯងចុះ ឯងនិងឆ្អែត "កាឡា" បានសុីកន្ទុយរបស់ខ្លួនព័ទ្ធមួយជុំដល់មុខរបស់ខ្លួនវិញ ក៏រលត់សង្ខារស្លាប់ទៅ ដោយ "កាឡា" ជាសភាវៈដ៏ស្មោះត្រង់ ព្រះឥសូរ បានប្រសិទ្ធនាមវាថា "កិត្តិមុខ" មុខដ៏មានកិត្តិនាម ។ ព្រេងនិទាន ដ៏មានអត្ថន័យនេះ ដែលជាការប្រែសម្រួលរបស់កម្ពុជា បានផ្សារភ្ជាប់និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ នៃការផ្ជួរគោមផ្កាយ ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្ននេះ ចំណែកឯការនិពន្ធបន្ថែមប្រែសម្រួលផ្សេងទៀតមានទៅតាមបែបផែនផ្សេងគ្នារបស់អ្នកពិន្ធផ្សេងៗផងដែរ ។
Trod Dance Performance
យោងតាមសៀវភៅ (របាំប្រជាប្រិយខ្មែរ) នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំប្រជាប្រិយមួយបែប ដែលគេសម្ដែងលេងដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ឈ្មោះថា «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថា «ផ្តាច់ ឬ កាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» មកដល់សព្វថ្ងៃ ។
ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗ ។ "ប្រដាប់ប្រដារនិងរបៀបលេង" តាមធម្មតាវង់របាំត្រុដិមានក្រុមតូច ក្រុមធំយោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង ។ ឯប្រដាប់ប្រដារសោតក៏និយមទៅតាមនោះដែរ ប៉ុន្តែយើងអាចរកមើលទាំងអស់ឲ្យឃើញថា តើវង់ត្រុដិពេញលេញនោះប្រដាប់មានឈ្មោះអ្វីខ្លះ គឺមាន គ្រឿងភ្លេង ៖
«កញ្ចារ» ដងធ្វើពីពីងពង់ប្រវែង២ ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភ្ជាប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំមានសណ្ឋានដូចស្នែង៤ ។ នៅចុងបន្ទះរនាបមានចងខ្សែខ្វែងពីចុងមួយទៅចុងមួយ ហើយត្រង់កណ្តាលខ្សែខ្វែងនេះមានបណ្តោយផ្លែអង្គញ់ដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់ក្រួស ឬកម្ទេចដែកទៅក្នុងនោះប្រយោជន៍ឲ្យឮសូរ កាលណាគេបុកដងវានឹងដីតាមចង្វាក់ស្គរ ។
«ចង្ក្រង់ដំបែ» ៖ ចង្ក្រង់ចងបន្តោងនឹងខ្សែទាមគោ ហើយចងភ្ជាប់នឹងដងឫស្សីដែរ ។ កាលណាគេបុកនឹងដីក៏មានសូរ ប្រាវៗ តាមចង្វាក់ ។
«ចង្ក្រង់រ៉ូង» ៖ ចង្ក្រង់នេះចងព្យួរនឹង ចង្កេះមនុស្សតែម្តង ដោយចងគួបគ្នាជា ចង្កោមៗ ។
«ស្គរ» ៖ ស្គរអារក្ស គឺស្គរដែលធ្វើពីដីដុតពាសស្បែកថ្លាន់ ។
«ប៉ីពក» ៖ មានតែ១ប៉ុណ្ណោះ។
«ទ្រអ៊ូ ឬទ្រសោ» ៖ ត្រូវមានទាំងពីរ ។
«សន្ទូច» ៖ ដងពីងពង់វែងមានសណ្ឋាន ដូចសន្ទូចចងចុងដូចចន្ទោលរទេះ ដោយមាន ព្យួរថង់មួយនៅចុងសម្រាប់ទទួលវត្ថុជាទាន ។
គ្រឿងតែង ៖
មុខត្លុក ៖ ធ្វើពីឆ្អឹងឫស្សីពាសក្រដាស ឬស្មាច់ ឬខ្មុក ។
មកុដ ៖ គេធ្វើពីក្រដាសលាបកាវ និងបិទ ឲ្យក្រាស់តម្រួតគ្នាទៅជារឹង គឺស្មាច់ ឬខ្មុក ហើយផាត់ពណ៌ ។
ស្នែងប្រើស ៖ គេយកផ្តៅមកព័ទ្ធធ្វើឆ្អឹង ហើយយកក្រដាសបិទពីក្រៅឲ្យក្រាស់ព័ទ្ធឲ្យមានរាងដូចស្នែង ឬជួនកាលគេយកស្នែងប្រើសមែនទែនមកស៊កភ្ជាប់នឹងផ្តៅពាក់ឲ្យជាប់នឹងក្បាលមនុស្សក៏មាន ។
ស្នែងទន្សោង៖ ស្នែងទន្សោងគេធ្វើប្រហែលគ្នានឹងស្នែងប្រើសដែរ គឺជួនគេយកស្នែងមែនទែនមកធ្វើ ជួនគេស្មាច់ក្រដាសឲ្យក្រាស់ ។
កន្ទុយក្ងោក ៖ យកកន្ទុយក្ងោកមែនទែនមកកាន់ ហើយកាច់កែឲ្យមានសណ្ឋានដូចសត្វក្ងោកមែនទែន ។
ក្រចក ៖ យកផ្តៅប្រវែង០,២០ម៉ែត្រ ទៅបិតចុងឲ្យស្រួច រោលភ្លើងពត់ឲ្យង ហើយយកអំបោះចងគល់ភ្ជាប់នឹងម្រាម៤ ឯមេដៃមិនពាក់ទេ ។
The meaning of 7 color glory of daily happiness
អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖
ថ្ងៃអាទិត្យ (Red) ពណ៌ក្រហម តំណាងអោយថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។
ថ្ងៃអាទិត្យ ជាក្រុមមនុស្សដែលមិនចេះអែបអបអ្នកដ៏ទៃ បើមានចិត្តពិរោធ (ខឹង) និងកើតជាភ្លើងខ្លាំង ដូចនេះរមែងធ្វើឱ្យកិច្ចការរបស់ខ្លួនតែង ខូចខាតអាសាបង់ឥតការ និង ស្ដាយក្រោយជានិច្ច បុរាណចារ្យ លោកឱ្យប្រើពណ៌ក្រហមដើម្បីជាមង្គល ចេះគ្រប់គ្រងអារម្មណ៍ ដែលធ្វើឱ្យខ្លួនគេយល់ថា ខ្លួនរបស់គេនិងធ្វើតែកាងារចាំបាច់ សម្រាប់រូបគេផ្ទាល់ប៉ុនណោះ ។
ថ្ងៃច័ន្ទ (Bright yellow) ពណ៌លឿងទុំ តំណាងអោយថ្ងៃសមនោស ភាពរីករាយ ។
ថ្ងៃច័ន្ទ ជាក្រុមមនុស្ស ដែលសេពគប់មិត្តភ័ក្ត បានល្អតែដំបូងប៉ុនណោះ លុះយូរទៅច្រើនព្រងើយៗដាក់គ្នា ហើយក៏បាត់បង់ទំនាក់ទំនងដែលអាចបង្កើតជាឱ្យកាស និង ប្រយោជន៍ដល់រូបគេ បុរាណចារ្យ លោកឱ្យប្រើពណ៌លឿងទុំដើម្បីជាមង្គល ចេះធ្វើសេចក្ដីសមនោស ចេះរក្សាទំនាក់ទំនង ការប្រាស្រ័យទាក់ទង ដើម្បីបានជាប្រយោជន៍តទៅមុខទៀត ។
ថ្ងៃអង្គារ (Royal Purple) ពណ៌ស្វាយ តំណាងអោយថ្ងៃអាថ៍កំបាំង ភាពជឿជាក់លើខ្លួនឯង ។
ថ្ងៃអង្គារ ជាក្រុមមនុស្ស ដែលពោពេញទៅដោយហេតុផលច្រើន គេច្រើនមានសេចក្ដីភ័យព្រួយច្រើនទៅលើរឿងកាងារអ្វីមួយ ជាមនុស្សខ្លាចមុខខ្លាចក្រោយ ធ្វើកិច្ចការអ្វីមួយច្រើនអែអង់ និងពឹងពាក់ទៅលើអ្នកដទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌ស្វាយ ដើម្បីជាមង្គល បង្កើនសេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯង នោះកិច្ចការអ្វីៗក៏បានសម្រេចផងដែរ ។
* ថ្ងៃពុធ (Olive drab ) ពណ៌សុីលៀប តំណាងអោយថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។ ថ្ងៃពុធ ជាក្រុមមនុស្ស ដែលច្រើនតែមើលងាយការងារ និង ស្ថានកាល ហើយចូលចិត្តនិយាយអួតអាងទៅអ្នកដ៏ទៃ និងមិនចេះខ្លាចអ្នកណាឡើយ ដូចនេះហើយរូបគេផ្ទាល់ច្រើនសម្បូរគេស្អប់ បុរាណចារ្យ លោកឱ្យប្រើពណ៌សុីលៀប ជាមង្គលដើម្បីឱ្យមានគំនិតសុទិដ្ឋិនិយម ការយល់ល្អគិតល្អចំពោះអ្នកដទៃ ទើបអាចដឹកនាំខ្លួនឯងបានល្អគេចចេញពីការស្អប់ខ្ពើមផងដែរ ។
ថ្ងៃព្រហស្បតិ៍ (Green) ពណ៌បៃតង តំណាងអោយថ្ងៃវិនិច្ឆ័យ ភាពរីកចម្រើនរុងរឿង ។
ថ្ងៃព្រហស្បតិ៍ ជាក្រុមមនុស្ស ដែលមិនចូលចិត្តការនិយាយស្ដីច្រើន ហើយការងាររបស់គេច្រើនមានប្រសិទ្ធភាព ព្រោះគេជាមនុស្សម៉ត់ចត់ចំពោះការងារផងដែរ តែគេច្រើនមានសេចក្ដីថ្នាំងថ្នាក់ចំពោះអ្នកជុំវិញខ្លួន ដោយការគិតអវិជ្ជមានទៅលើអ្នកដ៏ទៃ និងការចាប់កំហុសរបស់អ្នកដ៏ទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌បៃតង ជាមង្គលដើម្បីឱ្យរូបគេចេះវិនិច្ឆ័យ ថ្លឹងថ្លែង ព្រោះការចាប់កំហុសអ្នកដ៏ទៃ បង្កើតបានតែការមិនចុះសំរុងគ្នា និងមិនធ្វើឱ្យរូបគេមានភាពរីកចម្រើនរុងរឿងនោះទេ ។
ថ្ងៃសុក្រ (Blue) ពណ៌ខៀវ តំណាងអោយថ្ងៃប្ដេជ្ញាចិត្ត ភាពអំណត់ព្យយាម ។
ថ្ងៃសុក្រ ជាក្រុមមនុស្ស ដែលមិនទុកចិត្តអ្នកដ៏ទៃជាងរូបគេផ្ទាល់នោះទេ ទោះក្នុងសភាពណា ការណ៍ណាក៏ដោយ រូបគេចូលចិត្តសួរដេញដោល បញ្ជាក់សំដីគ្នាណាស់ បុរាណចារ្យ លោកឱ្យប្រើពណ៌ខៀវ ជាមង្គល ព្រោះភាពអំណត់ព្យាយាម និងការប្ដេជ្ញាចិត្តរបស់អ្នក សុទ្ធតែកើតមានបានដោយសារថ្វីដៃរបស់ខ្លួនផ្ទាល់ ។
ថ្ងៃសៅរ៍ (Dark Purple) ពណ៌ព្រីងទុំ តំណាងអោយថ្ងៃរាក់ទាក់ ភាពប្រាកដនិយម ។ ថ្ងៃសៅរ៍ ជាក្រុមមនុស្ស ដែលចូលចិត្តជួយអ្នកដទៃ ច្រើនជាទីទុកចិត្តដល់អ្នកដ៏ទៃ ដោយបែបនេះហើយ ទើបរូបគេទទួលបានអំណោយជារឿយៗ ពីអ្នកដ៏ទៃ ហើយជាអ្នកពូកែរៀបពាក្យពេចន៍ច្រើនចាក់បណ្ដោយ ហើយចេះប្រើពាក្យផ្អែមគ្រប់កាលៈទេសៈ បុរាណចារ្យ លោកឱ្យប្រើពណ៌ព្រីងទុំ ឬ ស្វាយក្រម៉ៅ ជាមង្គល ព្រោះភាពរាក់ទាក់របស់អ្នក និងបង្កើនភាពប្រាកដនិយមទៅលើផ្នត់គំនិតរបស់អ្នកដ៏ទៃ ដែលមានគំនិតមិនល្អទៅលើរូបអ្នក ។
The 7 Devata Sangkran
ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [១៣]
បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ប្រភព៖ https://km.wikipedia.org