ទ្រឹស្តីមួយចំនួនក្នុងការរស់នៅ ដែលស្រីៗគួរតែចងចាំទុក

#ទ្រឹស្តីក្នុងការរស់នៅមួយចំនួនដែលខ្ញុំគិតថាមនុស្សស្រីគួរតែចងចាំ 🥰

1. មនុស្សស្រីដែលមានភាពឆើតឆាយ មានភាពស្រស់ស្អាត ប្រៀបដូចជាអ្នកស្ទូចត្រីដ៏ពូកែម្នាក់អ៊ីចឹង។ មានន័យថា ទៅដល់ទីណា អ្នកអាចស្ទូចបានអារម្មណ៏ និងវិញ្ញាណមនុស្សជុំវិញខ្លយនមុនគេ។ ទោះជាមនុស្សប្រុសមិនហ៊ានមើលអ្នក ក៏ក្នុងចិត្តគេយល់ថាអ្នកស្អាតដែរ។ ហើយមូលហេតុដែលមនុស្សស្រីខ្លះច្រណែនអ្នក ព្រោះភាពស្អាតរបស់អ្នកបានគំរាមកំហែងផ្លូវចិត្តរបស់គេ នៅពេលដែលប្តីគេឃើញអ្នកតែប៉ុណ្ណោះ (មិនមែនព្រោះតែអ្នកមិនល្អនោះទេ😁)។​ មនុស្សធ្វើការធំខ្លះគិតថា មនុស្សស្អាតអាចមិនមានសម្ថភាពខ្ពស់ក្នុងការងារ តែមនុស្សប្រុសដែលមានតំណែងខ្ពស់ទាំងនោះតែងតែចង់ការពារស្រីស្អាត 😂 ទោះអ្នកមិនមានតំណែងធំ មិនមានសូវទ្រព្យសម្បត្តិច្រើន តែភាពស្អាតបាតរបស់អ្នកក្នុងការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ តែងតែទទួលបានការកោតសរសើរ និងការឱ្យតម្លៃជានិច្ច។

2. ធ្វើជាមនុស្សស្រីត្រូវរៀនមើលថែខ្លួនឯងឱ្យបានល្អ រៀបចំស្ថានភាពហិរញ្ញវត្ថុខ្លួនឯងឱ្យមានសុវត្ថិភាពសម្រាប់អនាគត រួចទៅជ្រើសរើសរៀបការជាមួយបុរសម្នាក់ដែលស្រលាញ់យើងបំផុត ហើយយើងស្រលាញ់គេបំផុត។ មិនមែនរៀបការព្រោះតែដើម្បីចង់ឱ្យគេមើលថែយើង ឬដើម្បីរៀបចំអនាគតឱ្យយើងនោះទេ។ យើងត្រូវរឹងមាំ ត្រូវពូកែគ្រប់រឿង ចេះកាន់តែច្រើន កាន់តែល្អ តែកុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីខ្លួនឯងពេក។ ត្រូវទុកឱកាសឱ្យបុរសធ្វើរឿងខ្លះដើម្បីយើង។ យើងកសាងសម្ថភាពដើម្បីការពារខ្លួនឯង តែបុរសនោះត្រូវកសាងអំណាចដើម្បីការពារយើង។

271045289_475554403930998_2013000396325571742_n

3.​ រៀបចំខ្លួនចេញក្រៅរាល់ថ្ងៃ ឱ្យដូចចេញទៅជួបសត្រូវខ្លួនឯងអ៊ីចឹង។ កុំគិតថាហំហានហួសពេក!​ គ្មានពាក្យថាហួសពេកសម្រាប់ស្រីស្អាតទេ! សំខាន់តែងឱ្យត្រូវកាលៈទេសៈ ហើយរក្សាភាពជាខ្លួនឯងជានិច្ច។ ភាពស្អាតរបស់មនុស្សស្រីពេលចេញក្រៅត្រូវគួបផ្សំដោយរបស់3​​ ៖ រាងកាយសមសួន + ស្លៀកពាក់សមរម្យ + ឥរិយាបថថ្លៃថ្នូរ។

4. មុខរបស់យើងបញ្ជាក់ពីសុខភាព និង​សុភមង្គលពិតរបស់យើង។ ត្រូវថែរក្សាមុខយើងឱ្យបានល្អ។​ ភ្នែករបស់យើងថ្លាបង្ហាញថាយើងគេងគ្រប់គ្រាន់ យើងមានថាមពលក្នុងការបំពេញការងារផ្សេងៗឱ្យគេ។ កែវភ្នែកយើងមានពន្លឺធ្វើឱ្យមនុស្សជុំវិញជឿជាក់ មានភាពទាក់ទាញ។ ទោះមានលុយច្រើនប៉ុនណាក៏ដោយ ស្នាមជ្រួញជុំវិញភ្នែក និងជ្រួញលើថ្ងាស សុទ្ធតែជាសញ្ញាបង្ហាញពីទុក្ខព្រួយ និងភាពហត់នឿយ។ ប្រសិនបើចូលចិត្តអ្វីមួយត្រូវសើចឱ្យអស់ពីចិត្ត! ប្រសិនបើមិនចូលចិត្តអ្វីមួយគ្រាន់តែញញឹមបន្តិច​ រួចដើរចេញទៅបានហើយ ... កុំខឹងរហូតដល់ស្រែកភ្លាត់សំឡេង ឬរហូតដល់តឹងសរសៃភ្នែកអី បែបនេះមិនល្អចំពោះសុខភាពស្បែកមុខទេ។

5. ចាប់បីអាយុ ៣០ ឆ្នាំឡើងទៅ ពេលចេញក្រៅដាច់ខាតកុំភ្លេចប្រើគ្រីមការពារកម្ដៅថ្ងៃ ព្រោះស្បែកដែលខូចហើយមិនងាយកែប្រែនោះទេ។ ថ្ងៃដែលរវល់បំផុត ឈឺចាប់បំផុតយ៉ាងហោចណាស់ក៏ត្រូវលាបក្រែមដែរ ព្រោះជីវិតយើងអាចមានថ្ងៃដុនដាប តែយើងគ្មានថ្ងៃទម្លាក់តម្លៃខ្លួនឯងជាដាច់ខាត។​

272456759_487182399434865_5000950633106753851_n

6. ចង់ឱ្យជីវិតខ្លួនឯងកាន់តែមានភាពងាយស្រួល ត្រូវរស់នៅជាមួយគោលការណ៏ដែលខ្លួនបង្កើត។​ ចង់អោយជីវិតខ្លួនឯងកាន់តែគួរឱ្យរំភើ់ប កាន់តែមានភាពអស្ចារ្យ ដាច់ខាតត្រូវមានស្តង់ដារខ្ពស់។

បើយើងចេះបង្កើតតម្លៃខ្លួនឯងឱ្យកាន់តែខ្ពស់ នោះបរិស្ថានជុំវិញនឹងបទតាមយើងជានិច្ច។

7. ចង់រស់នៅជាមួយបុរសម្នាក់ដែលអាចស្មោះជាមួយយើង ១០០% គ្រប់ពេលវេលា ប្រៀបដូចជារាវម្ជុលក្នុងបាតសមុទ្រអ៊ីចឹង។ អ្នកខ្លះលួចគិតក្នុងចិត្តតែមិនប្រព្រឹត្តិ អ្នកខ្លះប្រព្រឹត្តិតែបែបលួចលាក់ព្រោះខ្លាចចិត្ត អ្នកខ្លះក្បត់បែបចំហរព្រោះចរិតកាង ធ្វើអ្វីបែបមិនទើសក្បាលអ្នកណា! អ្នកខ្លះក្បត់ហើយក៏កែខ្លួនព្រោះខ្លាចបាត់បង់របស់ល្អ អ្នកខ្លះក្បត់ហើយក៏ក្បត់ទៀតព្រោះញៀន អ្នកខ្លះមិនដែលក្បត់ព្រោះគ្មានជម្រើស អ្នកខ្លះមានជម្រើសតែរកមិនទាន់បានរបស់ដែលល្អជាងរបស់ខ្លួនមានរាល់ថ្ងៃ។ ហេតុនេះហើយធ្វើជាមនុស្សស្រីកុំលះបង់ ឬងប់ងល់ក្នុងរឿងស្នេហារពេក។ មនុស្សនៅលើលោកនេះអាចក្បត់យើង តែលុយនៅក្នុងកុងធនាគារយើង ចំណេះដែលយើងបានរៀនសូត្រគ្មានថ្ងៃក្បត់យើងបានឡើយ ... រៀនគិតខ្លួនឯងឱ្យបានច្រើនសិន មុនគិតគេ។

រៀនធ្វើជាមនុស្សរឹងមាំឱ្យបាន ៥០% សិន មុននឹងឈានជើងប្រឡូកចូលរឿងស្នេហា។

មនុស្សណាក៏ធ្លាប់ឈឺចាប់ក្នុងរឿងស្នេហារដែរ គ្រាន់តែមនុស្សរឹងមាំគេយំហើយគេក្រោកដើរចេញ ... ចំណែកមនុស្សទន់ជ្រាយនៅស្រមើស្រមៃ កើតទុក្ខមិនសុខចិត្តរាប់ខែរាប់ឆ្នាំអ៊ីចឹងទៅ។ ស្នេហាសម័យអុីនធើណែតងាយបែកបាក់ ងាយផិតក្បត់ណាស់ ព្រោះមនុស្សដេកនៅលើគ្រែក្រោកទៅណាមិនរួចក៏អាចក្បត់បានដែរ ឱ្យតែដៃនៅកាន់ទូរស័ព្ទកើត 😂 កុំចំណាយពេលសួរព្រហ្មលិខិតអី! ត្រូវចំណាយពេលសួរខ្លួនឯងវិញថា ធ្វើបែបណាទើបអាចរស់នៅដោយខ្លួនឯងបាន? ទោះជាពេលមានគេក៏ដោយ ឬគ្មានគេក៏ដោយ។

271275504_475446093941829_8490514679001405839_n

8.​ កើតមកជាមនុស្សស្រីសម័យថ្មី តែងតែផ្សារភ្ជាប់នៅជាមួយពាក្យទំនួលខុសត្រូវជានិច្ច។ ទំនួលខុសត្រូវចំពោះកូន ចំពោះប្តី គ្រួសារ ការងារ ... តែកុំភ្លេចមានទំនួលខុសត្រូវចំពោះខ្លួនឯងផង។ ពេលដែលយើងឈឺគេងលើគ្រែ មនុស្សដែលត្រូវបន្ទោសគឺខ្លួនឯង។ ពេលដែលសំរស់យើងប្រែជាគួរឱ្យខ្លាច​មើលមិនយល់ អ្នកដែលត្រូវបន្ទោសគឺខ្លួនឯង។ ពេលដែលយើងធ្លាក់ខ្លួន ពេលគេបោះបង់ចោល រកអ្វីជាទីពឹងសំរាប់ខ្លួនឯងមិនបាន អ្នកដែលត្រូវបន្ទោសគឺខ្លួនឯង។ ត្រូវចាំថា​ មនុស្សដែលយើងត្រូវទទួលខុសត្រូវទីមួយ គឺខ្លួនយើងហ្នឹងឯង។ ​ទាល់តែយើងខ្លាំង យើងពូកែសិនបានយើងអាចជួយអ្នកនៅជុំវិញបន្តរបាន។ កុំព្យាយាមជួយមនុស្សលង់ទឹកនៅពេលដែលខ្លួនឯងមិនទាន់ចេះហែលទឹក ព្រោះនេះជាទង្វើល្ងង់ខ្លៅបំផុត។ នៅពេលដែលយន្តហោះជិតធ្លាក់ក៏គេតម្រូវឱ្យយើងបំពាក់អ៊ុកហ្សីសែនឱ្យខ្លួនឯងមុននឹងបំពាក់ឱ្យកូនយើងដែរ។

9. ប្រឹងប្រែងដើម្បីអនាគតខ្លួនឯង ស្រលាញ់ខ្លួនឯង គឺជាកាតព្វកិច្ចដែលយើងដាច់ខាតត្រូវតែធ្វើរាល់ថ្ងៃ។ កុំធ្វើដើម្បីអ្នកនៅជុំវិញរហូតភ្លេចខ្លួនឯង ហើយតាំងមកអង្គុយកើតទុក្ខមិនសុខចិត្តថា​ ហេតុអ្វីគេមិនដឹងគុណ? ហេតុអ្វីគេមិនល្អចំពោះខ្លួនដូចដែលខ្លួនល្អចំពោះគេ? ហេតុអ្វីលះបង់តែយើងតែម្ខាង? គិតខ្លួនឯងឱ្យគ្រប់សិនចាំគិតគេ!​ ធ្វើដើម្បីគេហើយ ឱ្យគេហើយ ជួយគេហើយ ចាត់ទុកថាធ្វើបុណ្យទៅ! ជះទឹកចេញក្រៅហើយ វាគ្មានថ្ងៃអាចកើបមកវិញបានទ។ ហេតុនេះហើយដើម្បីសេចក្តីសុខផ្ទាល់ខ្លួនយើងត្រូវប្រកាន់គោលការណ៍ពីរ

-​ បំពេញខ្លួនឯងឱ្យគ្រប់សិន ចាំដើរទៅបំពេញគេ!

- ធ្វើល្អហើយ ហាមរំពឹងការតបស្នង! ទោះជាអ្នកនោះជាប្តី ជាកូនយើងក៏ដោយ។ យើងធ្វើល្អជាមួយគេពេលនោះ ព្រោះយើងជាមនុស្សល្អ ព្រោះយើងគិតថា គេសក្តិសមនឹងទទួលទង្វើល្អពីយើង។ តែបើថ្ងៃក្រោយយើងយល់ថា គេមិនសក្តិសមនឹងទទួលភាពល្អពីយើងទៀតទេ ក៏ឈប់ធ្វើទៅ។ ទង្វើល្អកើតចេញពីអារម្មណ៍ល្អ ពេលអារម្មណ៍ល្អបាត់បង់ ទង្វើល្អក៏បាត់ទៅវិញអ៊ីចឹងដែរទៅ មិនបាច់ឈឺចាប់អីទេ 😁។

***​ នៅមានច្រើនទៀត តែខ្ជិលសរសេរ ព្រោះឥឡូវឃើញវែងពេកហើយ។ ចាំលើកក្រោយសរសេរថែមបន្ត!

រក្សាសិទ្ធិ ៖ Celina Na Rita Romduol Na Rita

-->