ចង់សម្រាកលំហែរអអារម្មណ៍ជាមួយនឹងទេសភាពស្អាតៗ ត្រជាក់ៗ ហើយមានសួនផ្កាស្រស់បំព្រងបែបធម្មជាតិក្បែរជើងភ្នំ ម្ហូបឆ្ងាញ់ៗ បែបស្រុកស្រែៗអាចមកកម្សាន្តបាននៅ « អាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន »។
នៅថ្ងៃសម្រាកលោកអ្នកអាចបបួលមិត្តភក្តិ ៤ ទៅ ៥ នាក់បោះតង់នៅអាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន មានទាំងតង់ VIP ដែលមានទំហំធំគេងបានរហូតដល់ 5-6 នាក់ ម៉ាសុីនត្រជាក់ និងបន្ទប់ទឹកដ៏ស្រស់ស្អាតនៅខាងក្នុងតង់។ ជាពិសេសមានទេសភាពស្អាតបែបធម្មជាតិ សម្រាកលំហែកាយជាមួយមនុស្សជាទីស្រលាញ់ មានសួនផ្កា ទាទឹកជិះលេងកំសាន្ត និង ម្ហូបអាហារឆ្ងាញ់ មកម្ដងហើយធានាថាជាប់ចិត្ត។ ដោយអាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន មានបើកបំរើសេវាម្ហូបអាហារ ជារៀងរាល់ថ្ងៃ ចន្ទ័-អាទិត្យ (អាហារពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាច) ។
« អាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន » មានទីតាំងស្ថិតនៅជិតពើងគំនូរ ជើងភ្នំគូលែន ក្បែរផ្សារស្វាយលើ ខេត្តសៀមរាប
Google Maps: https://goo.gl/maps/XbnnLayVQfCX6tD19 សំរាប់ព័ត៌មានបន្ថែម ឬធ្វើការកក់កញ្ចុះអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 012796677 (Telegram) ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក