បើមិនចង់ឱ្យខ្លួនឯងត្រូវឈឺចាប់ គួរតែជ្រើសមនុស្សដែលគេស្រឡាញ់យើង ជាងយើងស្រឡាញគេ ទើបគេចេះខ្លាចបាត់បង់យើង

ស៊ូធ្វេីជាមនុស្សអាត្មានិយម ជ្រេីសរេីសយកបុរសដែលស្រឡាញ់យេីងជាងយេីងស្រឡាញ់គេ ទេីបជីវិតស្នេហាមិនសូវជួបរឿងខកបំណង​។ នៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ខ្លាំងជាងខ្លួនឯង​ យេីងក៏រមែងលះបង់គ្រប់យ៉ាងដេីម្បីគេ​ គិតដល់គេមុនខ្លួនឯងជានិច្ច​ ហេីយយេីងក៏តែងតែរំពឹថាគេនឹងមេីលឃេីញទង្វេីស្រឡាញ់របស់យេីង​ ផ្តល់តម្លៃឱ្យយេីង​ មានមោទកភាពចំពោះវត្តមានយេីង​ ហេីយគេក៏ស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេ​។

66f5f0c3abd95e493d03be622c7a0cdd

ប៉ុន្តែគ្រប់យ៉ាងដែលយេីងរំពឹងថាវានឹងល្អ​ វាក៏មិនមែនបានល្អដូចយេីងរំពឹងគ្រប់ពេលនោះដែរ ដូចពាក្យគេថា​ រំពឹងខ្ពស់ប៉ុនណា​ ខកចិត្ត​ក៏ខ្លាំងប៉ុណ្ណឹងដែរ។ ប្រសិន​បេីគេមិនបានស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេនោះទេ​ យេីងនេះហេីយជាអ្នកត្រូវមកអង្គុយខូចចិត្ត​ រួចក៏ត្រូវដេកយំព្រោះទង្វេីរបស់គេមិនចេះចប់មិនចេះហេីយ​ ក៏ដោយសារគេមិនដែលនឹកគិតខ្វល់ពីអារម្មណ៍យេីង​ មិនក្រែងចិត្ត​ មិនដែលខ្លាចបាត់បង់យេីង​ ដូចដែលយេីងខ្លាចបាត់គេ​។

A3dc3ca485480d513c030eeabaa14bab

បើស្នេហាវាបែបនេះ យេីងគួរតែជ្រេីសរេីសមនុស្សដែលគេខ្លាចបាត់បង់យេីង​ ស្រឡាញ់​យេីងលេីសយេីងស្រឡាញ់គេ​ ទេីបយេីងមិនចាំបាច់ត្រូវឈឺចាប់​ សុខចិត្តអាត្មានិយម​ ចង់តែឈ្នះ​ ហេីយគេក៏ព្រមឱ្យយើងឈ្នះគ្រប់ពេលដេីម្បីថែរក្សាយេីង​ ដេីម្បីក្តីសុខយេីង វាក៏ល្អជាងរស់នៅជាមួយមនុស្សដែលឱ្យយេីងចាញ់គ្រប់ពេលឈ្លោះ​ ឱ្យយេីងជាអ្នកខុសមិនដែលត្រូវ​ ចំណែកគេវិញមិនដែលមេីលឃេីញថាខ្លួនគេខុស​ មិនចេះកែប្រែកំហុស​ តែងតែធ្វេីឱ្យយេីងត្រូវយំ​ ត្រូវខ្វល់ចិត្ត​ ព្រោះកំហុសដដែលៗរបស់គេ​។

Fe33dca29de77d388d11047d6e1ed49e

យេីងមានឈ្មោះជាមនុស្សស្មោះត្រង់​ មនុស្សល្អពិតមែន​ តែក៏ត្រូវក្លាយជាទាសករស្នេហារបស់គេ​ កុំសោកស្តាយដែលមនុស្សស្រឡាញ់យេីង​ និងមនុស្សយេីងស្រឡាញ់មិនមែនជាមនុស្សតែម្នាក់​ តែត្រូវរៀនចេះផ្តល់ និងទទួលក្តីស្រឡាញ់ឱ្យបានត្រឹមត្រូវ​ រេីសផ្លូវណាដែលយេីងដេីរហេីយមានស្នាមញញឹមច្រេីនជាងការសម្រក់ទឹកភ្នែក៕

អត្ថបទ ៖ អេដមីន ហត់ / Knongsrok

-->