ហេតុអ្វី ត្រឹមទំនុកចិត្តក្នុងរឿងស្នេហា ការជឿជាក់ ក៏អ្នកមិនអាចធ្វើឱ្យខ្ញុំបានបែបនេះ?

ទំនុកចិត្តជាគ្រឹះមួយរបស់ស្នេហា​ ស្រឡាញ់​គ្នាត្រូវទុកចិត្តគ្នា​ ពាក្យនេះខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ច​ រហូតដល់ពលមួយទំនុកចិត្តខ្ញុំត្រូវបានបំផ្លាញ​ ខ្ញុំដឹងថាខ្លួនឯងត្រូវគេបោកមករហូត​ ខ្ញុំក៏ចាប់ផ្តេីមក្លាយជាមនុស្សប៉ិនតាមដាន​ ពូកែសង្ស័យ​ ខ្ញុំលែងហ៊ានទុកចិត្តគេតទៀត ក្លាយជាមនុស្សដែលគិតច្រើន រហូតដល់ថ្នាក់ ធ្វើខ្លួនគួរឱ្យធុញទៀតផង។​

ខ្ញុំខ្លាចនឹងជឿសម្តីគេ​ ព្រោះសូម្បីតែទង្វេីគេនៅជឿមិនបានផង​ ខ្ញុំក៏ធុញថប់នឹងអារម្មណ៍បែប​ ស្រឡាញ់​គ្នាតែត្រូវតាមស៊េីប​ពីគ្នា​ ខ្លាចគេធ្វេីអីក្រោយខ្នង​ ខ្លាចត្រូវគេកុហកទៀត​ ទំនុកចិត្ត និងអារម្មណ៍ល្អៗជារបស់ដែលបាត់បង់ទៅហេីយ វាពិតជាំពិបាកនឹងយកមកវិញខ្លាំងណាស់​។

38a4d87d1a487082d8e656e7f0258e42

កុហកហេីយ​ បោកប្រាស់​ហេីយក៏សុំទោស​ ពាក្យសុំទោសមិនបានស្តារការជឿទុកចិត្ត និងអារម្មណ៍ល្អៗដែលខ្ញុំមានឱ្យអ្នកមកវិញបានគ្រប់ពេលនោះទេ​។ អ្នកអាចបន្ទោសខ្ញុំថា​ ស្រឡាញ់​គ្នាម៉េចមិនទុកចិត្តគ្នា? តាមដានដូចជនល្មេីសរហូតចឹងហត់ណាស់ អ៊ីចឹងជួយសួរខ្លួនឯងវិញផងថា កន្លងមកអ្នកបានធ្វេីអ្វីឱ្យខ្ញុំទុកចិត្តអ្វីខ្លះហើយ? មិនមែនព្រោះតែអ្នកទេមែនទេ ដែលធ្វេីឱ្យខ្ញុំលែងទុកចិត្ត​ហេីយជឿសម្តីអ្នកបែបនេះ?​

អ្នកបានកុហកខ្ញុំជាច្រេីនលេីកច្រេីនសារមកហេីយ ហើយអ្នកស្រែកសួរថាម៉េចខ្ញុំមិនទុកចិត្តអ្នក​?​ ខ្ញុំធ្លាប់ទុកចិត្ត​ តែអ្នកបានបំផ្លាញទំនុកចិត្តរបស់ខ្ញុំខ្លួនឯងទេ​ បេីចង់បន្ទោសអ្នកត្រូវបន្ទោសខ្លួនឯង​ ដែលធ្វេីឱ្យខ្ញុំខ្លាចរអានឹងការទុកចិត្តអ្នកម្តងទៀត។

180cc0fcad6a4d5e8c54d8632701efcc

ចំពោះខ្ញុំ បើនិយាយពីពាក្យថាស្នេហា វាពិតជាមានតម្លៃណាស់ ហើយខ្ញុំក៏ដាច់ខាតត្រូវតែជឿជាក់ និងទុកចិត្តលើមនុស្សដែលខ្ញុំស្រឡាញ់ដែរ ប៉ុន្តែការជឿជាក់ និងទំនុកចិត្តដែលខ្ញុំបានផ្ដល់ឱ្យអ្នក ត្រូវបានរលាយគ្មានសល់ ព្រោះតែពាក្យកុហក លាក់បាំង ធ្វើអ្វីក៏អ្នកតែងតែលឹបលលួចលាក់ក្រោយខ្នងខ្ញុំដែរ បើតែបែបនេះ អ្នកចង់ឱ្យខ្ញុំធ្វើជាមនុស្សល្ងង់ដល់ពេលណាទៀត? ខ្ញុំធ្វើមិនបាន ខ្ញុំក៏ហត់នឿយជាមួយនឹងស្នេហាដែលខ្វះទំនុកចិត្ត រឹតតែដែលហត់ចិត្ត ជាមួយនឹងស្នេហាដែលមានតែការលាក់បាំងគ្នាគ្រប់ពេលវេលាបែបនេះ វាពិតជាហត់ខ្លាំងណាស់៕

A3f08672060c4ee2c55bd1695a1a92bb

អត្ថបទ ៖ អេដមីន ហត់ / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel:

-->