ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអង្គម្ចាស់ សែរាជវង្ស ព្រះនាងតូច នរោត្តម ជេនណា កាន់តែវិវឌ្ឍន៍ទៅៗ ទាំងរូបរាង រូបសម្រស់ ជាពិសេសគឺសមត្ថភាពនៅក្នុងសិល្បៈគ្រប់ទម្រង់ ទាំង ច្រៀង រាំរបាំបុរាណ ចង្វាក់បទបរទេស និងសមត្ថភាពសម្តែងបានយ៉ាងស័ក្តិសមឥតខ្ចោះនៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ រហូតទទួលបានភាពល្បីល្បាញជាខ្លាំង។
ដោយសារតែទេពកោសល្យគ្រប់ទម្រង់បែបនេះហើយ បូករួមទាំងអត្តចរិតស្រគត់ស្រគុំគួរឱ្យស្រលាញ់ មានភាពជិតស្និទ្ធជាមួយអ្នកគាំទ្រ ដោយមិនប្រកាន់ថាជាសែរាជវង្សនោះ ព្រះនាងតូច នរោត្តម ជេនណា ទទួលបានការស្រលាញ់ចូលចិត្តជាខ្លាំងពីអ្នកគាំទ្រ ហើយព្រះនាងក៏មានការងារសិល្បៈយ៉ាងមមាញឹកទាំងការសម្តែង និងការថតរូបម៉ូតទៀតផង។ រូប៣សន្លឹកខាងលើជាឈុតខ្លោងទ្វារប្រាសាទអង្គរធំឆ្នៃម៉ូតដោយ ស្រីស្រស់ អ្នកឆ្នៃម៉ូត. បុរាណ
ផាត់មុខដោយ Vid Vid Make Up
បួងសក់ដោយ Oun Rorth
រៀបចំយ៉ាងប្រណិតដោយ: សិរីសុភក្ត័ សំអាងការ✨