ដូចយើងបានដឹងរួចមកហើយថា ដោយសារតែវិបត្តិកូវីត១៩ ញាំញីអស់រយៈពេល ជិត៣ឆ្នាំមកនេះ បានធ្វើឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេស និងគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍ ព្រោះតែការផ្អាកការធ្វើដំណើរ ការបិទប្រទេស ដើម្បីបង្ការកូវីត១៩ មិនឱ្យរាលដាល។
ងាកមកដល់ឆ្នាំ ២០២២ នេះអាចថាជាសញ្ញាណល្អមួយ សម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ច ដោយសារតែមានវ៉ាក់សាំងការពារកូវីត១៩ផង និងដោយសារតែប្រជាជនចេះការពារខ្លួនសម្របខ្លួនរស់នៅក្នុងបរិបថជីវិតថ្មីផង នៅក្នុងនោះប្រទេសជាច្រើនបានចាប់ផ្តើមបើកជើងហោះហើរ និងទទួលស្វាគមន៍ជនបរទេសចូលមកក្នុងប្រទេសខ្លួនដូចដើម ឯវិស័យទេសចរណ៍ក៏បានរស់ឡើងវិញគួរឱ្យកត់សម្គាល់ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ដោយឡែកសម្រាប់ប្រទេសថៃ ក្រោយពីបន្ធូរបន្ថយច្បាប់តឹងរ៉ឹងក្នុងការឆ្លងខ្លួនចូលក្នុងប្រទេសខ្លួនរួចមក ទេសចរណ៍គ្រប់ទិសទីបានបុកសម្រុកចូលមកលេងប្រទេសថៃ សម្រាប់ត្រៀមកម្សាន្តនៅក្នុងថ្ងៃសង្ក្រានទៀតផង។
ដើម្បីជ្រាបច្បាស់សូមទស្សនាកម្រងរូបភាពភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងព្រលានយន្តហោះថៃ នៅក្នុងថ្ងៃទី ១ ខែមេសា ខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក