ទេសភាពត្រកាលមែន! រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិនៅមុខកំពូល

ថ្ងៃចុងសប្តាហ៍ មិនដឹងថាគួរតែកម្សាន្តលេងនៅកន្លែងណាស្អាត ស្រស់ស្រាយ ហើយនៅជិតៗភ្នំពេញនេះ លោកអ្នកអាចទៅកម្សាន្តបាននៅ « រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ »

276294775_520823353104397_2900069781340157789_n

277104320_520589766461089_480031824182780608_n

277468014_520590459794353_3026432815577379989_n

ដោយ « រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ » ជារមណីយដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល ដែលជាកន្លែងបែបជនបទដែលអ្នកទាំងអស់គ្នាអាចទៅកំសាន្តជាមួយគ្រួសារ ឬមិត្តភក្តិបាន មានទេសភាពស្រស់ត្រកាល ផ្ការីកស្គុះស្គាយ ទីធ្លារមណីយដ្ឋានធំទូលំទូលាយ ខ្យល់ត្រជាក់របៀបធម្មជាតិ។ ដោយមានអាហារកម្មង់បែបជនបទស្រុកស្រែមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ មិនតែប៉ុណ្ណោះថែមទាំងអាចកំសាន្តលេងជាច្រើនកន្លែងមានដូចជា ទាទឹក ​ទូកកាយ៉ាក់ កង់កំសាន្ត ម៉ូតូកង់បួន (Quad bike) ឡាន (ATV quad bike) ផងដែរ ។

276205361_520589809794418_7116115510975701822_n

276294217_520590183127714_809412157561962236_n

277304961_520590169794382_1624449255268577429_n

277251622_520590536461012_1735899725084319164_n

គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ » មានទីតាំងស្ថិតនៅក្នុង ភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ឬអាចមើលតាមរយៈ Google Map: https://goo.gl/maps/u4PEaZEQiMSvUmeK9 ។ ដោយបើកដំណើរការចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច ហើយសម្រាប់ព័ត៌មានបន្ថែមអាចសាកសួរតាមរយៈលេខទូរស័ព្ទ 099 556 655 / 093 828 855 ៕

277174785_520589839794415_6461738524296569322_n

277006638_520591049794294_8157915808467891943_n

Credit ៖ រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ

277099081_520591196460946_1560483268289319834_n

277108137_520590129794386_4571744199726210780_n

277225029_520590049794394_4197898320495254907_n

276998188_520591023127630_9173516139128439183_n

277106277_715704449789296_7502153268381206698_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក