តើថ្ងៃនេះសន្លឹកបៀចក្រវាឡចង់ប្រាប់អ្នក ថាក្នុងរយៈពេល 2 ខែនេះនឹងមានរឿងអ្វីខ្លះកើតឡើងមកលើអ្នក?
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សូមឲ្យអ្នកជួបតែសំណាងល្អ
សន្លឹកបៀទី 1
ក្នុងរយៈពេលពីរខែនេះ រាសីល្អនឹងប្រែពីអាក្រក់ទៅជាល្អ ឧទាហរណ៍ថាអ្នកបាត់បង់ការងារនឹងទទួលបានការងារថ្មី ហើយមានទ្រព្យសម្បត្តិហូរហៀរ ប្រសិនបើអ្នកមិនមានគូអាចនឹងជួបស្នេហាដែលមានស្ថេរភាព ដូច្នេះសូមចេញទៅក្រៅជួបគេជួបឯងខ្លះទៅដើម្បីទទួលបានឱកាសថ្មីៗចូលមកក្នុងជីវិត ។
សន្លឹកបៀទី 2
ក្នុងរយៈពេលពីរខែនេះ គឺជាពេលវេលានៃសុភមង្គលនិងការជួបជុំញាតិមិត្តបងប្អូន អ្នកនឹងបានបញ្ចេញភាពតានតឹងត្រលប់មកមានក្តីសុខទាំងពេលនៅក្នុងផ្ទះនិងក្រៅផ្ទះ តែត្រូវប្រយ័ត្នអាចមានការចាយលុយច្រើននៅចុងឆ្នាំ អាចមានការចំណាយយ៉ាងតក់ក្រហល់កើតឡើង ដូច្នេះអ្នកត្រូវចេះធ្វើផែនការហិរញ្ញវត្ថុឲ្យបានល្អ។
សន្លឹកបៀទី 3
អ្វីដែលអ្នកកំពុងខ្លាច វាគឺជាអ្វីដែលនៅក្នុងចិត្តរបស់អ្នក វាគឺជាមនសិការបស់អ្នក ដូច្នេះអ្នកត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយប្រើអារម្មណ៍ ឬការឲ្យហេតុដើម្បីជួយអ្នកឱ្យសម្រេចបាននូវគោលដៅមួយនោះបាន ។ ក្នុងអំឡុងពេលនេះប្រសិនបើអ្នកនឿយហត់ ចូលសាកល្បងថយក្រោយមួយជំហាន ពេលធូរស្រាលហើយសឹមបន្តទៅមុខទៀត ផ្លូវដែលអ្នកដើរជាផ្លូវឆ្ពោះទៅរកភាពភ្លឺស្វាងហើយ ៕
ប្រភព៖ doljaitarot / Knongsrok