សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើលពីបុគ្គលិកលក្ខណៈពិត តាមរយៈការជ្រើសរើសដបវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
ដបទីវេទមន្ត 1
អ្នករើសខនេះជាមនុស្សអាថ៌កំបាំង និងមានអំណាច ជាមនុស្សដែលមានកំហឹងខ្លាំង តែមានទេពកោសល្យណាស់ ។ បើមើលពីសំបកក្រៅគេដូចជាកាច ពេលខឹងម្តងសឹងតែព្រួសភ្លើងចេញមកក្រៅ តែតាមពិតគេជាមនុស្សឆាប់ខឹងឆាប់បាត់ មិនចេះគុំគួនព្យាបាទនរណាទេ ផ្ទុយទៅវិញគេជាមនុស្សម្នាក់ដែលស្រលាញ់មិត្តភ័ក្ដិខ្លាំង ហើយច្រើនតែប្រើអំណាចការពារមនុស្សជាទីស្រលាញ់ទៀតផង ។
ដបវេទមន្តទី 2
ជាប្រភេទមនុស្សមុខ ២ ល្អក៏បានអាក្រក់ក៏បាន តាមទង្វើដែលអ្នកដទៃធ្វើមកលើខ្លួន តែគេនឹងមិនធ្វើបាបនរណាម្នាក់មុនឡើយ តែបើមាននរណាម្នាក់ហ៊ានចូលមកយាយីគេមុន ពីមនុស្សល្អសុខៗនឹងប្រែក្លាយទៅជាកាចភ្លាមមួយរំពេច អាក្រក់មក ១០០ នឹងអាក្រក់តបទៅវិញ ១.០០០ ។ បើនិយាយពីចំណុចល្អរបស់អ្នករើសខនេះ ជាមនុស្សចិត្តបុណ្យចេះជួយអ្នកដទៃណាស់ ធ្វើបុណ្យមិនដែលចេះអួតសំញែងនរណាទេ អ្នកមិនដឹងអាចគិតថាគេជាមនុស្សអាក្រក់ តែបើបានស្គាល់ពិតទើបដឹងថាជាមនុស្សល្អលាក់មុខ ។
ដបវេទមន្តទី 3
អ្នករើសខនេះជាប្រភេទមនុស្សពូកែលាក់អារម្មណ៍ ចេះលាក់ភាពងងឹតនៅក្នុងចិត្ត ហើយអាចសម្របខ្លួនទៅនឹងបរិយាកាសជុំវិញខ្លួនបានយ៉ាងល្អ ។ ចំណុចដែលគួរឲ្យខ្លាចមនុស្សប្រភេទនេះ មានចរិតងំៗមិនសូវមាត់ក តែបើហ៊ានតែបង្ករឿងជាមួយមនុស្សប្រភេទនេះដឹងតែក្អួតឈាមដុំៗហើយ ព្រោះគេជាមនុស្សនិយាយពិតធ្វើពិត សូម្បីមេឃបាក់ចុះមកក៏គេមិនខ្លាចដែរ ។
ដបវេទមន្តទី 4
អ្នករើសខនេះជាមនុស្សមើលទៅដូចជាស្លូត រួសរាយ មិនគួរឲ្យខ្លាចដោយប្រការណាមួយឡើយ តាមពិតវាគឺជាចរិតពិតរបស់គេហើយ គ្រាន់តែចំណុចដែលគួរឲ្យខ្លាចគេមិនបានបង្ហាញតែប៉ុណ្ណឹង ។ មនុស្សបែបនេះជាមនុស្ស ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ ជាមនុស្សនិយាយផ្អែម មិនចូលនិយាយពាក្យគំរោះគំរើយ តែបើធ្វើឲ្យខឹងហើយ ដឹងតែក្តៅដូចភ្លើងនៅក្នុងឡដុត គឺវាក្តៅងំយូរណាស់មិនងាយរសាយទេ ដូច្នេះហើយផ្លូវដ៏ល្អកុំធ្វើឲ្យមនុស្សប្រភេទនេះខឹងអី មិនទទួលបានលទ្ធផលល្អទេ ៕
ប្រភព៖ Sista/Knongsrok