សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើលពីរឿងដែលត្រូវប្រយ័ត្នប្រយែងក្នុងឆ្នាំ ២០២២ តាមរយៈការជ្រើសរើសនាឡិកាខ្សាច់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
នាឡិកាខ្សាច់ទី 1
ប្រហែលជាមានការលំបាកខ្លះក្នុងជីវិតរបស់អ្នក ក្នុងនោះទេវតាចង់ដាស់តឿនអ្នកថា រឿងតូចតាចនិងដែនកំណត់នៃបញ្ហានេះហើយ គឺជាថាមពលដ៏អស្ចារ្យរបស់អ្នក។ អ្វីដែលអ្នកបានធ្វើកាលពីអតីតកាលអាចចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ប៉ុន្តែនៅទីបញ្ចប់វានឹងទទួលបានជោគជ័យ។ នៅតាមផ្លូវអ្នកអាចនឹងជួបពាក្យបន្ទោសបន្ថោក ឬពាក្យខ្លះដែលចូលមកបង្អាក់ដំណើររបស់អ្នក តែកុំបណ្តោយឱ្យមនុស្សទាំងនោះមានឥទ្ធិពលលើអ្នក កុំបណ្តោយឱ្យពាក្យអ្នកដទៃមកគ្របសង្កត់លើសេចក្ដីសុខរបស់អ្នក អ្វីដែលមិនត្រូវចិត្ត ឬអយុត្តិធម៌ក៏តវ៉ាខ្លះទៅ កុំបណ្តោយឲ្យគេគ្របដណ្តប់ខ្លាំងពេក ។
នាឡិកាខ្សាច់ទី 2
លះបង់ភាពអត្មានិយមខ្លួនឯងចេញខ្លះ ព្យាយាមចាប់យកពេលវេលឱ្យបានច្រើនតាមតែអាចធ្វើទៅបានជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ ។ រីឯក្នុងទំនាក់ទំនងស្នេហាអ្នកខ្លះអាចនឹងមានរឿងពីបញ្ហារយៈចម្ងាយ ជួនកាលធ្វើឱ្យនិយាយគ្នាមិនត្រូវ ដោះស្រាយបញ្ហាមិនដាច់ស្រេច ។ នៅឆ្នាំក្រោយអ្នកចង់ធ្វើអ្វីក៏ជោគជ័យដែរ ដូច្នេះបើអ្នកមានគម្រោងធ្វើអ្វីមួយ សូមចុះដៃធ្វើទៅ ឆ្នាំក្រោយអាចនឹងមានលុយកាក់ និងអត្ថប្រយោជន៍ច្រើនហូរចូល ។
នាឡិកាខ្សាច់ទី 3
ស្តាប់បំណងប្រាថ្នាខាងក្នុងរបស់អ្នកខ្លះ ហើយត្រូវសម្លឹងមើលអ្វីដែលអ្នកពិតជាចង់បាននៅក្នុងជីវិតនេះ ចូលព្យាយាមនាំខ្លួនងើបពីអណ្តូងនៃការភ័យខ្លាច កុំបង្អាប់បន្ទោសខ្លួនថាអន់ ថាអត់សមត្ថភាព មិនអាចធ្វើបាន ពេលខ្លះបើអ្នកដើរឲ្យឆ្ងាយពីចំណុចដដែល ឬមនុស្សដដែលៗ អ្នកប្រហែលជាអាចជួបរឿងល្អនៅផ្លូវខាងមុខ ម្ល៉ោះហើយបើអ្នកមានគំនិតគិតចង់ចាប់ផ្តើមការងារថ្មី អាជីវកម្មថ្មី ឬការចាប់ផ្តើមរៀនអ្វីដែលថ្មី វាជាចំណុចផ្លាស់ប្តូរក្នុងជីវិតនេះហើយ ។
នាឡិកាខ្សាច់ទី 4
កុំបិទឱកាសដែលកំពុងចូលមករកអ្នក ទាំងឱកាសបានមកពីអ្នកផ្សេង ឬបានមកពីការព្យាយាមរកវាដោយខ្លួនឯង។ ពេលនេះអ្នកប្រហែលជាមានអារម្មណ៍ធុញទ្រាន់នឹងអ្វីដែលមិនរីកចម្រើន តែឆ្នាំក្រោយវាប្រហែលជាមានគំនិតថ្មីចូលមកក្នុងក្បាលរបស់អ្នក។ ពេលនេះអ្នកប្រហែលជាចង់មានសេរីភាព ចង់មានផ្លូវផ្ទាល់ខ្លួន ចង់ត្រឡប់ទៅរីករាយដូចជីវិតកាលពីមុន អ្នកអាចមានអារម្មណ៍ថាអ្វីដែលអ្នកកំពុងធ្វើមិនមែនជាផ្លូវរបស់អ្នកទេ តែកុំគិតច្រើន ចំណុចដែលអ្នកត្រូវផ្តោតពេលនេះគឺ ព្យាយាមស្តាប់តម្រូវការខ្លួនឯង តើអ្វីជាគោលដៅរបស់អ្នកឲ្យពិតប្រាកដ? ហើយធ្វើវាទៅនោះអ្នកនឹងជួបសេចក្ដីសុខដែលខ្លួនចង់បាន ៕
ប្រភព៖ Witch Tarot/Knongsrok