ចង់ឱ្យជីវិតគូសមប្រកប រស់នៅបានសុខ មានសុភមង្គល លុះត្រាតែអ្នកចេះដឹង និងយល់ច្បាស់ពីពាក្យថា គូជីវិត ឬជីវិតប្ដីប្រពន្ធ

អ្នកខ្លះគិតថា មនុស្សពីរនាក់ អាចស្រលាញ់គ្នាជាគូអនាគត រស់នៅជាមួយគ្នាបានរហូតដល់ចាស់ លុះត្រា តែមានរូបរាង កម្ពស់ ពណ៌សម្បុរ អាយុ ឋានៈ បុណ្យប្រហាក់ប្រហែលគ្នា ទើបវាស័ក្ដសមនឹងគ្នា សមជាប្ដីប្រន្ធ អ្នកខ្លះទៀតនិយាយថា ស្វាមីភរិយា ទាល់តែមានការងារធ្វើឱ្យដូចគ្នា ឬបើជាអ្នករកស៊ី ត្រូវរកស៊ីឱ្យដូចគ្នា ទើបវាបានយូរអង្វែង វាស័ក្ដសមនឹងគ្នា តែគ្រប់យ៉ាងទាំងនោះ គឺគ្រាន់តែជាភាពសក្ដសម សម្រាប់ដៃគូទាំងពីរ វាមិនមែនជាសុភមង្គល ឬជាចំណងដែលអាចចងឱ្យគូជីវិត រ់ស់នៅជាមួយគ្នាបានយូរនោះឡើយ ... ។

101050196_1015116158945607_6387382269195059200_o

ជីវិតគូ គឺត្រូវតស៊ូរួមគ្នា មិនថាពួកយើងមានការងារខុសគ្នាក៏ដោយ តែសំខាន់ គឺចិត្តគំនិតដូចគ្នា ចេះយល់ ចេះស្រប ចេះស្ដាប់គ្នា មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នា តួនាទីការងារ វាជាមុខងារ ឬជាវិធីរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវិតគូរបស់យើង យើងចង់ធ្វើអ្វី យើងមានអ្វីមិនសំខាន់ សំខាន់ គឺអ្វីដែលយើងមាន គឺជារបស់រួម គឺមានឬធ្វើដើម្បីជីវិតគូរបស់យើង ... ។

កុំខ្វល់ ថាយើងមានការងារ ខុសគ្នា ឬម្នាក់ធ្វើការ ម្នាក់រកស៊ី សំខាន់ គឺយើងមិនដាក់បន្ទុកទៅលើខាងណាតែម្ខាង សហការណ៍គ្នា រួបរួមគ្នា សាមគ្គីគ្នា កសាង សុភមង្គល ចាក់គ្រឹះសសរគ្រួសារឱ្យរឹងមាំ ខិតខំទាំងអស់គ្នា គឺជារឿងសំខាន់ សម្រាប់គូជីវិត អាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន ...៕

-->

៥

82297506_1013187462471810_7560745825266040832_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ