ស្នាមញញឹមរបស់ភរិយាបង្ហាញពីសុភមង្គលក្នុងគ្រួសារ ឯភាពហ៊ឺហាររបស់ភរិយា បញ្ជាក់ពីសមត្ថភាពរបស់ស្វាមី តែស្រ្តីក៏ត្រូវមានសមត្ថភាពខ្លួនឯងដែរទើបមានតម្លៃ

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ នៅពេលដែលសម្រេចចិត្តរៀបការ សាងអនាគតប្រាកដជាចង់បានបុរសដែលមានសមត្ថភាពគ្រប់យ៉ាងធ្វើឱ្យគ្រួសារមានសេចក្តីសុខ មានស្នាមញញឹម មានសុភមង្គល និងជីវភាពល្អប្រសើរមិនខ្វះមុខមិនខ្វះ។ ដូច្នេះហើយបានជាមនុស្សភាគច្រើនមានគំនិតដូចគ្នាថា សម្រស់ និងស្នាមញញឹមរបស់ប្រពន្ធបញ្ជាក់ពីសមត្ថភាពប្តី ថាមានសមត្ថភាពខំប្រឹងប្រែង​ ស្វែងរកអ្វីគ្រប់បែបយ៉ាងដេីម្បីផ្តល់សុភមង្គលឱ្យប្រពន្ធ​ ធ្វេីឱ្យប្រពន្ធសប្បាយចិត្ត​ មិនឱ្យប្រពន្ធពិបាក​ និងរស់ក្នុងជីវភាពសុខស្រួល​។

277230716_1686261618392601_8899146469646084716_n

277148811_1686261525059277_2524637172356874076_n

តែត្រូវគិតថា ធាតុពិតនៃជីវិតមិនមែនល្អរលូន និងដូចអ្វីដែលយើងចង់បានទាំងស្រុងនោះទេ ហើយការមានគំនិតថាក្តីសុខរបស់មនុស្សស្រីអាស្រ័យលើសមត្ថភាពប្តីក៏មិនត្រូវតែស្រុងដែរ ព្រោះវាហាក់បីដូចជាផ្តល់សម្ពាធដល់បុរសគ្រប់រូបលើសលប់ពេកហើយ។

-->

ពិតប្រាកដណាស់ថាមុននឹងសម្រេចចិត្តកសាងគ្រួសារ មនុស្សប្រុសក៏ត្រូវតែច្បាស់ខ្លួនឯងថាមានសមត្ថភាពគ្រប់គ្រាន់មើលថែប្រពន្ធ និងក្រុមគ្រួសារក៏មិនមែន តែពាក្យថាគ្រួសារគឺផ្តើមមកពីពាក្យថា ប្តីប្រពន្ធ គឺជាមនុស្ស២នាក់ ចិត្តតែ ១ ជាមនុស្សដែលត្រូវរួមរស់ មើលថែគ្នា យល់ចិត្តគ្នា ឱ្យតម្លៃ និងប្រឹងប្រែងរួមគ្នាទៀតទើបគ្រួសារមានសុភមង្គលពិតប្រាកដ។ ហើយរឹតតែស្ថិតនៅក្នុងសម័យនេះទៅហើយ មនុស្សស្រីច្បាស់ណាស់មិនចាំបាច់រស់នៅឱ្យបុរសជាប្តីតាមផ្គាប់ផ្គន់ មើលថែ និងផ្តល់អ្វីគ្រប់យ៉ាងទាំងស្រុងទេ នារីសម័យនេះក៏មានសមត្ថភាពអាចស្វែងរកខ្លួនឯងបានដែរ ហើយក៏ជាផ្នែកមួយថែមទាំងអាចជ្រោមជ្រែងបុរសជាស្វាមីបានថែមទៀតផង។

248169918_1582210178797746_6917651984926414624_n

268786216_1621425581542872_3324889365858753506_n

សរុបមក សុភមង្គលក្នុងគ្រួសារគឺអាស្រ័យទៅលើមនុស្ស ២នាក់ ទាំងប្តី និងប្រពន្ធសុទ្ធតែមានសមត្ថភាពដូចគ្នា និងជួយលើកតំកើងគ្នានោះទើបគ្រួសារមានតែសេចក្តីសុខ ហើយយើងគួរតែកែប្រែមកវិញថា « ស្នាមញញឹមរបស់ភរិយាបង្ហាញពីសុភមង្គលក្នុងគ្រួសារ ឯភាពហ៊ឺហាររបស់ភរិយា បញ្ជាក់ពីសមត្ថភាពរបស់ស្វាមី តែស្រ្តីក៏ត្រូវមានសមត្ថភាពខ្លួនឯងដែរទើបមានតម្លៃ! »

អត្ថបទរក្សាសិទ្ធ៖ ចែធំ (កវីលាក់ស្នេហ៍ប្រលោមលោក)

276303380_1685241101827986_2299343465091548952_n

277176062_1685241065161323_1188260808945391504_n

53502727_837023749983063_524957218181742592_n

276308226_1323028868192651_2010557786723697474_n

128714270_1021106898384851_7057480832359244181_n

233658187_1177352809426925_6991200902553650246_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: