ស្រស់ស្រាយណាស់ ជាមួយ រមណីយដ្ឋាន​ អន្លង់​ក្របី​ ស្រុករុក្ខគិរី ខេត្តបាត់ដំបង

ថ្ងៃសម្រាក និងលំហែអារម្មណ៍ជិតមកដល់ហើយ សម្រាប់អ្នកដែលមានបំណងធ្វើដំណើរកម្សាន្តតាមខេត្ត ប្រាកដជាចង់រកទីកន្លែងដើរលេងថ្មីៗប្លែកៗ សម្រាប់លំហែអារម្មណ៍ និងបន្ធូរភាពតានតឹងហើយមែនទេ? ដោយក្នុងនោះ ខេត្តបាត់ដំបង ក៏ជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែរ។

276110560_277518544560279_7143065780809070970_n

សម្រាប់ខេត្តបាត់ដំបង ប្រសិនជាលោកអ្នកបានទៅដើរកម្សាន្តកុំភ្លេចឈាងទៅកម្សាន្តរមណីយដ្ឋានបែបធម្មជាតិមួយកន្លែងមានឈ្មោះ ថា « រមណីយដ្ឋាន​ អន្លង់​ក្របី » ឱ្យសោះ។ ដោយរមណីយដ្ឋានមួយនេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ថែមទាំងមានទេសភាពស្រស់បំព្រង ទឹកហូរថ្លាឈ្វេងមើលឃើញដល់បាត គ្រាន់តែទៅដល់ក៏មានអារម្មណ៍ថាស្រស់ស្រាយដែរ។

275610064_277518487893618_5576525694787845101_n

-->

275618257_277518727893594_6508294939730638835_n

ដោយការធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនេះ មិនសូវជាពិបាកប៉ុន្មាននោះទេ ហើយអាចធ្វើដំណើរដោយម៉ូតូក៏បាន ឡានក៏បានយ៉ាងងាយស្រួល ហើយចុះធ្វើដំណើរដោយថ្មើរជើងតែប៉ុន្មាននាទីនឹងទៅដល់ទឹកជ្រោះមួយនោះជាមិនខាន។

ដោយ រមណីយដ្ឋាន​ អន្លង់​ក្របី​ មានទីតាំងនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយធ្វើដំណើរជិះចេញពីបាសាក់ ជិះកាត់ព្រៃ កាត់ចំការ​ ប្រមាណជា ១០​ គីឡូ​ ៕

276143457_277518497893617_4751161287320392198_n

275876694_277518601226940_7110891924366454765_n

ប្រភពរូបភាព : Kheng Nita

276139345_277518561226944_5500829294510540853_n

275623505_277518844560249_463415329841416608_n

275662470_277518914560242_5504058703162067735_n

275887850_277518817893585_4841112231271110151_n

275794651_277518874560246_1644253032482713435_n

276036469_277518791226921_5684296152183884369_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក