ស្រឡាញ់ពាក្យទាំង ១២​​ឃ្លា​ របស់លោកស្រី ផឹង លីយាន ភរិយា​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ពិតជាមានន័យណាស់

ស្រឡាញ់ពាក្យ ១២​​ឃ្លា​ របស់លោកស្រី ផឹង លីយាន ភរិយា​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ទើបចង់ចែករំលែកបន្ត!

ទី១- កូន​សម្លាញ់ ... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូបអាហារខ្លះ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។

ទី២- កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី)

ទី៣- កូន​សម្លាញ់... កូន​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ និង​ត្រូវ​ជា​មហាវិទ្យាល័យ​ដែល​មាន​​គុណភាព។ នេះ​មិនមែន​​រៀន​ដើម្បី​យក​ក្រេឌីត​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​មនុស្ស​យើង ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​ឲ្យ​បាន ៣​ទៅ​៤​ឆ្នាំ ដែល​ជា​​ជីវិត​ដែល​គ្មាន​លក្ខខណ្ឌ​តវ៉ា និង​ជា​ជីវិត​ដែល​​បាន​ទទួល​ការ​អប់រំ​ឲ្យ​មាន​សតិ​បញ្ញា ការ​គិត និង​ប្រើ​ហេតុផល (នៅ​ពេល​ចូល​ប្រឡូក​ចូល​ក្នុង​សង្គម​វា​ក៏​ប្រៀបដូច​ជា​បាន​ស្គាល់​ពី​ជីវិត​ពិត)

-->

Image_2022 03 22_125314

ទី៤- កូន​សម្លាញ់... កូន​ដឹង​ទេ​ថា កូន​ទុក​ដាន​ជើង​បាន​​ឆ្ងាយ​ប៉ុណ្ណា ចិត្ត​គំនិត​​របស់​កូន​នឹង​ទូលំទូលាយ​ប៉ុន​នោះ។ នៅ​ពេល​មាន​ចិត្ត​ទូលំទូលាយ​ហើយ ទើប​កូន​មាន​ក្ដី​សុខ ហើយ​បើ​ដើរ​មិន​បាន​ឆ្ងាយ​ទេ គឺ​ត្រូវ​ឲ្យ​សៀវភៅ​នាំ​កូន​ទៅ (​ពង្រីក​ទស្សនវិស័យ​របស់​ខ្លួន​ឯង​ដោយ​ពឹង​ផ្អែក​​លើ​ចំណេះដឹង)

ទី៥- កូន​សម្លាញ់... បើ​លោក​នេះ​នៅ​សល់​តែ​ទឹក​ពីរ​ពែង កូន​ត្រូវ​ទុក​មួយ​ពែង​ផឹក ចំណែក​មួយ​ពែង​ទៀត​គឺ​ត្រូវ​​ទុក​ប្រើ​សម្អាត​ផ្ទៃ​មុខ និង​ខោ​អាវ​ក្នុង​របស់​កូន (ការ​មើល​ឃើញ​តម្លៃ​ខ្លួន​​​ឯង មិន​ពាក់ព័ន្ធ​​នឹងការ​មាន ឬ​ក្រ​នោះ​ទេ)

ទី៦- កូន​សម្លាញ់... បើ​មេឃ​រលំ​ធ្លាក់​មក កូន​កុំ​បាច់​យំ​ស្រែក និង​​មិន​បាច់​ថ្ងូរ​រអ៊ូ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​កូន​កាន់​តែ​ឈឺ​ចាប់ ចំណែក​មនុស្ស​ដែល​ស្អប់​កូន​កាន់​តែ​បាន​ចិត្ត (ព្រម​ទទួល​ជតា​កម្ម​យ៉ាង​ស្ងប់ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មាន​ក្ដី​សុខ)

ទី៧- កូន​សម្លាញ់... ទោះ​បី​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ ក៏​ត្រូវ​​​ជូត​តុ ក្រាល​កម្រាល​ឲ្យ​បាន​ស្អាត ហើយ​អង្គុយ​ហូប​ឲ្យ​មាន​របៀបរៀបរយ។ រស់​នៅ​តាម​បែប​ធម្មតា​ៗ ប៉ុន្តែ​រក្សា​ឲ្យ​បាន​ភាព​ថ្លៃថ្នូរ​ សមរម្យ (ឥរិយា មារយាទ និង​ស្ថានភាព​មិន​មែន​ជា​រឿង​​ពាក់ព័ន្ធ​គ្នា​នោះ​ទេ)។

Image_2022 03 22_125524

ទី៨- កូន​សម្លាញ់... នៅ​ពេល​កូន​ទៅ​កន្លែង​ឆ្ងាយ​ៗ ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ត្រូវ​យក​កាមេរ៉ា​ថត​រូប​ទៅ​ជាមួយ គឺ​ត្រូវ​យក​ប៊ិច​និង​ក្រដាស​ទៅ​ផង ព្រោះ​ទេសភាព​អាច​ដូច​គ្នា ប៉ុន្តែ​អារម្មណ៍​ដែល​មើល​ទេសភាព​នោះ​មិន​​ប្រាកដ​ថា​អាច​ត្រលប់​មក​បាន​ដូច​ដើម​​វិញ​នោះ​ទេ។ Xu Xia Ke អាច​ក្លាយ​​ជា​ភូមិវិទូ​ដ៏​ល្បី​នៅ​ប្រទេស​ចិន មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​កត់ត្រា​រឿងរ៉ាវ និង​បទ​ពិសោធន៍​យ៉ាង​ល្អិតល្អន់​ពី​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដើម្បី​បន្សល់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។

ទី៩- កូន​សម្លាញ់... កូន​ត្រូវ​មាន​ផ្ទះ​មួយ​​របស់​​ខ្លួន​ឯង ទោះ​បី​ត្រឹម​តែ ៥ម៉ែត្រ​បួន​ជ្រុង​ក៏​ដោយ ព្រោះ​នៅ​ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​កូន​ស្រឡាញ់ ដល់​បែកបាក់​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​រក​កន្លែង​ដេក​មិន​បាន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​កូន​មាន​ចិត្ត​ក្ដៅ នោះ​ក៏​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចិត្ត​ត្រជាក់​វិញ​បាន​​នៅ​ទី​នោះ (ឧបនិស្ស័យ​បែប​ឯករាជ្យ)

Image_2022 03 22_125553

ទី១០- កូន​សម្លាញ់... ពេល​នៅ​ក្មេង​ ​ត្រូវ​មាន​ចំណេះដឹង នៅ​ពេល​ធំ​ឡើង​ត្រូវ​មាន​បទពិសោធន៍ ទើប​កូន​មាន​ជីវិត​ដែល​រីក​ចម្រើន​យ៉ាង​មាន​គុណភាព (អាន​បទពិសោធន៍​របស់​អ្នក​ដទៃ និង​ស្វែង​រក​បទពិសោធន៍​សម្រាប់​ខ្លួន​ឯង)

ទី១១- កូន​សម្លាញ់... មិន​ថា​ពេល​ណា​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មេត្តា។ ត្រូវ​ចាំ​ទុក​ថា ការ​មាន​សន្ដាន​ចិត្ត​ល្អ នឹង​ធ្វើ​ឲ្យ​កូន​ជា​​ក្លាយ​ជា​​មនុស្ស​ដែល​ទទួល​បាន​ការ​ឃុំគ្រង​មើល​ថែ​ល្អ​បំផុត​ពី​អ្នក​ផង និង​វត្ថុ​សក្ដិសិទ្ធ​ទាំង​ឡាយ (ការ​ឃុំ​គ្រង​មើល​ថែ​នេះ​មិន​មែន​ដោយ​ភាព​មាន​បាន និង​អំណាច​នោះ​ទេ គឺ​ធ្វើ​ល្អ​ យើង​នឹង​បាន​អ្វី​ល្អ​មក​វិញ)

ទី១២- កូន​សម្លាញ់... ស្នាម​ញញឹម ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​ នេះ​ហើយ​គឺ​ជា​ទ្រព្យ៕

Credit: Pichsoudeny Noun