ឱ្យតែដល់ចុងខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូបទៅថតរូបកម្សាន្តដែរ។
ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។
គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក ឬរោយទាន់ អាក់ខានបានទស្សនារូបភាពដ៏ស្រស់ត្រកាលនេះកុំភ្លេចនាំគ្នាទៅទស្សនា និងថតរូបលេងទុកជាអនុស្សាវរីយ៍ផង ៕
ប្រភពរូបភាព៖ ទេសចរណ៍ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក