ខឹង និងស្អប់ ជាសញ្ញាបញ្ជាក់ថា រឿងរវាងយើង ជិតដល់ពេលត្រូវបញ្ចប់ហើយ

កន្លងមកនេះ ខ្ញុំប្រហែលជាល្ងង់ខ្លាំងណាស់ហើយ ដែលតែងតែទ្រាំគ្រប់សព្វបែបយ៉ាង ព្រោះតែពាក្យពីរម៉ាត់គឺ ស្រឡាញ់។

សេចក្ដីស្រឡាញ់ដ៏លើសលប់ ដែលខ្ញុំមានចំពោះអ្នក វាបានធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្ងង់ដោយមិនដឹងខ្លួន គឺល្ងង់ដែលនៅតែស្រឡាញ់អ្នក ទាំងដែលដឹងថា ការស្រឡាញ់មួយនេះ វាមិនដែលទទួលបានតម្លៃ និងការតបស្នងពីអ្នកមកវិញសោះ។

រយៈពេលជាយូរមកនេះ គឺមានខ្ញុំតែងតែគិតតែម្នាក់ឯងប៉ុណ្ណោះ លះបង់ដើម្បីអ្ននក៏តែម្ខាងដែរ ចេះតែខ្លាចធ្វើឱ្យអ្នកអន់ចិត្ត ចេះតែគិតបារម្ភ ខ្វាយខ្វល់ពីអ្នកតែម្នាក់ឯង អ្វីដែលសំខាន់ គឺខ្ញុំឆ្កួតតែឯង ដែលតែងតែខ្លាចបាត់បង់អ្នក ទាំងដែលការពិតទៅ អ្នកមិនដែលគិត និងចង់ថែរក្សាខ្ញុំសូម្បីតែបន្តិច។

7ae01964eeb2a06dee8044c17e3dc8e9

មែនហើយ ការស្រឡាញ់តែម្ខាង មិនអាចទ្រាំបានយូរទេ! ការលះបង់តែម្ខាង ក៏មិនដែលទទួលបានតម្លៃត្រឡប់មកវិញដែរ។ ដូចជាខ្ញុំកន្លងមកនេះ ចំពោះអ្នក គឺជាការស្ម័គ្រចិត្តតែម្នាក់ឯង ខ្ញុំព្រមលះបង់ចំពោះស្នេហាមួយនេះតែម្នាក់ឯង ខ្ញុំសុខចិត្តឱ្យអ្នកថាខ្ញុំល្ងង់ តែព្រោះតែការស្រឡាញ់ដ៏ងប់ងល់ ទើបធ្វើឱ្យខ្ញុំជ្រុលខ្លួន មើលលែងដឹងអ្វីខុសអ្វីត្រូវ នៅតែគិតថាអ្នកល្អ។

ខ្ញុំមិនស្ដាយទេ រាល់អ្វីសព្វគ្រប់បែបយ៉ាង ដែលខ្ញុំបានធ្វើ និងលះបង់សម្រាប់អ្នក ព្រោះវាជាការស្ម័គ្រចិត្ត ខ្ញុំធ្វើដោយការពេញចិត្ត ព្រោះខ្ញុំបានធ្វើ និងលះបង់ចំពោះមនុស្សដែលខ្ញុំស្រឡាញ់ វាក៏ត្រឹមត្រូវហើយ នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងក៏ត្រូវតែធ្វើវាបែបហ្នឹងឯង នេះទើបហៅថាស្នេហា ការស្រឡាញ់ ហើយក៏ជាភារកិច្ច និងតួនាទីក្នុងនាមជាសង្សារនឹងគ្នាដែរ។

24b90f036ce8e3697e6b5b896812e10a

តែអ្វីដែលខ្ញុំស្ដាយ គឺស្ដាយត្រង់ថា ខ្ញុំចំណាយពេលយូរយ៉ាងនេះដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះអ្នក តែអ្នកបែរជានៅតែល្ងង់ មើលមិនដឹង និងមិនចេះគយគន់ មិនព្រមឱ្យតម្លៃ។

ខ្ញុំចំណាយពេលបង្រៀនអ្នកអំពីអ្វីដែលមនុស្សស្រឡាញ់គ្នាគួរធ្វើ តែអ្នកជាមនុស្សល្ងង់ ដែលមិនព្រមរៀន មិនព្រមចាប់យកឱ្យបាន ចុងក្រោយ ទើបខ្ញុំដឹងថា ដូចដឹកគោឱ្យចូលមើលកុន ទោះយ៉ាងណា ក៏អ្នកមិនចេះដែរ៕

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: