ជារឿងមួយដ៏គួរអាណិតអាសូរជាខ្លាំង ដោយថ្មីៗនេះល្បីកក្រើកពេញហ្វេសប៊ុក ពីជីវិតអ៊ុំស្រីម្នាក់មានអាយុ ៦០ឆ្នាំទៅហើយ បែរជាតស៊ូប្រឹងរត់កង់៣ ទាំងយប់ទៅវិញដើម្បីចិញ្ចឹមម្តាយដែលចាស់ជរានៅផ្ទះ។
តាមរយៈគណនីហ្វេសប៊ុក Dy LyKa បានរៀបរាប់ថា៖ « អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចិញ្ចឹមម្តាយអាយុ ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និង ផ្សាដេប៉ូ »។
នេះជាឆាកជីវិតពិតៗរបស់កូនកត្តញ្ញូ មិនថាពិបាកយ៉ាងណាក៏ត្រូវតែតស៊ូរកស៊ីចិញ្ចឹមម្តាយដែលជាអ្នកមានគុណខ្លួនជានិច្ច ដូច្នេះប្រសិនជាបងប្អូនមានការអាណិតអាសូរ អាចជួយជិះកង់៣គាត់ផង ឬអាចទាក់ទងផ្តល់ជំនួយទៅកាន់អ៊ុំស្រីផ្ទាល់តាមរយៈលេខទូរស័ព្ទ 096 84 53 960 ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក