សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់ សេចក្ដីសុខ និងសមបំណងឬអត់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសហឹបកំណប់មួយដែលអ្នកចង់បើកបំផុត ហើយអានចម្លើយខាងក្រោម ។
ហឹបកំណប់ទី ១
អ្នកនឹងសមបំណងដូចជាភាពចិត្តល្អរបស់អ្នក នៅពាក់កណ្តាលជីវិតដំបូងហាក់បីដូចជាជូរចត់ ពីព្រោះសង្គមនេះមានលក្ខណៈប្រកួតប្រជែងខ្លាំងពេក ប៉ុន្តែចូលកុំបាក់ទឹកចិត្តព្រោះតង់ទី ២ នៃជីវិតអ្នកនឹងសប្បាយរីករាយវិញ ហើយអ្វីៗជាច្រើននៅក្នុងជីវិតនឹងដំណើរការទៅដោយរលូនដូចក្តីសង្ឃឹម ហើយនេះជាអ្វីដែលអ្នកទទួលបាននៅឆមាសទីមួយនៃជីវិតរបស់អ្នក ។
អ្នកនឹងទទួលបានសេចក្ដីសុខ និងមានផាសុកភាព មានតែរឿងល្អនឹងកើតឡើង បន្ទាប់ពីព្យុះភ្លៀងត្រូវបានបញ្ចប់ ។
ហឹបកំណប់ទី ២
អ្នកអាចមានការខកចិត្តម្តងម្កាល តែទោះយ៉ាងណា នៅទីបំផុតអ្នកក៏នៅតែអាចរកឃើញសេចក្ដីសុខ យល់ពីជីវិត និងដឹងពីរបៀបស្វែងរកសុភមង្គល និងដឹងពីរបៀបកែតម្រូវអារម្មណ៍ខ្លួនឯង ធ្វើឱ្យអ្នកមើលឃើញជីវិតនឹងទៅជាយ៉ាងណានាពេលអនាគត ។
ជាការពិតណាស់ ជីវិតរបស់មនុស្សច្បាស់ជាជួបឧបសគ្គនិងព្យុះភ្លៀង ប៉ុន្តែគន្លឹះដោះស្រាយគឺជាអាកប្បកិរិយាខុសគ្នា ហេតុនេះហើយបានជានៅទីបញ្ចប់នៃជីវិតរបស់អ្នកអាចមានពេលខ្លះសមបំណង ពេលក៏ខកចិត្តវាគឺច្បាប់ធម្មជាតិ ។
ហឹបកំណប់ទី ៣
វាដូចជាជីវិតរបស់អ្នកអតីតកាល អនាគត និងបច្ចុប្បន្នវានឹងត្រូវបត់ទៅដល់ផ្លូវដែលខកចិត្ត ពេលខ្លះមានកើតរឿងព្រួយបារម្ភច្រើន តែកុំទាន់អស់សង្ឃឹម ជីវិតរបស់អ្នកនៅមានឱកាសទទួលបានលាភសំណាង តាមរយៈការខិតខំព្យាយាម មេឃនឹងស្រឡះបន្ទាប់ពីភ្លៀងរួច ។
ហឹបកំណប់ទី ៤
ជីវិតកាន់តែមានក្តីសង្ឃឹមឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាយុរបស់អ្នកកំពុងកើនឡើង ធ្វើឱ្យអ្នកកាន់តែនឹងធឹងនិងស្ងប់ស្ងាត់ រឿងជាច្រើនដែលអ្នកមិនអាចគិតចេញ នៅទីបំផុតអ្នកនឹងយល់បន្តិចម្តងៗ ហើយយល់ថាការរស់នៅប្រកបដោយភាពសុខសាន្ត និងសុវត្ថិភាពគឺមានសារៈសំខាន់បំផុត។
ក្រៅពីនោះ មិនថាជាប្រាក់មុខតំណែងអំណាចទាំងនេះមិនសំខាន់បំផុតទេ នៅទីបញ្ចប់នៃជីវិតអ្នកនឹងមានជីវិតដែលមានភាពរលូនដូចអ្នកប្រាថ្នា ៕
ប្រភព៖ Knongsrok