មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ

- មនុស្សខ្លះគ្រាន់តែសម្ដែងធ្វើជាស្រឡាញ់យើង នៅចំពោះមុខយើងតែប៉ុណ្ណោះ តែក្រោយខ្នងយើង ចង់តែហែកយើងស៊ីទេ ច្រណែន ឈ្នានីស ចាក់រុក និយាយដើមយើង បំភ្លើស បំភ្លៃ តែនៅចំពោះមុខល្អណាស់ #ផ្លែល្វា!

- មនុស្សខ្លះ ស្រឡាញ់យើង ព្រោះគេមានបំណង ចង់បានប្រយោជន៍ពីយើង ឃើញយើងអាចប្រើការបាន ទើបស្រឡាញ់យើង តែបើយើងលែងមានប្រយោជន៍សម្រាប់គេ យើងប្រើការលែងបានហើយនោះ កុំថាឡើយមុខយើងទៅសុំជំនួយពីគេ សូម្បីតែឈ្មោះយើងគេមិនរំឭកផង #គេធ្វើមិនស្គាល់!

- មនុស្សខ្លះស្រឡាញ់យើង ស្រឡាញ់មែន គេក៏មិនដែលចង់បានប្រយោជន៍អ្វីពីយើងដែរ ប៉ុន្តែពេលយើងមានទុក្ខ មានបញ្ហា ការលំបាក ទៅពឹងពាក់ទៅបើគេជួយ គឺអត់ទេ គេយករួចខ្លួនហើយ បើគេពឹងយើងបាន តែបើយើងពឹងគេវិញ គេរំដោះខ្លួនចេញឆ្ងាយតែម្ដង #ក្បាលអាណាសក់អាហ្នឹង!

May be an illustration of one or more people

- មនុស្សខ្លះស្រឡាញ់យើង តែបើមើលតាមលទ្ធភាព អាចជួយយើងបានគេជួយ មនុស្សនេះគឺស្មើដើមស្មើចុង យើងប៉ុនណាចំពោះគេ គេក៏ប៉ុណ្ណឹងចំពោះយើងដែរ #អាចរាប់រកបាន សំខាន់លើយើងល្អស្មោះត្រង់ចំពោះគេប៉ុនណា!

- តែក៏មានមនុស្សខ្លះស្រឡាញ់យើង គឺស្រឡាញ់ខ្លាំង គេស្រឡាញ់យើងជាងស្រឡាញ់ខ្លួនគេ ហើយគេក៏ស្រឡាញ់យើង ជាងយើងស្រឡាញ់ខ្លួនឯងទៅទៀត មនុស្សម្នាក់នេះ នឹងលះបង់គ្រប់បែបយ៉ាងដើម្បីយើង ដោយមិនខ្វល់ថា នឹងបានអ្វីត្រឡប់មកវិញ គេមិនខ្វល់ថា យើងគិតចំពោះគេបែបណា ក៏មិនខ្វល់ថា ខ្លួនគេបាននៅជាមួយយើងឬអត់ ឬយើងចាកចេញទៅឆ្ងាយប៉ុនណាទេ ក៏គេនៅតែរក្សាចិត្តស្រឡាញ់ចំពោះយើង គេនៅតែព្យាយាមធ្វើអ្វីៗដើម្បីយើង មនុស្សម្នាក់នេះ ធ្វើយ៉ាងណា ដើម្បីឱ្យតែយើងបាន មិនដែលចង់បានប្រយោជន៍ពីយើង មិនដែលគិតថានឹងបានការតបស្នងពីយើងវិញឡើយ សំខាន់គេបានលះបង់ដើម្បីយើង ការដែលបានធ្វើគ្រប់យ៉ាងសម្រាប់យើង វាជាសេចក្ដីសុខដ៏ធំក្នុងជីវិតគេ ហើយមនុស្សម្នាក់នេះ បើអាចស្លាប់ជំនួសយើងបាន គេក៏នឹងស្លាប់ ​ព្រោះថាជីវិតគេគឺដើម្បីយើង ហើយមនុស្សម្នាក់ហ្នឹង ក៏ធ្វើគ្រប់យ៉ាងចំពោះតែយើងម្នាក់ដែរ មិនមែនសម្រាប់គ្រប់គ្នានោះឡើយ #ស្មោះត្រង់ភក្តីភាពបំផុត !

May be an image of 4 people

ជឿថា ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ គឺប្រាកដជាបានជួបមនុស្សម្នាក់នោះ មនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីយើង ប៉ុន្តែយើងមិនដឹងថា ចំណាយពេលយូរប៉ុនណាទើបបានជួបគេ ហើយក៏មិនដឹងថា ពេលបានជួបគេហើយ យើងមានសំណាងបាននៅជាមួយគេបានយូរប៉ុនណានោះឡើយ ... មនុស្សម្នាក់ហ្នឹង​ មិនបាច់តាមរកគេទេ ព្រោះគេជាអ្នកដើរចូលក្នុងជីវិតអ្នកនៅថ្ងៃណាមួយ ហើយក៏មិនចាំបាច់ដេញគេចេញដែរ ព្រោះគេចូលមកគឺដើម្បីអ្នក ចូលមកដើម្បីស្រឡាញ់អ្នក មើលថែអ្នក ការពារអ្នក និងធ្វើគ្រប់យ៉ាងដើម្បីអ្នក ដោយមិនខ្វល់ថា គេស្ថិតនៅក្នុងឋានៈជាអ្វី? អ្នកទុកគេសំខាន់ប៉ុនណា? ឬអ្នកស្អប់គេយ៉ាងណាក៏ដោយ ក៏គេនៅតែមិនទៅណាចោលអ្នក ព្រោះជីវិតគេជារបស់អ្នក គេកើតមកក៏ដើម្បីអ្នកផងដែរ #ជំពាក់កម្ម ...!!!

#មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: