ដល់ពេលស្អាតហើយ! គន្លឹះសម្ងាត់ជួយសម្រស់ឱ្យស្អាតដោយប្រើតែដុំទឹកកក

ដុំទឹកកក ត្រូវបានគេដឹងថា  មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ផ្ទៃមុខឱ្យមុខស្រស់ស្អាត ថែមទាំងកម្ចាត់បញ្ហាលើផ្ទៃមុខទាំងអស់ផងដែរ។

275387271_922367871792583_8083918898497281398_n

ខាងក្រោមនេះជាអត្ថប្រយោជន៍ជាច្រើននៃការលាបទឹកកកលើផ្ទៃមុខប្រចាំថ្ងៃ ប៉ុន្តែយើងមិនដឹងនោះទេ។ គ្រាន់តែក្រឡេកមើលអត្ថប្រយោជន៍ និងបញ្ចូលទឹកកកជាទម្លាប់ថែរក្សាស្បែករបស់អ្នក ៖

១. ធ្វើឱ្យស្បែកភ្លឺភ្លាមៗ

ទឹក​កកអាចជួយ​បន្តឹង​សរសៃ​ឈាម​ផ្ទៃមុខ និង​បន្ធូរ​បន្ថយការ​រលាក។ ពិសេសវាថែមទាំងអាចកាត់បន្ថយភាពនឿយហត់នៅលើមុខរបស់អ្នក ធ្វើឱ្យលំហូរឈាមដំណើរការល្អ និងធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា ។

Hwp576_jan_laserwhite

២. អាច​បំបាត់​មុន​

ការប្រើទឹកកកលើមុនអាចជួយកាត់បន្ថយការឡើងក្រហម និងរលាក ដោយធ្វើឱ្យចលនាលំហូរឈាមផ្ទៃមុខដំណើរការល្អ អាចបង្រួមរន្ធញើស ទប់ស្កាត់ការផលិតប្រេងច្រើនពេកលើផ្ទៃមុខ ល្អពិសេសសម្រាប់ការការពារ និងបំបាត់បញ្ហាមុនគ្រប់ប្រភេទ។

Acne

៣. ធ្វើឱ្យផ្ទៃមុខស្រូបយកផលិតផលសម្រស់កាន់តែល្អ

ការ​ត្រដុស​ទឹកកក​មុនពេល​លាប​ផលិតផល​ថែរក្សា​ស្បែក​ អាច​ជួយឱ្យ​ផលិតផល​ដែល​អ្នក​កំពុង​ប្រើជ្រាប​ចូលទៅ​ដល់​ស្រទាប់​ជ្រៅ​នៃ​ស្បែក និង​ស្រូប​ចូល​បាន​កាន់តែ​ល្អ​មានប្រសិទ្ធភាពខ្ពស់។

Skin Center Of South Miami Facials And Skin Care

៤. កាត់បន្ថយការហើមនៅជុំវិញភ្នែក

ការ​យក​ទឹកកក​មក​លាប​លើ​មុខ​​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ការ​ហើម​ និងធ្វើឱ្យសរសៃ​ឈាមរួមតួច ដែល​វា​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់​បញ្ហាហើមនៅ​ក្រោម​ភ្នែក។

GettyImages 1077626736_thumb

៥. កាត់បន្ថយភាពចាស់

ភាពត្រជាក់នៃទឹកកក អាចជួយបង្រួមរន្ធញើសនៃស្បែក អាចកម្ចាត់បញ្ហាស្បែកកមុខចាស់ យារធ្លាក់ និងស្នាមជ្រីវជ្រួញ ថែមទាំងធ្វើឱ្យស្បែករបស់អ្នកមើលទៅរឹងមាំ មានសុខភាពល្អ និងក្មេងជាងវ័យ។

Fdd87913 3fb9 4d8c A863 B7d380d49f46

៦. ព្យាបាលការរលាកដោយកំដៅថ្ងៃ និងបញ្ហាកន្ទួលរមាស់

ការ​លាប​ទឹកកក​គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ ព្រោះ​ការធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ធូរស្រាល​ដោយ​ជួយ​ឱ្យ​អ្នក​កម្ចាត់​ភាព​ក្រហម និង​រលាក​ដោយសារ​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​។

Evidence Based_fdd392cc 7406 4e7e Ab75 29be550561eb_1024x400

# វិធីប្រើប្រាស់ដុំទឹកកកក  ឱ្យបានត្រឹមត្រូវនៅក្នុងការថែរក្សាស្បែកមុខ 

-ប្រើទឹកកក​ ជូត ឬត្រដុស​ថ្នមៗ​លើ​ស្បែក​ ដោយការរុំដុំទឹកកកមួយចំនួនក្នុងក្រណាត់ស្អាតស្តើង ឬកន្សែងដៃ ហើយលាប ឬត្រដុសលើមុខរបស់អ្នក។

Shutterstock_401849278

-យកដុំទឹកកកម៉ាស្សា និងជូតទឹកកកជាចលនារង្វង់តូចៗរយៈពេល ១នាទីដើម្បីទទួលបានលទ្ធផលល្អបំផុត។

-វិធីផ្សេងទៀត អ្នកអាចយក ទឹកប៉េងប៉ោះ ទឹកប្រទាលកន្ទុយក្រពើ ទឹកត្រសក់ ផលិតជាដុំទឹកក សម្រាប់លាបលើផ្ទៃមុខ វានឹងផ្តល់សារធាតុចិញ្ចឹមបន្ថែមដល់ស្បែកកាន់តែច្រើនទៀត។

Maxresdefault

500_F_223110069_jEc5ZnhexaEl0tLstvyEQ6FEgRDGZai8

Beauty Benefits Of Ice Cube Feat

Header_image_Fustany Beauty Skincare Ice Cube Benefits For Face Mainimage

# បម្រាម

-កុំលាបទឹកកកលើស្បែកច្រើនជាងម្តងក្នុងមួយថ្ងៃ។

-ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម កុំយកដុំទឹកកកមកលាបលើមុខ តែជំនួសដោយការប្រើកន្សែង​ត្រជាក់ ល្អជាង

-កុំលាប ឬម៉ាស្សាដុំទឹកកកលើមុខលើសពីមួយនាទី

-មិន​ត្រូវ​ត្រដុស​ក្រោម​ភ្នែក​ខ្លាំង​ពេក​ទេ ព្រោះ​វា​ជា​តំបន់​ងាយ​ស្រួល។

-ប្រសិនបើអ្នកមានអារម្មណ៍ក្តៅក្រហាយ ឬមិនស្រួលនៅពេលដាក់ទឹកកក សូមបញ្ឈប់នីតិវិធី ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើចាំបាច់៕

Maxresdefault8

Rice Water Ice Cubes For Skin Whitening

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: