មួយជីវិតមនុស្សស្រី នាងហត់នឿយតាំងពីកើតមក មានភេទជាស្រីមកម្ល៉េះ មនុស្សស្រី ហត់នឿយតាំងពីមិនទាន់រៀបការ រហូតដល់រៀបការ មានគ្រួសារ មានប្ដី មានកូន នាងក៏រឹតតែហត់នឿយទ្វេដង ក៏មានមនុស្សស្រីខ្លះ មិនត្រឹមតែហត់កាយទេ នាងនឿយទាំងចិត្ត ខ្វល់ទាំងគំនិតថែមទៀតផង។
ពិតណាស់ ព្រោះតែបញ្ហា និងការជួបប្រទះនូវចំណងនៃគ្រួសារនេះហើយ បានជាធ្វើឱ្យមនុស្សស្រីនាងតែងតែភ័យខ្លាចចំពោះរឿងគូស្រករ នាងខ្លាចបំផុតគឺ ខ្លាចរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត នោះជីវិតនាង នឹងរឹតតែវេទនា កើនទុក្ខ។
ភាគច្រើននៃមនុស្សស្រី នាងត្រូវរ៉ាប់រងនូវទុក្ខលំបាកជាច្រើននៅក្នុងគ្រួសាររបស់នាង ជាពិសេស ក៏មានមនុស្សស្រីខ្លះ នាងមានម្ដាយរស់រងនូវសម្ពាធនៅក្នុងគ្រួសារ ជាហេតុធ្វើឱ្យនាង កាន់តែមានអារម្មណ៍ខ្លាចរអា គឺខ្លាចថា អនាគតគូជីវិតនាង អាចនឹងដូចឪពុករបស់នាងដូចគ្នា។
ដូចពាក្យគេថា " ជ្រើសគូជីវិតត្រូវ ជីវិតនឹងមានក្ដីសុខ សុភមង្គល " តែបើជ្រើសខុស " ជីវិតនឹងរងទុក្ខ ដូចធ្លាក់នរកទាំងរស់ " ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ