តោះប្រិយមិត្តមិត្តអ្នកអាន មកលេងហ្គេមបំបាត់ភាពតានតឹងផ្លូវចិត្តទាំងអស់គ្នា សូមមើលរូបខាងលើហើយឆ្លើយក្នុងចិត្តថា តើអ្វីជារូបភាពដំបូងដែលអ្នកឃើញជាអ្វី? អ្នកអាចជ្រើសរើសបានតែ 1 ប៉ុណ្ណោះ ដូច្នេះកុំកុហកខ្លួនឯង ។
រើសបានហើយសូមរំកិលចុះទៅអានចម្លើយពិតរបស់អ្នកខាងក្រោម ។
1. មើលឃើញមនុស្សស្រី
ចុងបញ្ចប់នៃជីវិតអ្នកនឹងដឹងតែល្បីមានលុយក្លាយជាសេដ្ឋី ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នប្រយែងចំពោះសុខភាពឲ្យបានច្រើន សម្រាប់ពេលនេះជីវិតនៅតែជួបការលំបាក ការងាររកលុយនិងសន្សំទ្រព្យសម្បត្តិជួបតែបញ្ហាឥតឈប់ឈរ រហូតដល់ហត់នឿយខ្លាំង ប៉ុន្តែសូមអត់ធ្មត់បន្តិច អនាគតរបស់អ្នកនឹងស្រស់ស្អាតដូចអ្វីដែលអ្នកខំប្រឹងកន្លងមក ។
2. មើលឃើញរូបមនុស្សប្រុស
នៅចុងបញ្ចប់នៃជីវិតអ្នកនឹងមានសំណាងល្អជានិច្ច មានលុយ មានកូនចៅជាច្រើននៅជុំវិញខ្លួន ទោះបីជាក្នុងអំឡុងពេលនេះអ្នកត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនមែន តែសូមអត់ធ្មត់តាំងចិត្តជំនះតទៅមុខទៀត ជីវិតរបស់អ្នកនឹងជួបតែសុភមង្គល ហើយត្រូវចាំរាល់ឧបសគ្គដែលចូលមកគ្រាន់ជាការសាកល្បង ដូច្នេះត្រូវគិតពិចារណាដោះស្រាយបញ្ហាដោយប្រាជ្ញានោះអ្នកនឹងឈ្នះ។
3. មើលឃើញរូបទឹកជ្រោះ
នៅចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងតែងតែមាននរណាម្នាក់ជួយជ្រោមជ្រែង ហើយពួកគេសុខចិត្តជួយដោយមិនរំពឹងអ្វីពីអ្នកឡើយ នោះដោយសារតែអ្នកតែងតែចូលចិត្តជួយអ្នកដទៃ ដូច្នេះអ្នកត្រូវមានចិត្តល្អ មេត្តា ការដឹងគុណ ធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានភាពកក់ក្តៅ មានសុវត្ថិភាព សប្បាយរីករាយ កាត់បន្ថយអារម្មណ៍ព្រួយបារម្ភ នោះសំណាងល្អមករកអ្នក ប៉ុន្តែជីវិតមុនពេលរៀបការអាចនឿយហត់បន្តិច ប៉ុន្តែក្រោយរៀបការរួចគូស្នេហ៍នឹងមានបន្ទុកជួយគ្នាទៅវិញទៅមក ធ្វើឱ្យគ្រួសារកាន់តែរីកចម្រើន ។
4. មើលឃើញរូបថ្ម
ចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងមានគូស្នេហ៍ល្អនៅក្បែរអ្នក អាចនិយាយបានថាជាបុណ្យកុសលដ៏ធំមួយដែរ ដោយសារតែសូម្បីតែនៅក្នុងគ្រាលំបាក គាត់ឬនាងមិនបានចាកចេញទេ រឿងខ្លះប្រហែលជាមិនមានប្រយោជន៍មែន ប៉ុន្តែគេនឹងនៅក្បែររង់ចាំគាំទ្រអ្នកទាំងសុខនឹងទុក្ខ នៅចុងបញ្ចប់នៃជីវិតរបស់អ្នកប្រាកដជាគ្មានភាពឯកាឡើយ ប៉ុន្តែមុននឹងឈានដល់ចំណុចនោះ សូមកុំភ្លេចគាំទ្រសេចក្តីស្រឡាញ់ និងជីវិតអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់អ្នកផង ៕
ប្រភព៖ Knongsrok