សៀមរាប៖ ប្រិយមិត្តពិតជាបានដឹងរួចមកហើយតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រមិនថាតែក្នុងស្រុកប៉ុណ្ណោះទេ នាងក៏មានអ្នកគាំទ្រអន្តរជាតិជាច្រើនផងដែរ ។
ជាក់ស្ដែងផងដែរនោះតាមរយៈបទចម្រៀងចេញថ្មីៗបន្តបន្ទាប់របស់តារាចម្រៀងស្រីរូបនេះ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញខ្លាំងមិនធម្មតាឡើយ រហូតមានការយកទៅធ្វើជាវីដេអូ Reaction ជាច្រើនពីសំណាក់អ្នកគាំទ្របរទេសមិនតិចឡើយ។
ដោយឡែកនាពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលក្រោយ កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញមុខក្នុងឈុតបែបបុរាណ ច្នៃចេញពីទង់ជាតិខ្មែរយ៉ាងស្រស់ស្អាត និងប្លែកភ្នែកខ្លាំងដែលជាឈុតមួយក្នុង MV បទថ្មីរបស់កញ្ញាងផ្ទាល់នៅទឹកដីសៀមរាបអង្គរតែម្ដង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយរូបឈ្មោះ “Nob Dane SamAngkar” បានរៀបរាប់បែបនេះថា៖
“ឈុតសម្លៀកបំពាក់ MV ថ្មី លើទឹកដីអង្គរ របស់ប្អូនស្រី Ton ChanSeyma តន់ ចន្ទសីម៉ា អរគុណដល់ហាងសូត្រខ្មែរ Artisans Angkor សម្រាប់កន្សែងសូត្រ និងសម្លុយសូត្រ ក្បាលកី ចូលរួមដោយក្តីស្រលាញ់ ពី ប្រជាជនខ្មែរ(ស្រលាញ់អ្វីដែលខ្មែរមាន)” រហូតមានការចាប់អារម្មណ៍ខ្លាំងនិងមានការស៊ែរចែករំលែកជាច្រើននាក់បន្តបន្ទាប់ផងដែរ៕