យ៉ាងហោចណាស់ ក៏ធ្លាប់ស្រលាញ់គ្នា ធ្លាប់ល្អនឹងគ្នាដែរ តែហេតុអ្វីពេលបែកគ្នា មិនអាចធ្វើមិត្តនឹងគ្នាបាន?

មិត្តអាចក្លាយជាស្នេហា តែស្នេហាមិនងាចក្លាយជាមិត្ត នេះជាគំនិតរបស់មនុស្សភាគច្រើន តែងតែគិតបែបហ្នឹង គេគិតថា បែកគ្នាហើយ គឺមានតែកំហឹង និងការឈឺចាប់តែប៉ុណ្ណោះ។

ពិតហើយ គ្មានអ្នកណាអាចធ្វើចិត្តបានទេ មនុស្សធ្លាប់ហៅថាសង្សារ បែរជាប្ដូរមកជាមិត្តធម្មតាវិញ គឺវាពិបាកណាស់ តែក៏មានគូខ្លះ មិនអាចក្លាយជាមិត្តក៏ហីចុះ ចុះម៉េចបានចាំបាច់ធ្វើជាសត្រូវនឹងគ្នាធ្វើអី? ឬកន្លងមក មិនធ្លាប់មានអនុស្សាល្អនឹងគ្នាទេមែនទេ? មិនមាន ឬក៏ព្យាយាមបំភ្លេចចោល ព្រោះតែការឈឺចាប់?

3e13d7d3a5782c0eb55e980c70413702

ដឹងថា វាពិបាកនឹងធ្វើចិត្ត តែបើយើងគិតត្រឡប់មកវិញ គឺមិនគួរពិបាកទេ ព្រោះថាយ៉ាងហោចណាស់ ក៏គេធ្លាប់ជាមនុស្សយើងស្រឡាញ់ យើងក៏ធ្លាប់ស្រឡាញ់គ្នា

គេក៏ធ្លាប់ល្អនឹងយើង ធ្លាប់មានអនុស្សាល្អៗជាច្រើនជាមួយគ្នា ដូច្នេះហើយ កុំឱ្យអតីតដែលធ្លាប់ល្អនឹងគ្នា ក្លាយទៅជាបញ្ហាទើសទាល់ ឬការឈឺចាប់សម្រាប់ទំនាក់ទំនងបច្ចុប្បន្ន និងទៅអនាគត៕

6a98b87c25edaadd76cc2e6d90731732

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ